្ចាស់ពាន Cambodian Idol រដូវកាលទី៤ លីម តិចម៉េង បានចែករំលែកបទពិសោធន៍របស់ខ្លួនមានភាពតស៊ូមិនខ្មាសអ្នកណាទទួលបានការសើចចំអកពីអ្នកមួយចំនួននៅពេលដែលលោកវេចកន្ទេល វេចបាយ ងូតទឹកនៅបន្ទប់ទឹកក្រុមហ៊ុនទៅគេងរង់ចាំលេខរៀងរបស់ខ្លួនក្នុងអំឡុងពេលប្រកួតកាលពីឆ្នាំ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXk0Cb5ovBX3262jSCM9nDj8CckIMiLzQ8qpt-wGY9Cw2wxZwpEJGYzOlqD1FEBCXGaQQjz2uvQ_XCBcjRQiEbsY1HwxL1fRSHZh-l1oTrqnrHnZR5lGIZlJ5QJg5JwySXThhwOeBYJ4iQ0LzD7mfamSWvoav6uCVP4jzyZIAsDJXzaTwlhRTcOjkGdMQx/s2048/image_2025-04-22_15-54-57%20(2).png

ជាម្ចាស់ពានមួយរូបដែលទទួលបានការស្រលាញ់អាណិតពីទស្សនិកជន លីម តិចម៉េង បានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលនៅពេលតារាចម្រៀងរូបនេះបានបង្ហាញការពិតមួយចំនួនអំឡុងពេលប្រកួតប្រជែងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤។ តាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គម តិចម៉េង បាននិយាយថា ខ្លួនបានដឹងមុនបានវេចកន្ទេល ហើយវេចបាយពងទាប្រៃសាច់ជ្រូកចៀនទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9HCIA-QQOUCSRpua3qEggbxIG1kuZOQv8qocyxIzBwt8_glGrUt89YlY3aCxgLtjR5QP3vk5LTuRlF4mlMIAZCPfAMvtP3_FwxrY6VMQcHsA_UFoYOX5LvqowG31FLtPi8WpxY3E9mh-257U5tCV-SH3Iy1v2IVIGW37wlGW-UffyQRN9IS-G9BFvPBu1/s2048/image_2025-04-22_15-55-03.png
ខណៈមានបេក្ខជនច្រើនចូលរួមហើយដឹងថាមនុស្សម្នាក់ចាយពេលប៉ុន្មាននៅក្នុងការប្រកួតចឹងទម្រាំដល់ឈ្មោះខ្លួនឯងដែលមានការចូលរួមរាប់ពាន់នាក់ តិចម៉េង បាននិយាយថាគឺបានវេចកន្ទេលទៅគេងគន្លៀតបេក្ខភាពចូលរួមហើយទទួលបានការសើចចំអកក្នុងការដែលធ្វើបែបនេះហើយលោកមិនខ្មាសគេទេ។ តារាចម្រៀងក្នុងទ្រនំរស្មីហង្សមាសរូបនេះបាននិយាយថាលោកដេកឱ្យគេសើចហើយបន្ទាប់ពីដេកហើយគឺបានហូបបាយដែលខ្ចប់មកនៅលើកន្ទេលនឹងទៀតធ្វើឱ្យគេសើចបន្ថែមព្រោះមើលទៅហាក់បីដូចជាកម្សត់ពេក ពិបាកពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy9CAkEBGJZlbsmj2rYNV5-lCWMmCS55hRs0h9scBDoA_OGYaNSgjHozrYpIsehSrLtiVvv_l4So5QIguVcNpA1w087ZFGCu01nuvQeWvTOzM3tct-_mf5EnGYJkfOwdddRvZI-YAhF_OqwLKVWozMxCtmeO1V9EQM5GXhjPA0ILsTxv7BkfY7kmKUmd30/s2048/image_2025-04-22_15-55-05.png

ម្ចាស់បទ «គេភ្លេចអស់ហើយ» បានបន្តទៀតថា ទោះបីជាគេគិតបែបណាក្នុងចិត្តលោកគិតតែម្យ៉ាងហូបដើម្បីមានកម្លាំងស្រែក មានកម្លាំងច្រៀង ហូបឆ្អែតគេងឆ្អែត នៅមិនទាន់ស្រឡះក៏ទៅងូតទឹកនៅក្នុងបន្ទប់ទឹកក្រុមហ៊ុនឱ្យស្វាងហើយរឿងនេះ តិចម៉េង បានសួរក្រុមការងារធ្វើការនៅហង្សមាសមិនមានបេក្ខជនណាហ៊ានធ្វើដូចឡើយដោយសារតែការខ្មាសអៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPEXwfCMAgARsN7cU3H7etJaGylL8jr7VJ57-lxveD2Rg9YAJ-4vsyivQCuC1osaFTyYwgb9LNbUSitxkbSmQWmOdVhd5PK5UVbWY9YU3cN6yYC9iQSdrGB9DRwX7TAPryqTW1neQxoN6P8dXZa8b3E7ioGlwwd4PWBzR1RP90Ea5Gaq3CaR6LvLSZCKFk/s2048/image_2025-04-22_15-55-06.png

តារាចម្រៀង លីម តិចម៉េង បានបញ្ជាក់ដែរថាការជម្នះភាពខ្មាសអៀនលោកក៏ទទួលបានលទ្ធផលទោះជាលោកច្រៀងនៅម៉ោងប៉ុន្មានក៏លោកស្រែកបានទោះបីជាឱ្យលោករង់ចាំប៉ុន្មានម៉ោងក៏អាចច្រៀងបាន។ ការតស៊ូរបស់ខ្លួនដែលមានការសើចចំអកចំពោះការវេចកន្ទេល វេចបាយទៅហូប ងូតទឹកនៅក្រុមហ៊ុន តិចម៉េង បន្ថែមទៀតថាដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទើបលែងមានអ្នកសើចលោក សើចលែងចេញ រហូតដល់៤នាក់ចុងក្រោយ៕