នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលថ្មីៗនេះរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់កម្ពុជា ភាគីចិនបានបង្ហើបពីគម្រោងផ្លូវដែកល្បឿនលឿនតម្លៃ៤ពាន់លានដុល្លារ។

បើតាមលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា៖” ប្រទេសចិនកំពុងតាមដានយ៉ាងដិតដល់នូវការអភិវឌ្ឍន៍បណ្តាញផ្លូវដែកល្បឿនលឿនរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ ចិនក៏កំពុងសិក្សាគម្រោងផ្លូវរថភ្លើងល្បឿនលឿន ដែលតភ្ជាប់ពីកម្ពុជាទៅប្រទេសចិនផងដែរ”។

លោកឯកអគ្គរដ្ឋទូត បានចាត់ទុកកិច្ចសហប្រតិបត្តិការផ្លូវដែកថាជាអាទិភាពសំខាន់មួយ មិនត្រឹមតែសម្រាប់កម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី និងពហុភាគីផងដែរ។

តែយ៉ាងណាមិញ គម្រោងនេះ កំពុងស្ថិតក្រោមការសិក្សាយ៉ាងយកចិត្តទុកដាក់ពីភាគីចិន ព្រោះត្រូវឆ្លងកាត់បណ្តាលប្រទេសមួយចំនួនក្នុងតំបន់ មុននឹងមកដល់កម្ពុជា។

គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួន៣គម្រោង ដែលរួមមាន៖

  • ទី១ប្រែក្លាយផ្លូវដែក ភ្នំពេញ-ព្រះសីហនុ និង ភ្នំពេញ-ប៉ោយប៉ែត ឱ្យក្លាយជាផ្លូវដែកអាចបើកបានល្បឿនលឿន
  • ទី២ការកសាងផ្លូវរថភ្លើងភ្ជាប់រាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិតេជោ
  • ទី៣តភ្ជាប់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ទៅកាន់ក្រុងសៀមរាប