នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេប្រទះឃើញមានការផ្សព្វផ្សាយព័ត៌មានអំពីករណីភ្លើងឆេះនៅកម្ពុជា ដោយផ្អែកទៅលើផ្កាយរណបរបស់អង្គការណាសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_HY6E1DZk07gzyaAW39WjcuuE45tKK5-HxbxYPluGKl_khF_I4vEJWH2Ug8rARZPnJwY_FICKEp5aqcg4k76nB3V52i4L3S_KvaYQu9aU1BCV0AzL9c-IWQ1seZVQHqhKtk2sQQVQPBq3dX0ndpyj8sPR7TAgo7ipYe8IM2DsI1YGDuP0M8S7Ah_uKycq/s873/480563729_948906727430813_6164026620696389388_n.jpg

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងបរិស្ថាន បានចេញមកបញ្ជាក់ថា៖” ពុំមានការឆេះព្រៃធ្ងន់ធ្ងរនៅកម្ពុជាទេ ប៉ុន្តែគ្រាន់តែជាការឆេះស្មៅ សំរាមស្បូវ និងជញ្ជាំងស្រូវតែប៉ុណ្ណោះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr0k0SmXArMNFZ30OzKDSxa7-ImJPxO3Z6E9-pYhQZPlGiaWam36D6ciyzDF5TmviGuQm7XY21594tvPLtpLG_zXXVwVDKJ8row1EHUN5BZKuQqq3lJaBgicYy4g6rLbyoYJUukOP_9QSr9O_YK-v7nHzfJk2nPrnQCexVCEmPxNaQgFWGtEdPw4HTfxzJ/s1242/image_2025-02-17_15-25-35.png

ក្រសួង បានពន្យល់ថា៖”រូបភាពដែលគេបង្ហោះនៅលើបណ្តាញសង្គម គឺប្រើផែនទីមាត្រដ្ឋានតូច ដែលមិនអាចកំណត់បានថា ជាកន្លែងណាមួយឱ្យច្បាស់លាស់នោះទេ ព្រោះមើលទៅហាក់បីដូចជាកម្ពុជាទាំងមូល ត្រូវបានឆេះក្រហមឆ្អៅ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhOlyKPrU-sgdfm767FVoEtjIwlNljJSxaf4Oib-BTteO9xCs88wPRROf2fl1u9Ht1MYrb8R2kIJ2Fbqz7QjzS5Q_Y5AraJSvgkPlP7qX34zbiDuAaZWquCgnhNKCkVRhYqYC_X89qp06VEBJpxB61k5eVZbFwwBEJ6MVhy2CHDudhbphaW7j2Q9w7EtHb/s1280/480310014_948906704097482_2933375697909723279_n.jpg

បើយោងតាម អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ បានលើកឡើងថា៖” ដោយមាន កិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នជំនាញក្នុងតំបន់ ពិសេសមជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន និងបានធ្វើការផ្ទៀងផ្ទាត់ជាក់ស្តែង នៅទីវាលផងដែរនោះ។ ជាលទ្ធផល ពុំមានការឆេះព្រៃធ្ងន់ធ្ងរទេ ដូចទៅនឹងផ្កាយរណបរបស់អង្គការណាសានោះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEVCmRZzHwCrB0h3hs-tTiRzwlMgysma2OAXRPbLyb4gjJr94QY1Yrbv3N16Wq_rdDELk5nXSxdo21MicywsrOUZvLQW6hl1znILJ7pKiKgGds4tdQ1gFGPG7MpWNT0v1k2Qwf7x63F8YCv1jJNJJZOpXOnIas-tKKM8ugHkqlLVL8dKVHU5kiUx813MoG/s1781/480174597_948906600764159_5722701947065315154_n.jpg

បន្ថែមពីនេះ ក្រសួងបរិស្ថាន ក៏អំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបញ្ឈប់ការដុតស្មៅ សំរាម ជញ្ជាំងស្រូវ និងស្នើដល់អង្គភាពថ្នាក់ក្រោមជាតិទាំងអស់ ឱ្យយកចិត្តទុកដាក់ និងធ្វើការអប់រំ ដល់ប្រជាពលរដ្ឋអំពីករណីនេះ។