Home ព័ត៌មានអន្តរជាតិ តំបន់ទេសចរណ៍ទាំង ៤ ដែលលោកអ្នកមិនគួររំលងពេលទៅលេងប្រទេសបារាំង!

តំបន់ទេសចរណ៍ទាំង ៤ ដែលលោកអ្នកមិនគួររំលងពេលទៅលេងប្រទេសបារាំង!

104
0

សម្រាប់បងប្អូនដែលមានបំណងចង់ទៅទស្សនាប្រទេសបារាំង គេហទំព័របរទេស Lonely Planet បានណែនាំគោលដៅល្បីៗចំនួន ៤ ដែលលោកអ្នកមិនគួររំលង ព្រោះកន្លែងទាំងនេះគឺពេញនិយមខ្លាំង និងទាក់ទាញបំផុតនៅក្នុងប្រទេសបារាំង។ Lonely Planet គឺជាគេហទំព័រទេសចរណ៍បរទេស ដែលមានទីស្នាក់ការនៅប្រទេសអូស្ត្រាលី តែងតែណែនាំភ្ញៀវទេសចរឱ្យស្គាល់គោលដៅថ្មីៗជាច្រើនជុំវិញពិភពលោក។ ខាងក្រោមនេះគឺជាតំបន់ទេសចរណ៍ទាំង ៤ ដែលលោកអ្នកមិនគួររំលងពេលទៅលេងប្រទេសបារាំង៖

១.Eiffel Tower៖ លោកអ្នកប្រាកដជាស្គាល់ហើយ Eiffel Tower គឺជាកន្លែងល្បីល្បាញជាងគេនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ទួអ៊ីហ្វេល គឺជាប៉មដែលមានកម្ពស់ ៣២៤ ម៉ែត្រ សាងសង់ឡើងដោយវិស្វករ Gustave Eiffel នៅឆ្នាំ ១៨៨៩។ ភ្ញៀវទេសចរអាចឡើងទៅកាន់កំពូលទួអ៊ីហ្វេលដើម្បីមើលឃើញទេសភាពក្រុងប៉ារីសកាន់តែច្បាស់ល្អ តាមរយៈជណ្ដើរយន្ត ឬជណ្ដើរជើងដែលមានច្រើនជាង ៣០០ កាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrJ-3zjjfRs8eBPIOJaSFbgK28jTKZkmiSxjhfYYjuCExTHU1mvgUaldDqGLc7BMHKZt2nYc1zNhA_f6L9WI_HPoiGrkf_X3ZHxe3pbZCcfdcNWKVsI6dnhlaaZbjzROx2OWjXu91fgz6TSNwOtwSjpkASZHsJ1hl9J7T3qjf1j5eVo8-xsb9r6qw_3pbc/s1500/image_2025-02-17_13-47-42.png
២.Versailles៖ គឺជាព្រះបរមរាជវាំងរបស់ស្តេច និងក្រុមគ្រួសាររាជវង្ស នៃប្រទេសបារាំង ដែលបានសាងសង់ដោយថ្ម និងដីឥដ្ឋនៅឆ្នាំ ១៦២៣។ នៅក្នុងបរិវេណព្រះបរមរាជវាំងនេះ មានសួនច្បារដ៏ធំល្វឹងល្វើយ និងមានទេសភាពស្រស់ស្អាតក្រៃលែង គ្របដណ្តាប់លើផ្ទៃដីទំហំ ៨០០ ហិចតា។ ព្រះបរមរាជវាំងដ៏អស្ចារ្យនេះត្រូវបានអង្គការយូណេស្កូរាប់បញ្ចូលជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ ១៩៧៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid1cd8dZFpdX0ApSFqHw13P63xKIwPz_S_aBmnI9jOO5ZdlJBtQJVEGb59brC0cJZXKpAljXP8xU8wLQkBam0ql84fry78k-mMmm7kIGJTouPsViYyFtHQpbg6qUBK6eKBQxiVGvckj_bNiAvH2CPofRyO1B9aARF3wVR_Kt0Ylo1QKU3CY1BJe1t2_w4U/s3072/image_2025-02-17_13-47-42%20(2).png

៣.Louvre Museum៖ គឺជាសារមន្ទីរដ៏ល្អឯកមួយ និងជាវិមានប្រវត្តិសាស្ត្រធំជាងគេបំផុតនៅលើពិភពលោក ដែល ត្រូវបានសាងសង់ឡើងជាបន្ទាយនៅទសវត្សទី១។ សារមន្ទីរនេះបានបើកដំណើរការនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ១៧៩៣ ជាមួយនឹងការតាំងពិព័ណ៌នូវរូបគំនូរចំនួន ៥៣៧ ផ្ទាំង។ Louvre ក៏ជាសារមន្ទីរទី ២ លើពិភពលោកដែលមានអ្នកចូលទស្សនាច្រើនជាងគេបន្ទាប់ពីសារមន្ទីរនៅប្រទេសចិនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJbZ0g7yXvYd1pTZxiJEA3Oi_MKnfsmpU7bm-G6XqcoCK9l9BZNeHUMyrWWysRp5Rm9taXn_bJFkz-QBOAhILphOLyjii2FC2lwYik4PFGUMFyjr4SGggsLoAa3IpDqvTr3R90OYnW9GWkr414pFnuUyuLFPW-LCJNyc2BQGXUcHdjmOAp_Ho80kld7FjK/s3000/image_2025-02-17_13-47-45.png

៤.Musée Guimet៖ គឺជាសារមន្ទីរបារាំងដែលមានការតាំងពិព័ណ៌នូវសិល្បៈចម្រុះជាច្រើនរបស់អាស៊ី រួមទាំងមាននូវការតាំងពិព័ណ៌សិល្បៈវប្បធម៌របស់ប្រទេសកម្ពុជាយើងទៀតផង។ Musée Guimet គឺជាកន្លែងដែលប្រមូលផ្ដុំទៅដោយវិចិត្រសិល្បអាស៊ីដ៏ធំបំផុតនៅខាងក្រៅតំបន់អាស៊ីផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfCjI3yPJTqONaiQO8D7ZPvQCeDs_AlV_uOSkhoiNARxun0Dd6ie8UytQ3ec4m_g8dydZ2-_4FxT1UDvOvocz3nNeBx2iJIXjaC6J89mVA9z-Vhha8J7lsLYV7iFuOdro9GTDd4A7awKpR1P6q7Bdp3GqPMwtPGPX5hAg1AVNduNoif1KXqBzmOk9Z9y0r/s1080/image_2025-02-17_13-47-48.png