Home ព័ត៌មានអន្តរជាតិ ត្រីសាលម៉ុនចិញ្ចឹមមួយទ្រុងរួចចូលសមុទ្រ ហើយមហាជនទាមទារឱ្យចាប់ត្រីមកវិញដោយបារម្ភផលប៉ះពាល់ជីវៈចម្រុះ

ត្រីសាលម៉ុនចិញ្ចឹមមួយទ្រុងរួចចូលសមុទ្រ ហើយមហាជនទាមទារឱ្យចាប់ត្រីមកវិញដោយបារម្ភផលប៉ះពាល់ជីវៈចម្រុះ

160
0

ប្រទេសន័រវេស ៖ មហាជន និងអ្នកស្រឡាញ់បរិស្ថាននៅប្រទេសន័រវេសបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការប៉ះពាល់ជីវៈចម្រុះ និងការឆ្លងមេរោគដល់ត្រីសាលម៉ុនធម្មជាតិ ក្រោយពីត្រីសាលម៉ុនចិញ្ចឹមជាច្រើនក្បាលរបស់ក្រុមហ៊ុនអាហារសមុទ្រលំដាប់ពិភពលោក រួចពីទ្រុងចូលសមុទ្រ ដោយសារខ្យល់ព្យុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAVVeVBp2LB0w8X-EiqEy6BSfkuMtH1qKBMwBzy5GSy729rytbS2GcCnguq6M3i5-JkTUT0BP9OaA8QNi4jyDLAlNfvo0O7N_-nWvB1tSf2ZnRdN8zMgzS4plYeDBEcDLieaOutBAme5MLAiPnuzD4NqlvOYXYvenZOL33FeyDKXwQlC3X_aCGYLrhU_oe/s696/image_2025-02-17_08-25-05.png

ទ្រុងចិញ្ចឹមត្រីសាម៉ុនអណ្តែតទឹករបស់ក្រុមហ៊ុន Mowi នៅតំបន់ Dyroy ក្នុងទីក្រុង Troms ប្រទេសន័រវេស បានខូចខាតយ៉ាងខ្លាំងដោយសារខ្យល់ព្យុះ និងធ្វើឱ្យត្រីសាម៉ុនជាច្រើនក្បាល ដែល១ក្បាលៗ មានទម្ងន់ជាង៥គីឡូក្រាម រួចពីទ្រុងចូលសមុទ្រ ។ ក្រុមហ៊ុននេះប្រកាសថា បើអ្នកនេសាទណាម្នាក់អាចចាប់ត្រីសាម៉ុនទាំងនេះត្រឡប់មកវិញ ក្រុមហ៊ុននឹងផ្តល់ប្រាក់រង្វាន់ចំនួន៤៦ដុល្លារអាមេរិកក្នុង១ក្បាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkzHV4te-ZAtEN7y9-Ag8flzcAz2rutRywmoId4x1Jp76G8NiWnnCE023AC2ts8rhdjiFpel_vpY5_SHtWO11vIj9c-kCxmvhsCsYFrqPpk-n0xTAQhpTcyKYmUKeqrcnHm0yFDA4VKDc_8J2LJ2CFvAb-0nXbBzBGVBD7x_BdP4PAjctirsvoXGirUpzh/s1200/image_2025-02-17_08-25-07.png
ក្រុមហ៊ុន Mowi បញ្ជាក់ថា ក្រុមហ៊ុនសោកស្តាយយ៉ាងខ្លាំង ដោយសារទ្រុងចិញ្ចឹមត្រីសាលម៉ុនអណ្តែតទឹករបស់ក្រុមហ៊ុន បានខូចខាតដោយសារខ្យល់ព្យុះ ។ វាធ្វើឱ្យត្រីសាម៉ុនជាច្រើនក្បាលដែលមានទម្ងន់ប្រមាណជាង៥គីឡូក្រាម រួចពីទ្រុងចូលសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkLwxM5jsl1sREXrRSsCiswdtMqOQJ2V8UaDRSPzK3cLFhyphenhyphengn6UyecIDj-Ff6OAURat0QQsD4C92dSxWlgn7Y9-jLw0mtWaxLbZ8wanFZgtY7LeWCv2z7R06EM0VbaLUxhn0xDd8Lum8W1nryipTaUe7aY-00jPKsB-dQEpyBSn4yUcPW5FcITietEQV9N/s1022/image_2025-02-17_08-25-06.png

ចំណែកមន្ត្រីនាំពាក្យការិយាល័យជលផលឱ្យដឹងថា ៖ «តាមធម្មតា រដ្ឋាភិបាលន័រវេសនឹងអនុញ្ញាតឱ្យកសិករចិញ្ចឹមត្រី អាចចាប់ត្រីរួចពីទ្រុងក្នុងចម្ងាយ៥០០ម៉ែត្រជុំវិញទ្រុង ប៉ុន្តែត្រីសាលម៉ុនរបស់ក្រុមហ៊ុន Mowi ដែលរួចពីទ្រុង គឺរដ្ឋាភិបាលអនុញ្ញាតឱ្យចាប់បញ្ចូលទ្រុងវិញក្នុងចម្ងាយឆ្ងាយជាងនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhyphenhyphenVUpjLTS5SKNpr9y0yMGPO7dxZcPXu_OCwj4wXCi3sZ-_a9YUeJUw2HfAkVYYKz-eDGtAYonG5qy-peJWhVXHxVf35_I9tSaQO3XgLiAguud1P5M4BRb9unwc4If9u8Fh1ZhWr3R-ksZmYo3Fcr5Q8lwZmn3shQjkp8-knlCyWJw9b5flSMn0jZcdRHb/s960/image_2025-02-17_08-25-06%20(2).png

ក្រោយការប្រកាសប្រគល់ប្រាក់រង្វាន់ឱ្យអ្នកនេសាទចាប់ត្រីសាលម៉ុន ក្រុមអ្នកស្រឡាញ់បរិស្ថានជាច្រើនបាននាំគ្នាតវ៉ាថា ត្រីសាលម៉ុនរួចពីទ្រុងច្រើនបែបនេះ នឹងប៉ះពាល់ដល់ជីវៈចម្រុះ ឆ្លងមេរោគ ហើយត្រីសាលម៉ុនចិញ្ចឹម និងត្រីសាលម៉ុនធម្មជាត នឹងដណ្តើមកន្លែងគ្នាពង ។ អ្នកតវ៉ាម្នាក់និយាយថា ៖ «តាមការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ គឺកូនត្រីសាលម៉ុនដែលកើតពីការផ្សំពូជរវាងត្រីសាលម៉ុនចិញ្ចឹម និងត្រីសាលម៉ុនធម្មជាតិ នឹងរស់ពុំបានយូរទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4oEHts_00Twjxq1itXR5b0NnYPnVbEMo0R-_UB5pUBXKoGFERv91Sas5uIP9g1Fo8y87wcCAvv_XBnlbGtyRpyLG845c_h5EtbBPhw5JEShmQ73E0s26FGOx4igKssE9LE6zc8ug7osR6-pieRQ1MRaSK9tPEFEWhaRZkgo1z8bWmctlNqWgBbaA5LUgD/s960/image_2025-02-17_08-25-06%20(3).png

ចំណែកមហាជនលើកឡើងថា ត្រីសាលម៉ុនចិញ្ចឹមរបស់ក្រុមហ៊ុន Mowi ដែលរួចពីទ្រុងនេះ នឹងចម្លងមេរោគទៅត្រីសាលម៉ុនធម្មជាតិ ហើយការតាមចាប់ត្រីទាំងនេះត្រឡប់មកវិញ គឺដូចគ្នានឹងការរាវម្ជុលក្នុងបាតសមុទ្រ ៕