សហរដ្ឋអាមេរិក ៖ រូបភាពមួយដែលបង្ហោះក្នុងបណ្តាញសង្គម X កាលពីខែដើមខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងពីស្លាកស្លាមលើផ្ទៃភពអង្គារដ៏អាថ៌កំបាំង ហើយពួកគេសន្និដ្ឋានថា វាជាអរិយធម៌របស់មនុស្សក្រៅភព ។ រូបភាពនេះក៏បានទាក់ទាញចំណាប់អារម្មណ៍លោក Elon Musk ផងដែរ ដែលជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក និងជាម្ចាស់បណ្តាញសង្គម X ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwNK6JplWlyzHuNfP2unto56r4l1sJL3LgxY_EKi6f4No_ZAMDXXUKmeTVbUz4GtIZDELlj3qbd9vZTf2v8u4T7BJb_Qn-5Qw2v5d1YtE6ofh0KS7QLM09nkaM-UiOA7JlDPn2BcECBdbIuhNf_HjI44Kgr66IETgNuu_AP8jEtBYp5EmnAdw_VMCtY8IA/s3000/image_2025-02-04_09-58-12.png
ក្រុមអវកាសយានិក Mars Global Surveyor របស់អង្គការ NASA បានបំពេញបេសកកម្មទៅកាន់ភពអង្គារ ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៦ ហើយពួកគេបានបញ្ជូនរូបភាពមកកាន់ផែនដី ស្មើនឹង២៤ម៉ឺនសន្លឹក ។ ក្នុងចំណោមរូបភាពទាំងអស់ គឺមានរូបភាព១សន្លឹកធ្វើឱ្យមហាជនចាប់អារម្មណ៍ និងជជែកគ្នាក្នុងបណ្តាញសង្គម ដោយសារគេបានឃើញដុំថ្មលាយខ្សាច់យ៉ាងធំមានរាងជាការ៉េ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXJB85MMcv0fwJz0WwrLJCM5bfWjTufhxB-HiJiEQyqf6Lqgddk9dQD5n2llVY78P3IXCHmGOCZHhbNIf7hyphenhyphenKyk3YJWdSe8ONgrH4UihxuPJf_d3yx6ayVbeB3FDh-8JwfxZDWDC0PuUvbqOyS30yXcTb6DR5MQHU5pLk_P826ZlihJ0nYijeTzCj5_-uS/s1480/image_2025-02-04_09-58-15.png
រូបភាពនេះថតកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០១ មានលក្ខណៈជារណ្តៅលើផ្ទៃភពអង្គារ ហើយនៅផ្នែកខាងលើរូបបានបង្ហាញជារូបការ៉េយ៉ាងច្បាស់ ។ គេអាចមើលឃើញរូបភាពដ៏ចម្លែកនេះក្នុងគេហទំព័ររបស់សាកលវិទ្យាល័យរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក ។ បើពិចារណាឃើញថា វាពុំមែនកើតឡើងតាមធម្មជាតិទេ គឺហាក់ដូចជាការរៀបចំឡើង ដែលជ្រុងនីមួយៗមានប្រវែងប្រមាណ ៣គីឡូម៉ែត្រ ។ មតិមួយចំនួនសង្ស័យថា វាអាចជាជញ្ជាំងរចនាសម្ព័ន្ធបុរាណ ឬអរិយធម៌ដែលមនុស្សក្រៅភពលាក់ទុកនៅក្រោមខ្សាច់ភពអង្គារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMlinGndIzaQvS5fqX4WhO152nqnPb0Yvrns5UFDllQB4aN0qiNiYHeUO8ijUCKxDX6o_FH-APAWZXut6qS93v7vWHu6sCgGoISCLLs2nLaLGou9ziKqNfgBStPUFnOV0oXsKCq8BApJ1wdhbbG5WkK4inZpOs-9OjeQynDL0iBofOaM32hjMT5KA4nsW9/s1100/image_2025-02-04_09-58-10.png

មហាជនចាប់ផ្តើមចាប់អារម្មណ៍លើរូបភាព ក្រោយពីលោក Joe Rogan ជាមិត្តភក្តិរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump យកមកបង្ហោះក្នុងបណ្តាញសង្គម X កាលពី១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្រោយមក លោក Elon Musk ម្ចាស់បណ្តាញសង្គម X បានបញ្ចេញមតិថា យើងគួរតែបញ្ជូនអវកាសយានិកទៅត្រួតពិនិត្យលើភពអង្គារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4edH4hLE_ed_kDXVHvgZd2JnykwQuCUFwmY-ribObMxUcwAfhOX6kRnsNPNE8f41D66I-jKlixLbTC0s-K9o197ATYAt2y24SI7JDYRNtpTuHPcP6qtlMqmaDDkbQfT8H4OkSZJFguTxxvJtFsSUNwdeTGA2bcdbzIwJxY30Dl4o1B_nSw8dFcpoBbQtH/s1009/image_2025-02-04_09-58-11.png

ទោះយ៉ាងណា អវកាសយានិកត្រូវចំណាយពេលមួយរយៈ ទើបអាចធ្វើដំណើរទៅទីនោះបាន ។ ស្លាកស្នាមនៅលើរូបភាពដ៏អាថ៌កំបាំងនេះនៅតែគ្មានការបកស្រាយច្បាស់លាស់ថាជារូបអ្វី និងធ្វើឱ្យមហាជនសន្និដ្ឋានខុសៗគ្នាបន្តទៀត ៕