ប្រទេសនូវែលសេឡង់ ៖ រដ្ឋាភិបាលនូវែលសេឡង់បានប្រកាសបន្ធូរបន្ថយលក្ខខណ្ឌការស្នើសុំទិដ្ឋាការសម្រាប់ក្រុម Visitor Visa ដែលអនុញ្ញាតការស្នាក់នៅរហូតដល់៩០ថ្ងៃ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមានជំនាញផ្នែកបច្ចេកវិទ្យាមកពីតំបន់អាស៊ីអាគ្នេយ៍ និងអាមេរិក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOQA_IC959IBFPspD9s_xw4pnwrmSK2Cu9HiRTc9QPEZmEhICg-hslDLGrrSD-vPxZFkyGdNdeOEHE22IzXDyMy-KmzW4H84pUtE2wXwobz6leecG4BJekQhc4iMfuZ7rRfbLXQyGjKinvjaFqFpafB-3kPh8CP-zL3ygvv_wbeHCrDaMBYIp5zPL85olp/s900/image_2025-02-04_08-27-28.png
នូវែលសេឡង់បានព្យាយាមទាក់ទាញភ្ញៀវទេសចរបរទេសមានជំនាញការងារចូលមកធ្វើការ និងការវិនិយោគពីក្រៅប្រទេស ដោយអនុញ្ញាតឱ្យជនបរទេសអាចធ្វើការពីចម្ងាយ (ឬហៅថា Digital Nomad) ។ ជនបរទេសអាចមកកម្សាន្តនៅនូវវែលសេឡង់ និងធ្វើការពីចម្ងាយរយៈពេលយូរជាងមុន ដោយសាររដ្ឋាភិបាលចង់ស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចអូសបន្លាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggHWIFyMwEYPBH4Mwj0TaXh25AcR8XdNsYlNToRHjCE_WrF6h80J8fN3EqWzcjvYmU3Zlkr6F1Zl8StzON12whvhNBT5ia9pc4glChviWpa42OFHODWv1iCy_-OIVcJecUNOlcx0zxszn2vkCEaJiqr9np9msyTi9VUuhwAWgk1qr2N6zOnefQhN-YF-if/s2400/image_2025-02-04_08-27-29.png

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោកស្រី Nicola Willis បានថ្លែងនៅអាកាសយានដ្ឋាន Wellington ថា រដ្ឋាភិបាលនឹងផ្តោតលើអ្នកមានជំនាញខ្ពស់ ជាពិសេស បុគ្គលិកផ្នែកបច្ចេកវិទ្យាមកពីតំបន់អាស៊ីអាគ្នេយ៍ និងអាមេរិក ។ លក្ខខណ្ឌទិដ្ឋាការថ្មីនេះនឹងធ្វើឱ្យគេស្គាល់នូវែលសេឡង់ថា ជាប្រទេសទទួលយកជនបរទេសមានសមត្ថភាពមកធ្វើការ ទោះជាពួកគេមកពីប្រទេសណាក៏ដោយ រដ្ឋាភិបាលចង់បានបុគ្គលិកមានសមត្ថភាពមកពីគ្រប់ទិសទីធ្វើដំណើរមកនូវែលសេឡង់កាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhojX54WicTOSj2fNJ2qSu8gSnvUyKuSzcscWP2t2_GLTSlQSKl2Het3tPAgu5JUCM406ZCzX0wLG6gEiLBiRZiQ0aqjeogE-MDMa7HD5gvSU7Nb1Oa8Q9b74a1VhXSeSlQxDrEJX__oSshqMefEPHWcXH_B8bou6hc_gfXPRNQpleRTsyxeIljZgijn82j/s1920/image_2025-02-04_08-27-31.png

ជនបរទេសអាចស្នើសុំទិដ្ឋាការថ្មីនេះ ចាប់ពីឆ្នាំ២០២៥ តទៅ ហើយពួកគេអាចធ្វើការពីចម្ងាយក្នុងពេលកំពុងស្នាក់នៅនូវែលសេឡង់រយៈពេល៩០ថ្ងៃ ប៉ុន្តែបើស្នាក់នៅយូរជាងនេះ ពួកគេត្រូវបង់ពន្ធស្នាក់នៅបន្ថែមទៀត ។ កន្លងមក នូវែលសេឡង់បានប្រឈមនឹងឧបសគ្គក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដោយសារអត្រាការប្រាក់ខ្ពស់បណ្តាលមកពីអតិផរណា ហើយធ្វើឱ្យពលរដ្ឋជាច្រើននាក់គ្មានការងារធ្វើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5H3SgQP4eeEZJzLnOD7ZTy0jw3z-6FmXMLnzzztxePcfAWL5gmjj2vDTenVU5X-shwDPq3rDYIH3fBNWlHNbjTR1aBsquRdH5FQFLYkMWlvmvkh-OZ_gMjKhqQXqlb4__-7ZKwvbnPKKc5F8t-ejhmpLvNgXNa1Db__SfbXA2_K3qaDD6CU7_ZqLo3uVW/s1200/image_2025-02-04_08-27-30.png

វានឹងធ្វើឱ្យភ្ញៀវទេសចរបរទេសអាចស្នាក់នៅនូវែលសេឡង់រយៈពេលយូរ ហើយការចំណាយផ្សេងៗរបស់ភ្ញៀវទេសចរក៏កើនឡើងដែរ ។ ការអនុញ្ញាតស្នាក់នៅ គឺសម្រាប់អ្នកកាន់ទិដ្ឋាការ Visitor Visa, ទិដ្ឋាការទេសចរណ៍, ទិដ្ឋាការទៅលេងបងប្អូន និងប្តីប្រពន្ធ ប៉ុន្តែជនបរទេសអាចធ្វើការតែក្នុងក្រុមហ៊ុនបរទេសប៉ុណ្ណោះ បើចង់ធ្វើការជាមួយក្រុមហ៊ុនក្នុងស្រុក ពួកគេត្រូវស្នើសុំទិដ្ឋាការផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMYJgbBiGogmX6fgA2XyJCmTOTF0Qt_vSkkCk74DXDKhhCL-bMrs-wtGSO-ovH_V4eWYpFndoza6-D_h56WPciMaRwmzHC2KKBMyyTpsF5mlnlTnCuLzuBSzDIu_G5KDJmvbkPJig00q0TdJLMbIhjspZ8JzDSBZmvVi962J_ihZiNz67pj_LsXYt5dv9v/s2640/image_2025-02-04_08-27-32.png

គួរបញ្ជាក់ថា ប្រទេសជាច្រើន ដូចជា ៖ ជប៉ុន កូរ៉េខាងត្បូង ប្រេស៊ីល អេស្ប៉ាញ ព័រទុយហ្គាល់ និងថៃ បានអនុញ្ញាតឱ្យភ្ញៀវទេសចរស្នាក់នៅរយៈពេលយូរ ហើយវាបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនដែលចង់ដើរលេងផង និងធ្វើការពីចម្ងាយផង ជាពិសេស ក្រុមយុវវ័យ ៕