Home ព័ត៌មានអន្តរជាតិ គ្រាន់តែមនុស្សប្រុសដែលប្រកបមុខរបរ៤ដូចខាងក្រោមនេះ ពិតជាអាចទាយដឹងពីអត្តចរិកថាមិនស្មោះជាមួយគូស្នេហ៍

គ្រាន់តែមនុស្សប្រុសដែលប្រកបមុខរបរ៤ដូចខាងក្រោមនេះ ពិតជាអាចទាយដឹងពីអត្តចរិកថាមិនស្មោះជាមួយគូស្នេហ៍

84
0

អ្នកជំនាញផ្នែកចាប់ថ្នាក់មនុស្សប្រុសផិតក្ប.ត់ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានចំណាយពេលអស់៣ឆ្នាំ ដើម្បីតាមដាន Profile បណ្តាញសង្គមរបស់មនុស្សប្រុសជាង៥,០០០នាក់ ហើយលទ្ធផលតាមដានបង្ហាញថា មនុស្សប្រុសធ្វើការ៤អាជីពនេះ ភាគច្រើនពុំស្មោះត្រង់ជាមួយគូស្នេហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu7Z8V3Gri5l8WaesB20nwfcHmts3zbmEobSutf6Zi389wA0Ztcifee4STPmwAsN4YFZmxD5AwfWlMvbMvpL8KqHm2aMtYtHE1lMuiJQrZkaCDXsHa0f_okb2sj8jU10sHtTlONVacsrLENYrHiiywM51O2ZzDs53Qsc-RZgJ9CHMfLAcVG20w5bP9gpGR/s2400/image_2025-01-21_11-09-52%20(2).png

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ គេហទំព័របរទេសបានបង្ហាញលទ្ធផលការតាមដានចរឹតមនុស្សប្រុសរបស់អ្នកនាង Madeleine Smith អាយុ៣២ឆ្នាំ គឺជាអ្នកជំនាញចាប់ថ្នាក់មនុស្សផិតក្ប.ត់ ឬជំនាញការសាកល្បងភាពស្មោះត្រង់របស់បុរសជាមួយគូស្នេហ៍ ។ នាងរស់នៅទីក្រុងឡូសអេនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក និងមានអ្នកតាមដានក្នុង TikTok រហូតដល់២លាននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhifD4wLaom2aA1dLdeDlLK8rbNtS3nl-jYkH7yZl1hmfoQaiO3nRzf9l0jZ4Oir1FQOiE0paG-d0gcuUhrXQFknS2QfYqCn8Mq1T6Yk01e4jN6O0amY1nEDd5zvn7lfZ9RrK4S7wwgiJQWh8eXex2-ovN9OGaRWJ8zoi-smE4eyUbaaIUcwrII6RTnOUMA/s720/image_2025-01-21_11-09-52.png

អ្នកនាង Madeleine បញ្ជាក់ថា ខ្ញុំគ្រាន់តែមើល Profile របស់មនុស្សប្រុសមួយចំនួន គឺខ្ញុំដឹងភ្លាមថា តើម្ចាស់ Profile ជាមនុស្សបោកប្រាស់មនុស្សស្រីឬក៏អត់ ។ អ្នកនាងបើកការពិគ្រោះយោបល់សម្រាប់ស្ត្រីទាំងឡាយណាដែលសង្ស័យពីភាពស្មោះត្រង់គូស្នេហ៍របស់ខ្លួន គឺត្រូវបង់ប្រាក់ចំនួន៦៥ដុល្លារអាមេរិក សម្រាប់ការពិគ្រោះយោបល់ក្នុង១លើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV-Zj_3-RQGber01xyBJmk8a_5mq3hPM2qsiRdx8OOx8EpgnXjxCNeOkZHaRQAK5gy5BP_aNtVWcheAZw8AQOVmGYKaQs3dM6Mu_ejoWbToDhHRXmj8CIcAoiJuYiJ3E6J4Dw-HX576lHJYc_ReYYxxf33vMHuHhlG6TWJM7_il8oELCNSrFciizCWWFa_/s1024/image_2025-01-21_11-09-54.png

រយៈពេល៣ឆ្នាំមកនេះ អ្នកនាងបានតាមដានចរឹតមនុស្សប្រុសក្នុងបណ្តាញសង្គម ស្មើជាង៥,០០០នាក់ ហើយរកឃើញការក្បត់ចិត្តគូស្នេហ៍ជាច្រើនលើក ។ អ្នកនាងក៏បានចាត់ចំណាត់ថ្នាក់អាជីពរបស់មនុស្សប្រុសដែលក្បត់ចិត្តច្រើនបំផុត រួមមាន ៖

១-សមត្ថកិច្ច និងការងារផ្នែកសេវាកម្ម ៖ មនុស្សប្រុសធ្វើការជាសមត្ថកិច្ច និងការងារសេវាកម្ម តែងតែរកឱកាសក្បត់ចិត្តគូស្នេហ៍ច្រើនបំផុត ។ ក្រៅពីនេះ ក៏មានភ្នាក់ងារពន្លត់ភ្លើង, ភ្នាក់ងារសង្គ្រោះបន្ទាន់ និងកងទ័ព ក៏ជាមនុស្សពុំស្មោះត្រង់ដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVs8oPUcMqdO047aoq_kkKBnLqkAM6hsr9F8CIXbDWDB5htrXxcZcKJgR1pCjqXC7phatL-kgsDqQ_Tle7kWck33yhamQeD3XvN0sXoM7JUW39TgtpVTBgm5ICj3k6HjZMR5cKOrn8pIrSJTBTZO719KoSpy5DVg18WkliwS1-4z3jKBsOpqocLLqcFxne/s4095/image_2025-01-21_11-09-41.png

២-អ្នកចូលចិត្តហាត់ប្រាណhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9iuMmuhpf5wC4q5fY7l8taD1eA9jUxgMo51rAjDT1oTm2MaIA01spBTm8_1aaS13QoPYLLdgSmzIWUECwbdzMlc7qn2vNRGiS3u9A8IEg5la2476moPcJA6TYn7Z24GMnCjxWyZSzf4uLlRxI3kb377lMKtx6AMsuwJnjiYjsxivT0Vk2u1Ty0L1aJoP2/s1920/image_2025-01-21_11-09-48.png
៣-អ្នកជំនួញ និងភ្នាក់ងារលក់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQIs0jdHgHAykt_6DbQ5WMYfCiiCryOfyn5gTYWcY-6rkVDZuFjdx1Nh2hWOLtPtXZ6qfG8xpMZ2dPd-2KANH7sQeJaauWdtR7dXSeBzieq4nrRGTwrxQD4yUqJJ_WCkcSI8t2jlS-LeRVOjnPCUordqHuhgPVdDF7ZyXacYWB2v6Ulj2mPcMyx2yOH-VN/s1254/image_2025-01-21_11-09-49.png
៤-មេធាវី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRS4HcEP55nILNTW4TG5oAVyZZoy1lsg1h5f3oO-yd6fGyfWC1_5RKKtvnsE3rMXlfuC30TkeAyIXuJuM-IKpSq76r09zD6N6Z1UORMtAXPf5HS1XmxFpn2DIAd4P64tCCk5jAgcP79kAj_Dx0peyDQg5P1ncFJXtc6odwIoL7tS26L2xmfUqTbHNzlr_9/s2448/image_2025-01-21_11-09-50.png

ចំណែកអាជីពដែលក្បត់ចិត្តគូស្នេហ៍តិចបំផុត គឺគ្រូពេទ្យ ដោយសារគ្រូពេទ្យមានការងារជាច្រើនដែលត្រូវបំពេញ ប៉ុន្តែបើគ្រូពេទ្យក្បត់ចិត្តវិញ គឺពួកគេតែងតែលួចទាក់ទងជាមួយគ្រូពេទ្យធ្វើការនៅមន្ទីរពេទ្យជាមួយគ្នា ។

ការក្បត់ចិត្តភាគច្រើនរបស់មនុស្សប្រុស គឺកើតឡើងដោយសារខ្វះភាពអត់ធ្មត់ ឬពុំចេះដោះស្រាយបញ្ហារបស់ខ្លួន ។ ទោះយ៉ាងណា វាគ្រាន់តែជាការអះអាងរបស់អ្នកជំនាញផ្នែកចាប់ថ្នាក់មនុស្សប្រុសផិតក្ប.ត់ នៅរដ្ឋកាលីហ្វ័រញ៉ា ប៉ុណ្ណោះ ៕