ការសម្អាតស្បែកគឺជាជំហានដ៏សំខាន់មួយដើម្បីជួយឱ្យតារាសម្តែងចិនជួរមុខ Dilraba មានសម្រស់ស្រស់ស្អាត និងរាងស៊ិចស៊ី។ Dilraba គឺជាតារាសម្តែងដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេសចិន រួមទាំងជា BA តំណាងឱ្យម៉ាកល្បីៗជាច្រើនទៀតនៅលើពិភពលោកផងដែរ។ ក្រៅពីស្ទីលដ៏ទាក់ទាញរបស់នាង Dilraba ក៏ត្រូវបានគេសរសើរថាមានរូបរាងស្អាតនិងស៊ិចស៊ីទៀតផង។ ដូច្នេះដើម្បីបានរាងស្អាត និងស្បែកស្រស់ថ្លាលោកអ្នកអាចអនុវត្តវិធីសាស្ត្រងាយៗដូចតារារូបនេះបាន៖

១.លាងសម្អាតស្បែកជាមួយអំបិល៖ ដើម្បីបានស្បែកសភ្លឺរលោង តារាវ័យ ៣២ ឆ្នាំរូបនេះតែងដាក់អំបិលបន្តិចចូលទៅក្នុងទឹកដើម្បីកម្ចាត់ស្បែកងាប់ និងធ្វើឱ្យស្បែកមានភាពក្មេងជាងវ័យ។ បន្ទាប់ពីងូតទឹករួច តារាសម្តែងស្រីរូបនេះក៏លាបក្រែមផ្តល់សំណើមដើម្បីធ្វើឱ្យស្បែករបស់នាងសល្អឥតខ្ចោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWoqRO97YYNYHvhIcHL4LOM2voKnCsVeQ3rAbhYjnNE8054lmPdN1MiA-jZT2N7tyqjZQoi4rNylH9UBE70zsHKgr-eCBxwy2Y3uNxVezGHV3tMAgFyvVeN_OcsTt6OEvA_mZ0s9H7gRimSt6U_3j7YpdgOMGA_TT3e-WnWJmjzMIXJRLc08TquAmaUR3a/s1280/photo_2025-01-20_16-02-01%20(2).jpg

២.សម្អាតមុខដោយប្រើទឹកកក៖ ជារៀងរាល់ថ្ងៃ Dilraba តែងតែលាងសម្អាតមុខរបស់នាងដោយទឹកកក ដើម្បីធ្វើឱ្យស្បែកមុខតឹងណែន កាត់បន្ថយការហើម និងក្រហម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDw36YHb5gLZNo2Ehx3wiyO6646w6sdMRivawQgLZgkDkBRDRhjIjU8KrujyDAZzm2c9V6Brz5dgQy4anMS8U0Eofi0YusExyXhpBGnrgognZ7HkGoZXtZW7hfbyhCJ1R_hVgasT_2RA6o_evao-_zwNbtgTFGaxIYc6WTwmgxMiVtBfHX3UX2Wv7Q56kb/s1104/photo_2025-01-20_16-02-01.jpg

៣.ញ៉ាំអាហារបំប៉នសុខភាព៖ ជារឿយៗតារាចិនជួរមុខរូបនេះចាប់ផ្តើមទទួលទានទឹកក្រឡុកដើម្បីបន្សាបជាតិពុលក្នុងរាងកាយ ក៏ដូចជាញ៉ាំផ្លែឈើស្រស់ៗជាច្រើនមុខទៀត និងញ៉ាំស៊ុបជើងមាន់ដែលសម្បូរទៅដោយជាតិខូឡាជែន ដើម្បីឱ្យរាងកាយរឹងមាំ ស្បែករលោង ស និងក្មេងជាងវ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF7ZSKJ5lj-5R7PGDo6dudwGfqe5S6nk5b6FnUC66B41QA4tevyV324iS0CjL3x92hpIKE12_mVlYplWW3wQgVqxAlNyMN-G1GVLFD40MKtNc9c-Th-8jQdnZggIMELsn-VFZIWPw9FIUh2o1ZBBIv3Ba3bvLektpOpD2TD0KDWriGzzzFO7bLflJD4Z5e/s1280/photo_2025-01-20_16-02-03%20(2).jpg

៤.ផឹកទឹកចម្រុះក្តៅមួយកែវជារៀងរាល់ព្រឹក៖ Dilraba ចាប់ផ្តើមថ្ងៃថ្មីដោយការផឹកទឹកចម្រុះក្តៅមួយកែវ ដែលជួយផ្តល់សំណើមដល់ស្បែក ចិញ្ចឹមកោសិកា និងធ្វើឱ្យស្បែកស្រស់ថ្លា កាត់បន្ថយសញ្ញានៃភាពចាស់។ ការផឹកទឹកចម្រុះក្តៅៗពេលព្រឹកនឹងជួយសម្អាតពោះវៀន ជំរុញការរំលាយអាហារ ដោយហេតុនេះជួយដុតបំផ្លាញជាតិខ្លាញ់កាន់តែមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt6-5a4C6bHEdKfF1IryBb-wjWhhoMJ6I3pOb7cCfsNiVbZJCqK5RaCAtmQ0nLBxcqOSs_8SrWQaZOPEBfKdBiI3Y0lWono2_LHOiP1__D6tCLC3pZYIn9Qwg0O7hMy40Y5mydXiD0l9tvzbO2c7DHSttpYm1bIwX4PZgOLVpA229ypvM-3A24NElCWsjH/s1030/photo_2025-01-20_16-02-03.jpg

៥.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៖ ទោះរវល់យ៉ាងណា Dilraba ក៏មិនភ្លេចធ្វើលំហាត់ប្រាណដែរ ព្រោះនាងយល់ថា ការហាត់ប្រាណនាំមកនូវអត្ថប្រយោជន៍រាប់មិនអស់បន្ថែមពីលើរាងកាយដែលមានទម្ងន់។ ការចូលរួមក្នុងសកម្មភាពរាងកាយដូចជាការហាត់ប្រាណ មិនត្រឹមតែធ្វើឱ្យឈាមរត់បានប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអារម្មណ៍ល្អផងដែរ៕