សល់តែប៉ុន្មានថ្ងៃទៀតទេ ចូលឆ្នាំចិនហើយ ដើម្បីកែលម្អជីវិតឱ្យជួបតែសំណាងល្អពេញមួយឆ្នាំ ជនជាតិចិន និងអ្នកដែលមានសែស្រឡាយចិនជឿថា ការដាក់តាំងដើមឈើទាំងនេះ នឹងនាំមកនូវទ្រព្យសម្បត្តិ ភាពរុងរឿង សេរីសួស្តី រួមទាំងសុភមង្គលចូលក្នុងផ្ទះ។ ដូច្នេះជារៀងរាល់ឆ្នាំ ពួកគេតែងតែទិញដើមឈើ ៥ ប្រភេទនេះដើម្បីដាក់តាំងនៅក្នុងផ្ទះនាថ្ងៃចូលឆ្នាំថ្មី។

១.ដើមផ្កាអង្គាសីល៖ អង្គាសីលជាប្រភេទឈើព្រៃភ្នំ និងជាឈើសួគ៌ តំណាងឱ្យវីរជន ភាពរីករាយ និងជោគជតារាសី។ អង្គាសីលមានផ្កាសម្បុរលឿងក្លិនក្រអូបស្រាល កាលណាផ្កានេះកាន់តែរីក កាន់តែល្អមានន័យថា លោកអ្នកនឹងមានទ្រពហូរច្រើន ហើយការដាក់តាំងផ្កានេះនឹងធ្វើឱ្យគ្រួសារអ្នកមានភាពរុងរឿងពេញមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOQNMPUAY3G_WFSlYtlmdy23fYfkUoI1_DgKdawwnnyA4zXYJgJwU4VB6tO1rclfMALCQbYgVRdlxnDgd5NiQEbh5OPRSTStjEYlextnpwennv2ZSo3S9yYpt-CIeda_gea0b-4q48R-YFfRhvoX5v_oakUMQgIW1cEKmadYDcfOnL88CcedMhPGO7w_UC/s1280/photo_2025-01-17_15-06-41.jpg

២.ដើមផ្កាស្បៃរឿង៖ ជាមួយពណ៌លឿងដ៏ភ្លឺ និងស្រស់ល្អ ផ្កាស្បៃរឿងតំណាងឱ្យទ្រព្យសម្បត្តិ និងភាពចម្រុងចម្រើន។ ការដាក់តាំងដើមផ្កាស្បៃរឿងនៅក្នុងផ្ទះ ជាពិសេសនៅពេលចូលឆ្នាំចិន នឹងនាំមកនូវភាពត្រជាក់ត្រជុំ ក៏ដូចជាភាពស្រស់បំព្រងពេញមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzNi9Lu1tJ8s-I_5TfoDTUCoTZJhgyIAJj5sRGr2xqsN8acfZkurTzS1BC7pRzE8AqUcNsu7bWAN8Qtyogugil9MjuLChQM9V8uynyu2Fl8aZLqbscBSLEkuuHaGMvL5GNR607rBYBUGNzZDL-6MfANs4pPiZIBJLYRdasqumh75x2vvT_iVkEsW2QSwFg/s1280/photo_2025-01-17_15-06-48.jpg

៣.ដើមក្រូច៖ យោងតាមគោលការណ៍ហុងស៊ុយ ដើមក្រូចគឺជាដើមឈើមានសំណាងល្អ ប្រសិនបើដើមនេះមានផ្លែផ្កាកាន់តែច្រើន រួមជាមួយពណ៌លឿង ឬទឹកក្រូចភ្លឺចែងចាំង នោះគ្រួសារអ្នកនឹងកាន់តែសម្បូរសប្បាយ មានលុយកាក់មាសប្រាក់កាន់តែច្រើនឡើងៗ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvl54SxQwFGcYz66Dxe5li1R2TEw6ayK-PhjOIU1zKKPYChv8inPIbtBMUns6EeLLXSILcd2dxDq6BOHnASoKTzIK7itAcO_degSQFB69Up_CBCP6TRWCiLxvZv5LXXBDG-vFH25NgVfluxPj6t-3Tc9XtmDPiA7ixoDE8UqmnJmtxKc52Tf3wLQ7aQAsR/s1200/photo_2025-01-17_15-06-58.jpg

៤.ដើមសេដា៖ ជនជាតិចិនជឿថា ការដាក់តាំងដើមសេដានៅក្នុងផ្ទះនាថ្ងៃចូលឆ្នាំថ្មី នឹងនាំមកនូវអាយុវែង សុខចម្រើន និងភាពស្មោះត្រង់។ ផ្លែសេដាជាផ្លែសម្រាប់បូជា ប្រកបដោយអត្ថន័យនៃតេជៈ ដូច្នេះការដាក់តាំងផ្លែសេដា មិនតម្រូវឱ្យញ៉ាំនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPRqzKA7scRw9quBG6Nw2U29qGb1Rxl5gpqFnQzK6JEPLRb_PwfOpu_RPaZd1d-ACg2bmwNihzH7sU0ynUDBSsgF3Vjj_d3cRVnwdVWfK-ZEzMqTWGLHC2YXfWzp4PaUQtdcRcNRz71LNAvNAk0t-Y22OJUpdP_GINA-sQRGnYewUDr1Kiq7gaFWuhNjqx/s960/photo_2025-01-17_15-07-03.jpg

៥.ដើម Honeysuckle៖ ដើមឈើប្រភេទនេះមិនត្រូវការថែទាំច្រើនឡើយ ដោយវាតំណាងឱ្យសិទ្ធិអំណាច ភាពចេះអត់ធ្មត់ និងភាពធន់។ លើសពីនេះបើតាមក្បួនក្នុងហុងស៊ុយមានន័យថា នាំលុយ លាភ សំណាង ដល់សមាជិកក្រុមគ្រួសារ ជាពិសេសអាចបណ្តេញវិញ្ញាណអាក្រក់និងខ្យល់អាកាសអាក្រក់បានទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglq8KL17oxsdzVRgxoLzveml_OJz61RH4rm_ofRHbr9m7Ghyphenhyphen5_oWCjRtLt5RhTm3tWBn1PxPriQ7jY4GtxR78EeOWWjfdubocOISAG8J_pDzddiXw2YsgeJWpC0SlaOVEaTX2276ufcGomYTklmXL5DD8O3nxTdGVWCPO7-cEt9xTX9UfayEcIVOiX2_-6/s1280/photo_2025-01-17_15-07-07.jpg