Home ព័ត៌មានអន្តរជាតិ ចិនចុះបញ្ជីខ្មៅក្រុមហ៊ុនអាមេរិកជាច្រើនក្រោយពីលក់អាវុ.ធ ឱ្យតៃវ៉ាន់ និងចាត់ទុកថាល្មើ.ស អធិបតេយ្យភាព

ចិនចុះបញ្ជីខ្មៅក្រុមហ៊ុនអាមេរិកជាច្រើនក្រោយពីលក់អាវុ.ធ ឱ្យតៃវ៉ាន់ និងចាត់ទុកថាល្មើ.ស អធិបតេយ្យភាព

42
0

ប្រទេសចិន ៖ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ថា បានបញ្ចូលឈ្មោះក្រុមហ៊ុនអាមេរិកចំនួន៧ទៀតទៅក្នុងបញ្ជីខ្មៅ ដែលកំណត់ថា គឺជាក្រុមហ៊ុនពុំគួរឱ្យទុកចិត្ត (Unreliable Entities List) ដោយសារក្រុមហ៊ុនទាំងនេះលក់អាវុ.ធ ឱ្យតៃវ៉ាន់ ។ ចិនចាត់ទុកថា ទង្វើនេះបានប៉ះពាល់ដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ផ្នែកអភិវឌ្ឍន៍របស់ប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr-6PihmnAzjWYNMfRPGunwIeS9vKjpl2IKjqlVTWh74gMYMVItTz_mUSW8OaiO5za5vB5e4PTzaww4GJb7tw5U7rQ8cY4AjFrdmjeOuxArmI3pPuFxShSls_qIB6e_Md6JP03vdzkDgDmD2zbR_5XRouy-w2LTyIZorRbqhjumuMUQVFjnWeqbOudHgHu/s1280/image_2025-01-18_08-22-40%20(2).png

ក្រុមហ៊ុនអាមេរិកដែលត្រូវបានក្រសួងពាណិជ្ជកម្មចិនបញ្ចូលឈ្មោះទៅក្នុងបញ្ជីខ្មៅ រួមមាន ៖
១-Inter-Coastal Electronics
២-System Studies & Simulation
៣-IronMountain Solutions
៤-Applied Technologies Group
៥-Axient
៦-Anduril Industries និង
៧-Maritime Tactical Systems ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd2R4CQVo6aU6bVDgcHDNdaLxpGLk9j8yPOEIRFQHAccS434s0Ot5NuwGZgT5F9qUwOxurNnOrTafEUWwSF8o9llj8VJWcK3IjHXbm6hDd9RSIhGHKJeUWqE7D94v_aYn9OrB9BOo_5z4jItjil9FjPJVH82gfkJ5CL_tEM36aF3bZWILz1LA4g7iE6GHw/s1200/image_2025-01-18_08-22-40.png

សារព័ត៌មានស៊ីនហួររាយការណ៍ថា ប្រទេសចិននឹងហាមឃាត់ក្រុមហ៊ុនទាំង៧នេះ មិនឱ្យចូលរួមធ្វើពាណិជ្ជកម្មនាំចេញ-នាំចូលទំនិញជាមួយចិន និងហាមវិនិយោគបន្ថែមនៅចិន ។ រីឯនាយកក្រុមហ៊ុនពុំអនុញ្ញាតឱ្យធ្វើដំណើរមកចិនទេ ហើយការស្នើសុំទិដ្ឋាការ ឬលិខិតអនុញ្ញាតផ្សេងៗនឹងត្រូវបដិសេធទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha0WphnhsdaK9j8h7qSl56g8h0FAxgW3pqXhqnBCdQN2nSutzgjBbTi_2xbsNdCfPG3Oyel2EpBoxJDDUiDZIjmz7SXmcitreRpyycpM0fQysoUd8i-4RyZilnkl9hvaZBSo0ATuL7sCxaL3_OwvQrOnaJPLQTUBQt7v87EZT9WjocMeRcMxkKRgBKOFfe/s1600/image_2025-01-18_08-22-41.png

មន្ត្រីនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិននិយាយថា ការលក់អាវុធរបស់អាមេរិកជាញឹកញាប់ទៅឱ្យតៃវ៉ាន់ ដែលចិនចាត់ទុកថា ជាទឹកដីរបស់ខ្លួន គឺល្មើសនឹងគោលនយោបាយបង្រួបបង្រួមទឹកដីប្រទេសចិនតែមួយ (One-China Principle) ព្រមទាំងល្មើសនឹងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួម ចំនួន៣ច្បាប់ រវាងចិន និងអាមេរិក ។ លើសពីនេះ វាជាការគំរាមកំហែងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8k9LFOKGJossb6LItMKxgzNaTvM_XLzmqr45pbFnDWuNbW3D2u1m4a_V3ZPVaoYMBvuvRJJlfFM8L5By3oc5XfJbn0qwg0w-1UmOjT5t55WU9tPOnVAmxR-qhi8Q2E2lQyXVWznREKnbNd5UCTv-VHRSDozLHBMN6XWTTK9ILmgpVmXH-OxmaYH-s23eq/s1486/image_2025-01-18_08-22-42.png

ការចុះបញ្ជីខ្មៅ គឺសំដៅលើក្រុមហ៊ុនណាដែលគំរាមកំហែងសន្តិសុខជាតិរបស់ចិន ប៉ុន្តែចិននឹងរីករាយស្វាគមន៍ក្រុមហ៊ុនបរទេសដែលស្មោះត្រង់ និងអនុវត្តតាមច្បាប់ចិនឱ្យចូលមកវិនិយោគ ។ ចិនសន្យាថា នឹងបង្កើតបរិយាកាសអាជីវកម្មឱ្យមានស្ថិរភាព ព្រមទាំងផ្តល់យុត្តិធម៌ដល់ក្រុមហ៊ុនបរទេសគោរពច្បាប់ចិន ។ នេះបើតាមការលើកឡើងរបស់មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មចិន ៕