ធ្លាប់ឮគេនិយាយថា វីតាមីន A វីតាមីន B វីតាមីន C អត់? វីតាមីនទាំងនេះគឺជាអ្វី មានប្រភពចេញមកពីណា? ប្រសិនបើរាងកាយរបស់យើងខ្វះវីតាមីនណាមួយ តើរាងកាយរបស់យើងទៅជាយ៉ាងណា? វីតាមីនគឺជាសមាសធាតុសរីរាង្គដែលមានសារៈសំខាន់សម្រាប់មីក្រូសារធាតុចិញ្ចឹមចំពោះសារពាង្គកាយរបស់មនុស្ស។ វីតាមីនចែកជា ១៣ ប្រភេទតូចៗ ដែលមានប្រភពមកពីចំណីអាហារ, បន្លែ, ផ្លែឈើ និងសាច់ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVUNKic6Nosh2gXQEHK5pBwZtelnKgLiEIIqv_xoEkdQjCb022wiIXsPzOR8l5dCfR8qOgQJCkcG2MorEVtFIkAmNeLVq8bt3W_izhdFxCO2Yyv56Xm3j9hnGxmzn-lBW64kMqxLtq8n8U4rkhMyFNxm2XA8QLYmLj8GW-DPazS9GyT-3nxpH2o5qg0V0v/s1643/image_2025-01-17_13-22-03.png
ដូច្នេះប្រសិនបើលោកអ្នកកំពុងខ្វះវីតាមីន A ភ្នែកលោកអ្នកនឹងស្រវាំង ស្បែកស្ងួត ហើយប្រព័ន្ធការពាររាងកាយថយចុះ ហេតុនេះគួរញ៉ាំការ៉ុត ផ្កាខាត់ណា ដំឡូងបារាំង បឺរ សាច់ថ្លើម ស៊ុត និងផលិតផលទឹកដោះគោ។ ប្រសិនបើលោកអ្នកកំពុងខ្វះវីតាមីន B1 ខួរក្បាល និងសាច់ដុំចុះខ្សោយ ឧស្សាហ៍ឈឺពោះ និងមានបញ្ហាក្រពះពោះវៀនញឹកញាប់ ក៏ដូចជាឧស្សាហ៍ស្ពឹកដៃ និងស្ពឹកជើងផងដែរ ហេតុនេះលោកអ្នកគួរបរិភោគសាច់ជ្រូក សាច់គោ គ្រាប់ធញ្ញជាតិ អង្ករសំរូប និងផ្លែក្រូច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqUfuIJUHy0KJKJ5ZnOiJHQnu9WJmQ4izOwWdV2M1mZpcEF6QE4VRCbcWzpV8D8wgRfyAz6MrAWDKJt952dcMujKMhk0RokEwt57KXUjET18kZXFIJsdvTxMrmP41jrXbYhLl0N__5v2HT2K3xlEq0HsifBDXGYl15ac5vTUzEY5mwJb89jjEmm1vhrTCz/s2121/image_2025-01-17_13-22-02.png

ប៉ុន្តែបើអ្នកខ្វះវីតាមីន B2 មានន័យថារាងកាយរបស់អ្នកនឹងឆាប់អស់កម្លាំង ធ្វើអ្វីតិចតួចឆាប់ហត់ ក៏ដូចជាមានបបូរមាត់ស្ងួត ឧស្សាហ៍ប្រេះមាត់ជាដើម អាហារដែលអ្នកគួរញ៉ាំគឺសាច់ដែលមានពណ៌ក្រហម ត្រី បន្លែបៃតង សណ្តែកខៀវ ល្ពៅ និងស៊ុត។ ប្រសិនបើខ្វះវីតាមីន B3 សក់លោកអ្នកនឹងឆាប់ជ្រុះ ស្បែកងាយប្រតិកម្មនឹងកម្តៅ ស្បែកឡើងគ្រើម អស់កម្លាំង ឈឺក្បាល និងខ្សោយការចងចាំ ដូច្នេះអាហារគួរញ៉ាំគឺ សាច់មាន់ សាច់គោ ទឹកដោះគោ ប៉េងប៉ោះ សណ្តែកដី និងការ៉ុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmeDW3YYkv57ImuZXOxIQJ56lgXWLXG3_gRWfBfbtMHBddCQzmIZfuH0oer16eLDwlh-PyVMRy9ag_ecSpRc9ZUoQv6AaOKUbkXl64u68yh21lknrJz_vbWkYinQsXvX41Uu73r4hRcM6xDWzfRne9Sb6CfkDS7aUqn0T4Ik0Vp0rOMC1DHLwFyKXXPwBP/s1080/image_2025-01-17_13-22-04.png

នៅពេលលោកអ្នកកំពុងខ្វះវីតាមីន B5 វិញរាងកាយរបស់អ្នកនឹងឆាប់ប្រឈមជាមួយជំងឺ Stress Depression ឬឆាប់គិតថ្លៃ ដូច្នេះអាហារដែលអ្នកគួរញ៉ាំ ដើម្បីបំបាត់រោគសញ្ញានេះគឺគ្រាប់ធញ្ញជាតិ អង្ករសំរូប យ៉ាអ៊ួ ផ្សិត ដំឡូងបារាំង និងពោតជាដើម…។ ប៉ុន្តែប្រសិនបើលោកអ្នកកំពុងខ្វះវីតាមីន B6 វិញគឺមានន័យថា រាងកាយរបស់អ្នកនឹងងាយប្រឈមជាមួយជំងឺខ្វះគ្រាប់ឈាម Depression និងប្រព័ន្ធភាពស៊ាំនៃរាងកាយថយចុះ ចំពោះអាហារដែលអ្នកគួញ៉ាំគឺ ចេក ថ្លើមគោ ទ្រូងមាន់ និងសណ្តែកដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzmHHJS6y74bD1V-FWpV8es0S2ZgRjaztWvdP8wwB5t51c4vVrj0BJgTUlJG2cWCN77B-YiJgUwSuKUpKMBkPCuK4PKJ-2lxrvDc1FHJTKuF8lCdHf2484-Kpie-dCXG-SvHmuyJxLhq7OifG8Egd-jEJGA3PtOJk8OrM_Uhq5DlkIva4FjgpXsz6y4wYP/s900/image_2025-01-17_13-22-05.png

រីឯវីតាមីន B7 B9 និង B12 ប្រសិនបើលោកអ្នកខ្វះវីតាមីនទាំងនេះមានន័យថា រាងកាយនឹងឆាប់ឡើងជាតិស្ករ ក៏ដូចជាឆាប់ធាត់ញ៉ាំតិចក៏ធាត់ ញ៉ាំច្រើនក៏ធាត់ សក់ជ្រុះ ស្បែកស្ងួត និងរបកស្បែក ក្រចកដៃទន់ឆាប់បាក់ ខ្សោយបេះដូង ងាយនឹងកើតជំងឺមហារីក។ ដូច្នេះអាហារដែលគួរញ៉ាំគឺអង្ករសំរូប គ្រាប់ធញ្ញជាតិ បន្លែបៃតង ផ្លែឈើ ទឹកដោះគោ ស៊ុត សាច់ថ្លើម សាច់មាន់ សាច់គោ សាច់ជ្រូក និងត្រី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVfNArrwull6CpaFj6lU9dZi4CBgq9qNQREF-nPd1djKCCC4MGkOCmZJLhyphenhyphenFkaS081w6yWW6AmVRc15VHq_pIH_Ibs0rJSoxVIl6wEtaXgAsmE1DkauJOqrydaAR7UB7FltCWEtL5R3kr_gc5xhnkiZ4IpzRg0VhaNzYdij0W2E5HwSO78x_4y7oeKjR64/s980/image_2025-01-17_13-22-01.png
ប៉ុន្តែប្រសិនបើខ្វះវីតាមីន C វិញគឺមានន័យថារាងកាយរបស់អ្នកនឹងខ្វះជាតិដែក ឆាប់កើតជំងឺផ្តាសាយ របួសមិនងាយជាសះស្បើយ និងឧស្សាហ៍ឈឺធ្មេញ។ ចំណែកវីតាមីន D ងាយប្រឈមជំងឺពុកឆ្អឹង និងឧស្សាហ៍វិលមុខ រីឯការខ្វះវីតាមីន E រាងកាយលោកអ្នកនឹងប្រឈមជំងឺខ្សោយសាច់ដុំ ព្រិលភ្នែក និងមានបញ្ហាប្រព័ន្ធសសៃប្រសាទ ចំពោះវីតាមីន K វិញក៏មិនខុសគ្នាពីការខ្វះវីតាមីនខាងលើដែរ។ ដូច្នេះហើយតើរាងកាយរបស់អ្នកកំពុងខ្វះវីតាមីនអ្វីខ្លះ?