តើលោកអ្នកជ្រាបទេថា ការចាក់ទឹកកកចូលក្នុងចានបង្គន់ ក្រៅពីអាចជួយបំបាត់ក្លិនស្អុយហើយ វានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ។ ទឹកកកអាចបំបាត់ក្លិនស្អុយក្នុងបន្ទប់ទឹកបានល្អ និងជួយទប់ស្កាត់ការកកស្ទះយ៉ាងមានប្រសិទ្ធភាព ជាពិសេស បន្ទប់ទឹកមានអ្នកប្រើប្រាស់ច្រើន និងពុំអាចសម្អាតភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoUki0iFPdbvYB_1_GhJ-m4MKzGYPYGL1nU8pS42cdFwRPZD89cj9iB_Uluy56jagc5zTLJTt1kYVpCy-Kq0EB6OVCcXWbwyWAQKUXiXanxP3u8Gb3k3fC00CLBxAyB86tbSulfyKv_sQc51WlT1QkE4DmQUT954jJ5uufFnj0FmeRANFlj_Tg6XZhp22e/s4032/image_2025-01-15_13-50-21.png

ការចាក់ទឹកកកចូលចានបង្គន់ នឹងជួយបណ្តេញមេរោគទៅក្នុងបំពង់បង្ហូរទឹកយ៉ាងឆាប់រហ័ស ។ ក្រៅពីនេះ វានឹងជួយបំបាត់ក្លិនស្អុយផងដែរ ករណីអ្នកណាម្នាក់ភ្លេចចុចទឹកចានបង្គន់ ។ វាថែមទាំងជួយកាត់បន្ថយសីតុណ្ហភាពឱ្យធ្លាក់ចុះ, ទប់ស្កាត់ការរីកធំធាត់របស់មេរោគ, ការពារកុំឱ្យលាមកជាប់ចានបង្គន់ និងងាយស្រួលលាងសម្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_IKQSXPFdikpEn6YHtGUYBvoMPkp0IRIH14t1jIK1Fc4aOe6lJ-_7eQHZ9lD_JEaqwPbf3ZeUEVQqvZH-mRBMtKuwIbilpP-W46K6oZvkrZaOBYqL3qjSMqI0RaXXSlZ_36sWnq4-yNILJZXi6RY_DxpA4fVtabgx52-6W3hTidKttvQnKu-_Vb43k4m9/s720/image_2025-01-15_13-50-26%20(2).png

ផលប្រយោជន៍ចុងក្រោយរបស់ទឹកកក គឺជួយកម្ចាត់កំទេចកំទីកកស្ទះក្នុងបន្ទប់ទឹក ។ ចូរចាក់ទឹកកកក្នុងចានបង្គន់ដើម្បីជំរុញឱ្យកំទេចកំទីតូចៗធ្លាក់ចុះក្រោម ដូចជា ៖ កំទេចក្រដាសអាចធ្លាក់ចុះក្រោមតាមបំពង់បង្ហូរទឹកយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifUdlm_qN5OGhx8RdcsbHExGkuMbUSx6Me7eYvrtpKZ2sINDyITdtPLTVQSdkjftjFUEaCeohvzONgxnQG4KTclAJA5KAQPjj8H8F8DrvEi4cmof8wMIBzZGhzABjXFojWVN__Zz9BQLKa2ajQMx4e3f7sjrPmf5EH7jnlNF4RphfM7fZBncfp6NmSf4p4/s831/image_2025-01-15_13-50-26%20(3).png

លោកអ្នកពុំចាំបាច់បារម្ភពីបញ្ហាទឹកកកធ្វើឱ្យចានបង្គន់កាន់តែស្ទះខ្លាំងជាងមុនទេ ពីព្រោះវានឹងរលាយបន្តិចម្តងៗក្លាយជាទឹក ។ បើចង់ប្រើប្រាស់បង្គន់ភ្លាមៗ លោកអ្នកគ្រាន់តែចាក់ទឹកធម្មតាចូលដើម្បីឱ្យទឹកកកឆាប់រលាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPsp4D1qhUzh69p-8tVrlfki-uJSY3FrsOpbBPWDmztNssLsEcDVvYOODhwRYHwPmvjuMG01YrGkFQUwAhXdUQcoIaS0ptRz9n6ssAlyKFlgn30IWpAG224s_Li9PoP6CrTVJ3Z-vd9BplIr8Cm39P6tKIpnS73a1rYF_E5FCmJnSca6yhGi2HttkTNcWB/s450/image_2025-01-15_13-50-26%20(4).png

ក្រៅពីនេះ នៅមានវិធីមានប្រសិទ្ធភាពផ្សេងទៀតដើម្បីបំបាត់ក្លិនស្អុយក្នុងបន្ទប់ទឹក ដូចជា ៖

-ចាក់ទឹកខ្មេះនៅចំណុចកខ្វក់ មុនពេលលាងសម្អាតចានបង្គន់
-ហាន់ក្រូចឆ្មារជាចំណិតដាក់ចូលចានបង្គន់ រួចហើយទុកចោលមួយរយៈមុនពេលចុចទឹក និង
-ប្រើប្រាស់កាកកាហ្វេ ឬកាកតែ ដើម្បីបំបាត់ក្លិនស្អុយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh140Tn4OWP4NzKCZVpms2kcBX-tNYXRCDprGfFGCqAFwftLYCr9goJZBLNjDPGcGHyAZKEaUomtbm4Pn95uGyhdws_-hmlqpLzv6NuJMAhE4XfBwW1EHz5fDcPQ9i9p8Q-SDshAc1nFxLQ56aELgTysXQju95cAuI80zetVYV_O6h3vsT0QrJPw1YeWm-F/s2560/image_2025-01-15_13-50-26.png

ហេតុនេះ ទឹកកក ពិតជាផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់បន្ទប់ទឹក ដែលលោកអ្នកអាចសាកល្បងអនុវត្តវិធីទាំងនេះនៅផ្ទះបាន និងធានាថា មានប្រសិទ្ធភាពហួសពីការស្មាន ៕