Home ព័ត៌មានអន្តរជាតិ ផលប៉ះពាល់ដោយសារបាតុភូត La Nina នឹងធ្វើឱ្យថៃមានអាកាសធាតុត្រជាក់ដល់ពាក់កណ្តាលខែកុម្ភៈ

ផលប៉ះពាល់ដោយសារបាតុភូត La Nina នឹងធ្វើឱ្យថៃមានអាកាសធាតុត្រជាក់ដល់ពាក់កណ្តាលខែកុម្ភៈ

79
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ភ្នាក់ងារឧតុនិយមថៃប្រកាសថា ប្រទេសថៃបានរងផលប៉ះពាល់ដោយសារបាតុភូត La Nina ហើយបាតុភូតនេះនឹងធ្វើឱ្យរដូវក្តៅឆ្នាំ២០២៥ មិនក្តៅខ្លាំងដូចបណ្តាឆ្នាំមុនៗ ។ បើទោះជាថៃពុំសូវត្រជាក់ក្តី ប៉ុន្តែថៃនឹងមានអាកាសធាតុត្រជាក់រហូតដល់ពាក់កណ្តាលខែកុម្ភៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOBqOksrfVkxg9GXLPMoDO20qrbwW5DhrNuOE7etFoolMZCyqW5TGPj417QHWfizzHaejvVdXTQnK0G9OQNIoWopn4iOQjHnjG2i95A03rM3v4IGplSSnD_JP-iGAqbQ2k2QcAVmi-0HqrEnYiO-GPLd1Fas695MzSu4TH5a9Hr2q0evRRMHAFUp-QxgND/s1800/image_2025-01-15_08-15-24%20(2).png

បន្ទាប់មក ប្រទេសថៃនឹងចូលដល់រដូវក្តៅ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ហើយថៃនឹងរងផលប៉ះពាល់ដោយសារបាតុភូត La Nina ព្រមទាំងមានខ្យល់បក់បោកនៅទូទាំងប្រទេស ជាពិសេស ខ្យល់នឹងបក់ខ្លាំងនៅខេត្តភាគខាងត្បូង និងអាគ្នេយ៍ ។ ក្នុងអំឡុងពេលនេះ ថៃនឹងមានសំណើម និងភ្លៀងធ្លាក់ខ្លះៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsj2jYCMgFk8z3mgavPO7X7TKCLBIcOe_hm734rF82NXZM6ioufzHFJZ9jid9AeEZO-6Wl-JjJ8SEvBuwCdc5_-W093vsR13bomxNbMwST-OtmfUM_sC_5xd2IlfhXgUk2QW-iudnN61SIxZkPOFb8u3gc3ML5GX7FiPFE5W_CsuKEdTpx_AxYIBCzdH_l/s960/image_2025-01-15_08-15-24.png

ប៉ុន្តែចាប់ពីខែមីនា ដល់ខែមេសា ប្រទេសថៃនឹងពុំសូវក្តៅខ្លាំងទេ និងពុំក្តៅជាប់ៗគ្នាជាច្រើនថ្ងៃដូចកាលពីឆ្នាំ២០២៤ ដោយសារមានភ្លៀងធ្លាក់ និងសំណើមច្រើន ។ ភ្នាក់ងារឧតុនិយមព្យាករថា ថៃនឹងមានភ្លៀងធ្លាក់ច្រើនជាងធម្មតា ជាពិសេស ចាប់ពីខែមេសា ដល់ខែឧសភា ប៉ុន្តែភ្លៀងនឹងធ្លាក់តិចនៅខែមិថុនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhudM1-UpfoN_B5qDi-hQXn835TCJbp_2kc7OmTnNYTOCPHKzRcw1rHttEn30txp4B9i60QFt-1M37Gamc039ARtIkd6XMRBk7WD3jnaVCK-vD0VtpoJRrt5Hxk_oLuaFLFHHW9Il7lyaq8kWpTlMVWMd-rcw_8WYhpXu-KRjP-u9rEQmXxtlZYXUdWYzbS/s1024/image_2025-01-15_08-15-25%20(2).png

ដូចគ្នានេះ លោក ជេស្តា ឌេនឌួងបរិផាន់ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យឡូឡាឡុងកន បានសរសេរក្នុងបណ្តាញសង្គមពីបាតុភូត La Nina នៅថ្ងៃទី១៣ ខែមករា ថា បាតុភូតនេះនឹងធ្វើឱ្យរដូវប្រាំងនៅថៃឆ្នាំ២០២៥ មិនក្តៅខ្លាំងពេក ហើយឆ្នាំ២០២៥ ថៃនឹងមានអាកាសធាតុត្រជាក់រហូតដល់ពាក់កណ្តាលខែកុម្ភៈ គឺយូរជាងឆ្នាំ២០២៤ ។ ថៃបានរងផលប៉ះពាល់ដោយសារបាតុភូត La Nina តាំងពីខែធ្នូ ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl47lWWFgNn-Hcmzw18x-nqV1Gujnyy-ENJDYgirt5pll_sVCx2z-EAVVyZLsNvXwPyiDb_uO2_IhPuWmBP6VUx4NtWS0C6D7K2xGTNVA2MsZ-_mcYJ8KESTNzx2No6dczsMt9WsbgSZ1oL7J97Qet6-nNZzVgKzbDymtQbgEjawnBmxJLZB3ZYcCK16nZ/s960/image_2025-01-15_08-15-25.png
គួរបញ្ជាក់ថា La Nina គឺជាបាតុភូតដែលកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិក ហើយក្នុងពេលកើតបាតុភូតនេះ សីតុណ្ហភាពផ្ទៃទឹកសមុទ្ររបស់មហាសមុទ្រប៉ាស៊ីហ្វិកភាគកណ្តាលនឹងទាបជាងធម្មតា ចាប់ពី៣អង្សាសេ ទៅ៥អង្សាសេ ។ បាតុភូតនេះតែងតែកើតឡើងក្រោយពីបាតុភូត El Nino មានកម្លាំងខ្លាំងក្លា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGAqHTRrIcPzk4TPeunZlheg4rxoCyzhz-IcYvbDOjk_i-Mly-ZijzF61mlw8I8XRzd13aRRCljTD_MnsyQFblSjpDvyDSzvjbe03nKC6I0xjGBRFCIjDkJ5WsjxxiY4S-6ehbxuUhcQxb7wZYdx-skteI1cKoFQQ9cB1wC6gbAlQUvG3Jni1KDHz8qCaj/s1280/image_2025-01-15_08-15-26.png

ផលប៉ះពាល់ដោយសារបាតុភូត La Nina នឹងធ្វើមានគ្រោះរាំងស្ងួតនៅទ្វីបអាមេរិក និងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកម្ខាងទៀតនៃមហាសមុទ្រប៉ាស៊ីហ្វិក ។ បើមានផលប៉ះពាល់ខ្លាំងនឹងធ្វើឱ្យភ្លៀងធ្លាក់ខ្លាំងនៅអូស្ត្រាលី និងមានគ្រោះធម្មជាតិ ។ រីឯផលប៉ះពាល់របស់ថៃដោយសារបាតុភូត La Nina ពេលនេះ គឺពុំសូវខ្លាំងទេ ប៉ុន្តែថៃអាចប្រឈមនឹងភ្លើងឆេះព្រៃ ៕