ប្រទេសថៃ ៖ អ្នកលេងបណ្តាញសង្គមថៃពុំពេញចិត្តក្រោយពីគេហទំព័រដ៏ល្បីល្បាញមួយបានចាត់ចំណាត់ថ្នាក់អាហារថៃ ចំនួន៤មុខ គឺជាអាហារមានរសជាតិអ.ន់ បំផុត ក្នុងចំណោមអាហារអន់១០០មុខនៅលើពិភពលោក ហើយណែនាំកុំឱ្យបរិភោគអាហារទាំងនេះ ។ ការចាត់ចំណាត់ថ្នាក់នេះ ក៏មានអាហារខ្មែរមួយមុខដែរ ។
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រមគ្គុទ្ទេសក៍ទេសចរណ៍ TasteAtlas បានចាត់ចំណាត់ថ្នាក់អាហារប្រទេសនានា ដែលមានរសជាតិអន់បំផុតចំនួន១០០មុខ តាមរយៈលទ្ធផលការដាក់ពិន្ទុពីអ្នកបរិភោគ និងអ្នកវាយតម្លៃអាហារជុំវិញពិភពលោក ។ អាហារជាប់ចំណាត់ថ្នាក់ទី១ មានរសជាតិអន់បំផុត គឺ BLODPLAT របស់ប្រទេសហ្វាំងឡង់ ដែលធ្វើពីម្សៅស្រូវសាលី ផ្សំជាមួយសាច់សត្វ គឺទទួលបានផ្កាយតែ១ប៉ុណ្ណោះ ។
ចំណែកអាហារថៃចំនួន៤មុខ ដែលបានជាប់ចំណាត់ថ្នាក់មានរសជាតិអន់បំផុត រួមមាន ៖
១-សម្លតៃប្លា (ឬ គែងតៃប្លា) ជាប់ចំណាត់ថ្នាក់ទី១០
២-ដុកដឿបំពង ជាប់ចំណាត់ថ្នាក់ទី១១
៣-ស៊ុតកូនប្រសារ (ឬ ខៃលូកឃឺយ) ជាប់ចំណាត់ថ្នាក់ទី៣៥ និង.png)
៥-ស្ងោរសាច់ជ្រូក (ឬ តុមជឺត) ជាប់ចំណាត់ថ្នាក់ទី៦៣ ។
ដោយឡែក អាពីងបំពង គឺជាអាហាររបស់កម្ពុជា បានជាប់ចំណាត់ថ្នាក់ទី២១ ។ គេហទំព័រ TasteAtlas បញ្ជាក់ថា ការចាត់ចំណាត់ថ្នាក់អាហារមានរសជាតិអន់លើពិភពលោក គឺជាការដាក់ពិន្ទុរបស់អ្នកបរិភោគ និងអ្នកវាយតម្លៃរសជាតិអាហារតែប៉ុណ្ណោះ ។ គេហទំព័រនេះមានគោលបំណងផ្សព្វផ្សាយអាហារក្នុងស្រុក, បង្កើតមោទនភាពចំពោះអាហារប្រពៃណី និងជំរុញការចាប់អារម្មណ៍លើអាហារដែលមនុស្សគ្រប់គ្នាពុំធ្លាប់បរិភោគ ។

ការចាត់ចំណាត់ថ្នាក់នេះធ្វើឱ្យពលរដ្ឋថៃមិនពេញចិត្ត និងនិយាយថា ពុំគួរចាត់ចំណាត់ថ្នាក់រសជាតិអាហារទេ ពីព្រោះអាហាររបស់ប្រទេសនីមួយៗពុំដូចគ្នា សូម្បីតែមនុស្សរស់នៅក្នុងប្រទេសតែមួយ ក៏ពុំចូលចិត្តរសជាតិអាហារដូចគ្នាដែរ ។ ជាក់ស្តែង ពលរដ្ឋថៃបរិភោគអាហារអឺរ៉ុបពុំឆ្ងាញ់ ប៉ុន្តែខាងអឺរ៉ុបថាឆ្ងាញ់ ៕










