កាលពីឆ្នាំ២០២៤ កម្ពុជា ប្រមូលចំណូលបានពី ពីល្បែងកាស៊ីណូ និងល្បែងផ្សងសំណាង ប្រមាណជាង ៦០លានដុល្លារអាមេរិក កើនឡើង៨៥% បើធៀបនឹងឆ្នាំ២០២៣។.png)
យោងតាមសារាចរ ស្តីពីការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ បានកំណត់ថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា គ្រោងប្រមូលចំណូលពន្ធពីល្បែងកាស៊ីណូ ល្បែងផ្សងសំណាង និងអាជ្ញាបណ្ណចំនួន ២៨៦ប៊ីលានរៀល ឬស្មើប្រមាណជាង ៧០លានដុល្លារ។.png)
បើតាម អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម រស់ ភីរុណ បានលើកឡើងថា៖” អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពក្នុងការប្រមូលចំណូល ពីវិស័យល្បែងពាណិជ្ជកម្ម និងរំពឹងទុកថានឹងសម្រេចបានតាមផែនការនៃច្បាប់ថវិកា សម្រាប់គ្រប់គ្រងឆ្នាំ២០២៥ ដែលបានដាក់ចេញ”។
គួរបញ្ជាក់ថា គិតតត្រឹមដំណាច់ឆ្នាំ២០២៤ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្តល់អាជ្ញាបណ្ណជូនដល់កាស៊ីណូចំនួន១៩៥។ ក្នុងនោះ អាជ្ញាបណ្ណដកមានហូតចំនួន ១, ព្យួរមានចំនួន ១ និងផុតសុពលភាពចំនួន១៥៕









