មនុស្សប្រុសភាគច្រើនតែងតែប្រាថ្នាចង់បានរាងកាយមាំមួន ស្អាត សង្ហា និងសុខភាពល្អ ដើម្បីបង្កើនភាពទាក់ទាញ និងទំនុកចិត្តលើខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCMI2lHiBmkJPzseAmAhl3t8FAtKrojePD-j1HuR9tUr8FK3T1bFvQfTwQjiC4DRcRIOlgOdxqW-XWskugUILnZCN7I6ELBoLlGM6WGgryL7UQCqMvzrxXHcd1Bng1uPgxKQXoe0FVvCiFo2DY0W_EVsWdAK1eqY1qt0e23MU8Txss0umZxDgC54DPK3T8/s900/image_2025-01-13_11-34-25.png

ដូច្នេះហើយតើអ្នកណាខ្លះកំពុងស្វែងរកវិធីងាយស្រួលក្នុងការបង្កើត six-pack ដោយមិនចាំបាច់ធ្វើលំហាត់ប្រាណខ្លាំងពេក? តោះមកដឹងពីគន្លឹះសាមញ្ញ ៤ យ៉ាងដូចខាងក្រោមដើម្បីបានរាងស្អាត សង្ហា និងមាំមួន៖

១.ញ៉ាំអាហារប្រូតេអ៊ីន៖ ការជ្រើសរើសអាហារដែលមានប្រូតេអ៊ីន នឹងជួយក្នុងលក្ខខណ្ឌនៃការកសាងម៉ាសសាច់ដុំ ហើយថែមទាំងជួយឱ្យសាច់ដុំកាន់តែរឹងមាំ សម្រាប់យុវជនណាដែលចង់បាន six pack។ ហេតុនេះអ្នកគួរតែញ៉ាំអាហារប្រូតេអ៊ីនចំនួន ៥៦ មីលីក្រាមក្នុងមួយថ្ងៃទើបគ្រប់គ្រាន់ដើម្បីកសាងសាច់ដុំ ៦កង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEillhT2AxeixqEPFKUNFetzo0oq6FRPBnaO9kE4yRPXpooVDegtdjpSFcAVrGm_XWPY-JbR4UkSdClLMkliJyZMMrQpabNI3mLqbVK7GWIle38pUZm-pryZNziqaUDSKX5N8ShPyHpU_geFcTjapXJxrPnxXgPLJAjo7-nu0bcyk0HVeo3fWlm7rXKyTyi6/s1920/image_2025-01-13_11-34-25%20(2).png

២.ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការទទួលបានសាច់ដុំ ៦ កង់ ដូចនេះអ្នកគួរផឹកទឹកមួយលីត្រកន្លះ ឬពីរលីត្រក្នុងមួយថ្ងៃ ដើម្បីជួយឱ្យសាច់ដុំរឹងមាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW5lX9RXgbO8BMILENbTEyla9nwFebrG3uI3sQJQE_gdeLHWtj6SEkcPeFIzduqhaeI1S702e5cHXdFQo6nWjLA8NZvQcoDXMlh1TdBaZiVEmvbVsQ0ys_7HA0DBAUNpebO-3-m0gTOP9EVmmtuoLMf9dr6VFbTcbsYI0cVo1qX0UaLaRF41tu5PX_bPX8/s1680/image_2025-01-13_11-34-26.png
៣.សម្រាកឱ្យបានគ្រប់គ្រាន់៖ ការសម្រាកឱ្យបានគ្រប់គ្រាន់គឺជាឱកាសដ៏ល្អមួយសម្រាប់យុវវ័យដែលចង់បាន six pack ដូចនេះអ្នកគួរគេងយ៉ាងហោចណាស់ ៦-៨ ម៉ោងក្នុងមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_DxEiUaMWgwMsBBhqTFJcjZJxQWAMjwMrEZi8LYAgdiaGKG05gNqFQP2XzkrWCYEE72IqmJ6mppzRhPqY40emZCUGek8kwP3z7t_kgVhDvWePTZMispPBSE73EVt-m5nGB4ctf48Lnc-lBX6u3jLDWRTmj-0JjRnAg-1cvUG0Wt5WRD_l-dp80HQDm60y/s800/image_2025-01-13_11-34-27.png

៤.ធ្វើលំហាត់ប្រាណ៖ ពិតណាស់ការមាន six pack សុទ្ធតែទាមទារឱ្យធ្វើលំហាត់ប្រាណជាប្រចាំ ជាពិសេសការធ្វើ cardio និងការហ្វឹកហាត់ទម្ងន់ ដែលលំហាត់ទាំងពីរនេះជួយពង្រឹងសាច់ដុំពោះឱ្យរឹងមាំ និងមានសុខភាពល្អ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCOVZ9r2q3bm5e42vCSrfqr_ndXcs2dxBO7SnY_HKlUraJT4riov7OPsLfgyGRmGLnHN_KACcWrp0Mxa_gD6jh_7gIljxbtr2JtxLJUzsR6eGIKc8UR-MimdYvjXNk7bQZZCSN58zMgnBs20URO-veuFj9-t8HVr5ogXk-AYf2cbU4hfnov0ZRXIOdHcg1/s1024/image_2025-01-13_11-34-27%20(2).png