ការបរិភោគចំណីអាហារ និងផឹកភេសជ្ជៈគ្មានអនាម័យ ឬមេរោគលាយឡំជាមួយចំណីអាហារ ឬដៃប៉ះពាល់វត្ថុកខ្វក់ គឺជាមូលហេតុបណ្តាលឱ្យរាគរូស ។ វាធ្វើឱ្យរាងកាយបន្ទោរបង់ចេញទឹក លើសពី៣ដងក្នុង១ថ្ងៃ ឬបន្ទោរបង់លាយឈាម លើសពី១ដងក្នុង១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxxNsXRZGLUynuVOxFfjqSPk12WngELdmiKl4mktIYz5wPS6ZDPIxjovENyBN2ezFtKSkUDyAxhP3BZaxu7F6PkBUBQ_rhDlABq4if1LZdFsGQLQZy_ZB-ZJp5JyxEIIxIQpp4Nup0wJ9DzqDYGsq1TzEHX0iBxNiVGhzdy-h7pN6frV4OY8RWF22cGYOa/s1100/image_2025-01-13_11-26-50.png

រាគរូសបានកើតឡើងចំពោះមនុស្សគ្រប់រូប ពេលខ្លះ វាក៏បាត់ដោយខ្លួនឯង ប៉ុន្តែពេលខ្លះទៀត យើងរាគរូសជាច្រើនថ្ងៃ ហើយត្រូវទៅរកគ្រូពេទ្យ ។ ការបារម្ភរបស់គ្រូពេទ្យ គឺមនុស្សមួយចំនួនបណ្តោយឱ្យរាគរូសជាច្រើនថ្ងៃ រហូតដល់រាងកាយខ្សោះជាតិទឹក សារធាតុរ៉ែ និងក្តៅខ្លួន ហើយគ្រូពេទ្យណែនាំឱ្យលេបថ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbePu6dRCZ4sE2z8eeHd1V1tAL7kyWfvfhcll6WDb6YvzlZolQXxU3fRHyOY19YLbfIxqZwu0Hj3Tc_UyevbJdz5uj51zJveE5q9QVQmo_t5OWO24JssX4GkI-FVQlr5EyqdKTs4h-RNc2HlZbMY8ZgMOxI7INMr6K5PHSqQI0-CKXzDaACFjmYINSrMgz/s1200/image_2025-01-13_11-26-51.png

ប៉ុន្តែយើងអាចអនុវត្តវិធីទាំងនេះដើម្បីកាត់បន្ថយការរាគរូសដោយខ្លួនឯងមុនលេបថ្នាំពេទ្យ ដូចជា ៖

១-ផឹកទឹកឱ្យច្រើន ៖ ពេលបន្ទោរបង់រាគ រាងកាយនឹងខ្វះទឹកច្រើន ចូរផឹកទឹកឱ្យច្រើនដើម្បីបំពេញទឹកក្នុងរាងកាយ ។ កុំបណ្តោយឱ្យរាងកាយខ្សោះជាតិទឹក ពីព្រោះអាចកើតអាការៈផ្សេងៗ ដូចជា ៖ មាត់ស្ងួត ភ្នែកស្ងួត អស់កម្លាំង និងវិលមុខ ហើយត្រូវព្យាបាលនៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbjk_SdrU2TCkhZlVyS9yp96x-LtrDj-pzpMWWjoIu4i2RuwCx72JShWODq1FmBqJR-F92fMpQ4g2fIesOWbcATDpIhU3I78yEyfKN4tiZm0pyv6OV1rZ-ZgkG6Yv5Bf2kdpixtb3zu_M7xZ3oBfKeuGYP4zM8n6eO8-HKBI9ohfXT9SrsBxuK1H3KQtUy/s1600/image_2025-01-13_11-26-53.png

២-បរិភោគអាហាររាវបន្តិចម្តងៗ ៖ ចូរបរិភោគអាហាររាវបន្តិចម្តងៗ ដើម្បីកុំឱ្យប្រព័ន្ធរំលាយអាហារពិបាកដំណើរការ ។ ក្រោយបរិភោគអាហាររាវរួច ត្រូវផឹកទឹកបន្តិចម្តងៗដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg85aBQ06HJuASMv2C-bNxlADXU17wgzPTWaRtxQxomar23A-SdQZ85G0jTB-heZe2PmBDASetQWElFr0tK6G_MGVMnyIcnUkw_z0lTs6PRK-I6iid93eXEys2bN8xk-iqqdQamxFNm9BtTJN73oN1dwmdgIlaZhYWUV9vFQww91PG0Saxa2aTfUk9cfrDL/s2121/image_2025-01-13_11-26-53%20(2).png

៣-បរិភោគយៅអ៊ួ ៖ ការបរិភោគយៅអ៊ួដែលមានសារធាតុប្រូបាយអូទិកជួយប្រព័ន្ធរំលាយអាហារ គឺអាចជួយកាត់បន្ថយការរាគរូស និងជំរុញឱ្យពោះវៀនដំណើរការធម្មតាវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXA97yHPLX6EY2dPaIRHeLez5BCNf1XHNwH3MxR-yxpwLu1TPR2qz0nHNplCpbWE6j2r9qnhJNqMuRaVtB3DYiOoSTVcU4ZZrgNpAhSryfB_FXxGSe1XR1WL80jqO2bCw8rqJYcL_UCyDS6hbEcm9WbQFgs7Z6GYIH83g0QpmoyMNlWeoqkmoH0U1T08oU/s2000/image_2025-01-13_11-26-55.png

៤-ផឹកទឹកខ្ញី ៖ ខ្ញីអាចកាត់បន្ថយការរលាកពោះវៀន និងជួយបង្កើនប្រសិទ្ធភាពការរំលាយអាហារ ។ ហេតុនេះ ការផឹកទឹកខ្ញីនឹងជួយកាត់បន្ថយការរាគរូសយ៉ាងមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhudtf9CevqvrR9K9xKNr_wRTJ74vmVWj-sr8svPeFf22hIaiSQX6fq76yvBu-eVTtVd93zDUXg4Yyy1zB8eDW8L46z8XcUd2d95DQIln1jNziMhSfw_GVrPCRR9NWJD1emZOHwejY0-3rtw1z4eLpulaAJgaVSXOX_ArXA9RQnwh9E9QLO2nkN-PUOn3gx/s1500/image_2025-01-13_11-26-56.png

៥-ហាមបរិភោគបន្លែ និងផ្លែឈើស្រស់ ៖ កុំបរិភោគបន្លែ និងផ្លែឈើស្រស់ដាច់ខាតក្នុងពេលរាគរូស ពីព្រោះវានឹងបង្កើនជាតិសរសៃឱ្យរាងកាយបន្ទោរបង់ញឹកញាប់ជាងមុន ។ ក្រៅពីនេះ គួរចៀសវាងបរិភោគគ្រាប់សណ្តែកគ្រប់ប្រភេទ ដោយសារវាបណ្តាលឱ្យមានខ្យល់ក្នុងក្រពះ ៕