Home ព័ត៌មានអន្តរជាតិ ស្ថានការណ៍កាន់តែក្តៅហើយ! បារាំងអនុញ្ញាតឱ្យអ៊ុយក្រែនបា.ញ់មីស៊ីល SCALP វាយប្រ.ហាររុស្ស៊ី

ស្ថានការណ៍កាន់តែក្តៅហើយ! បារាំងអនុញ្ញាតឱ្យអ៊ុយក្រែនបា.ញ់មីស៊ីល SCALP វាយប្រ.ហាររុស្ស៊ី

116
0

ប្រទេសបារាំង ៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ស្ថានការណ៍ពិភពលោកកាន់តែក្តៅហើយ ក្រោយពីបារាំងអនុញ្ញាតឱ្យអ៊ុយក្រែនបា.ញ់ មីស៊ីល SCALP វាយប្រ.ហាររុស្ស៊ី ហើយបារាំងនឹងគាំទ្រអ៊ុយក្រែនជាមួយបណ្តាប្រទេសលោកខាងលិច ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSyLpkeoif3X04FXzz-F42sQmMNF9d0SXyfJcRuTsX4u2kaaPuHllm2AoAClu8jHJDKVvs-pLIvcSZ85_IPxdjzfdoyqSEK2z645YZPCNzqwhQJ_OdehGKiOvwmO6T_qv12Xj1SDcDIK7-GQVAr5Ufwj7vc1Yof0GopHasLTmiDcHpSTf1xNGETvTGeiFE/s1200/image_2024-11-25_09-21-19.png

នាពេលថ្មីៗនេះ លោក Joe Biden ប្រធានាធិបតីអាមេរិក ទើបតែបានប្រគល់មីស៊ីលឱ្យអ៊ុយក្រែនវាយប្រ.ហារទឹកដីរុស្ស៊ី ហើយធ្វើឱ្យមន្ត្រីគាំទ្រលោក Donald Trump និងពលរដ្ឋអាមេរិកបារម្ភថា អាចនឹងកើតសង្គ្រាមលោក លើកទី៣ នាពេលឆាប់ៗ ។ ក្រៅពីអាមេរិក អង់គ្លេសក៏បានប្រគល់មីស៊ីលឱ្យអ៊ុយក្រែនដូចគ្នាដែរ ដើម្បីយកឈ្នះលើរុស្ស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8vvSDN0rFlSZaNg0EZ0mUXqxyqnEJPrrussEDDcX49t-12vfBBtQcd9rL_z8JJlcrP_7qnCW1oSFaBwaw5C51V-t9jNAlEZo8PCFUTJiWpKsY0fMjg4140CkPYtGdYI3Dh0EV5Q_4GG0rQuKxZsngQsMM00r-7BTkRaACGcPSB7WLqFaO4GbqXtux_G7E/s1280/image_2024-11-25_09-21-21.png

រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង លោក Jean-Noel Barrot បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន BBC ក្រោយពេលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក David Lammy នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ថា អ៊ុយក្រែនអាចប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយ SCALP របស់បារាំង ដើម្បីវាយប្រហាររុស្ស៊ី និងការពារខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVtvqyZYc06E_Brz2NCTGgK02xSJndfTTBz3Qzs_lkEUD-bxWoVOpCk4nXBRxygagSfPUroqtmm1gnBjGI5n7f2r4hJ_TFYjiK1OyYXSyLLZd6M7ASHP3pbsJ5zB7r0ZBf_BTtYP8x04aKNeXfujwg6pxbAJGiwvfP3f3UwQfGDe_peJgKb8tQ6jmbWvR2/s800/image_2024-11-25_09-21-22.png

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង គឺក្រោយពីអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយរបស់អាមេរិក និងអង់គ្លេស វាយប្រហារទឹកដីរុស្ស៊ីជាលើកដំបូង ហើយរុស្ស៊ីបានប្រើប្រាស់មីស៊ីលថ្មីវាយប្រហារអ៊ុយក្រែនវិញ កាលពីសប្តាហ៍ទី៣ ខែវិច្ឆិកា ។ ការប្រគល់មីស៊ីលឱ្យអ៊ុយក្រែនបានធ្វើឱ្យលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីនិយាយថា សង្គ្រាមលោក លើកទី៣ អាចនឹងកើតឡើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMbPXgXokHYcbGNL_Hc3PgwVfs2RvCr8EV8j5rU7dMZjzXIEX1wdgyJR0Iebp8ec2jV0X_g6GNj3-Zr-jZbdLQ6XkJFd6PlLmmX0qcBVuGsxHnZa4_eLH19IJVld7MKLOsZfXZ1FEFoASZoSMoQFE3y5O9EFFi7RwXx0MRsyDK3i9yYTobeVtix6UcZ_w4/s2000/image_2024-11-25_09-21-20.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJDiIXrUpoR94qMpJP12Kz2Cyx9oVHgNpyzmfIkcUgoyDSaZTV9HnPQOJbsLGZuxxBJ42XL3hSv-niWhsAQ_DhYW7pFcaURxDb1CedQzr4NejdfNCUxPDdxQ-5wJKXhCxmAnIoe5k1pBH68jvIGMPOdx_8dIMC6YQokIamtmf3KTrvz17grGf7g-WDgo4-/s980/image_2024-11-25_09-21-22%20(2).png
រដ្ឋមន្ត្រីក្រសួងការបរទេសបារាំងពុំទាន់បញ្ជាក់ថា តើអ៊ុយក្រែនបានបាញ់មីស៊ីលដែលបារាំងប្រគល់ឱ្យឬយ៉ាងណាទេ ប៉ុន្តែមីស៊ីលចម្ងាយឆ្ងាយ SCALP របស់បារាំង គឺមានកម្លាំងស្មើគ្នានឹងមីស៊ីលអង់គ្លេស ដែលអ៊ុយក្រែនបានបាញ់លើទីក្រុង Kursk របស់រុស្ស៊ី កន្លងមក ។

រដ្ឋមន្ត្រីក្រសួងការបរទេសបារាំងសង្កត់ធ្ងន់ថា គ្មានការហាមឃាត់ប្រទេសលោកខាងលិចក្នុងការគាំទ្រអ៊ុយក្រែនទេ ហើយការជំរុញឱ្យអ៊ុយក្រែនចូលរួមក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នឹងកើនឡើង ។ បារាំងនឹងសហការជាមួយប្រទេសជាមិត្តផ្សេងទៀតដើម្បីគាំទ្រអ៊ុយក្រែនយកឈ្នះរុស្ស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8vvSDN0rFlSZaNg0EZ0mUXqxyqnEJPrrussEDDcX49t-12vfBBtQcd9rL_z8JJlcrP_7qnCW1oSFaBwaw5C51V-t9jNAlEZo8PCFUTJiWpKsY0fMjg4140CkPYtGdYI3Dh0EV5Q_4GG0rQuKxZsngQsMM00r-7BTkRaACGcPSB7WLqFaO4GbqXtux_G7E/s1280/image_2024-11-25_09-21-21.png

លោក Putin ប្រធានាធិបតីរុស្ស៊ី និយាយថា ការបាញ់មីស៊ីលចម្ងាយឆ្ងាយរបស់អ៊ុយក្រែនដែលបណ្តាប្រទេសលោកខាងលិចផ្តល់ឱ្យនោះ មានន័យថា ប្រទេសលោកខាងលិចកំពុងតែសហការគ្នាបង្កជម្លោះដោយផ្ទាល់ ហើយរុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរតបតវិញ ៕