កោះកុង គឺជាខេត្តមួយដែលសម្បូរទៅដោយរមណីយដ្ឋានកោះដ៏ស្រស់ស្អាតជាច្រើនកន្លែង ក្នុងនោះក៏មានកោះលាក់ខ្លួនមួយដែលត្រូវបានគេស្គាល់ថាជា កោះអំពិលបានកំពុងត្រៀមខ្លួន ដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងដំណើរកំសាន្តទេសចរណ៍ធម្មជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2JSEtVJLp1o191tdqvHn9a_oC3J3tv9jzuftzR6LsTK5tJcVvqqBx8E7cJ0d20deQM6jABy9yrmf24_uU1VBKbJks1prF6a6TrDI-jrmYjrmdjoY8rlSG_ZDcZewyQSmvLGuPt0H1tzw1l5boUEUNuV8gdwOGnpZBq6SovhidFn79FDopjV7_aKV3MvQi/s2048/426612964_408950721501982_8287741046258161401_n.jpg

កោះអំពិលគឺជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលបំផុត ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ។ កោះនេះមានទីតាំងស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុងដែលមានចម្ងាយប្រមាណ ២៥០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង ១៤០ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។

សម្រស់ដ៏ស្រស់ស្អាតរបស់កោះអំពិល មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅលេងកម្សាន្តជាហូរហែរប៉ុណ្ណោះទេ កោះនេះក៏ជាតំបន់ដែលពោពេញដោយសក្តានុពលធម្មជាតិបែបសមុទ្រផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSYlfQjyWCMoYDYmGj0aenHZ8NFQ6M_Y1uLGvW-BX-cCvPpvdC33f645IPteaOnYpsGcUcSKrfQwNWBvdzpQUtXnGZQLFehH6Al9qDhfcILqyv8YT0HUDS8nLPaKQozdXBFlua2LOyaN64QoeXdm32lX8LMAgPYRXAsg-mifWbffwsnRgDPsNbiJpb4MxP/s1024/image_2024-11-25_09-15-40%20(2).png

នៅចុងសប្តាហ៍ ឬថ្ងៃបុណ្យទាន ភ្ញៀវទេសចរអាចមកទីនេះដើម្បី មុជទឹកមើលផ្កាថ្មនិងជីវចម្រុះជាច្រើននៅបាតសមុទ្រ ស្ទូចត្រីលេង គយគន់ទេសភាពសមុទ្រ ស្រូបយកខ្យល់អាកាសបែបធម្មជាតិ ជិះកាយយ៉ាក់ ដើរលើស្ពានកាត់សមុទ្រនាពេលល្ងាចគយគន់ថ្ងៃលិច និងថតរូបលេងយ៉ាងសប្បាយថែមទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjljbb7_ul9Y0aewaOkacyK_f4thaP0iF2kSeuvPDJNcY4ParENxKTXxDtqCViQhNIubGtBikAjYo1hoMsEncajcgcqck-aZjQNGrkh6GzfwPeOhxOPahxzIHZ0ACd7hRTjClUrWR6Efp0cbnm_bzRMtP-f2gr7zpfifz4qMb1gOdNMbXBcnVuzwuY3Mc1Z/s1024/image_2024-11-25_09-15-40.png

លើសពីនេះលោកអ្នកក៏អាចឆ្លៀតចូលទៅលេងកោះស្តេចនៅជិតគ្នាផងដែរ ដោយជិះទូកត្រឹមតែ ៣០ នាទីប៉ុណ្ណោះ។ ក្រៅពីងូតទឹក មើលផ្កាថ្ម ស្ទូចត្រី និងមើលថ្ងៃរៀបលិច លោកអ្នកក៏អាចញាំគ្រឿងសមុទ្រស្រស់ៗ ដែលរៀបចំដោយចុងភៅដ៏ចំណានទាំងមុខម្ហូបបែបអាស៊ី និងអឺរ៉ុប ជាមួយនឹងតម្លៃដ៏សមរម្យបំផុតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr0LQeuFkaiQzKXxlktwqczX1hR29srb4HufT7jYprCsoPd7ogsdPsZjSA5DOFQ1p1ptzRjqW6Gw3cBfr201y7r-OearrUQDQZmJF6IdXwC1vvnyA8_-LS7hAw2n9Lvyd4eqJzMEr1NW0Jlr_v3HcFq9xo7mQQxmKr9BVrzgEsewzV55dQmTOgeTA0zGCh/s1024/image_2024-11-25_09-15-41.png

ដូច្នេះនៅចុងឆ្នាំនេះ បើអត់ដឹងទៅណា តោះទៅលេងកោះអំពិល ដែលជាកោះលាក់ខ្លួន បង្អួតសម្រស់ ស្ថិតក្នុងខេត្តកោះកុងទាំងអស់គ្នា៕