Home ព័ត៌មានអន្តរជាតិ មកស្គាល់ប្រទេសចំនួន ១០ ដែលក្រីក្រជាងគេបំផុតក្នុងពិភពលោក

មកស្គាល់ប្រទេសចំនួន ១០ ដែលក្រីក្រជាងគេបំផុតក្នុងពិភពលោក

115
0

យោងតាមការចុះផ្សាយរបស់គេហទំព័របរទេស Global Finance គិតត្រឹមឆ្នាំ ២០២៤ នេះមានប្រទេសចំនួន ១០ ប៉ុណ្ណោះក្នុងចំណោមប្រទេសចំនួន ១៩០ ដែលក្រីក្រជាងគេបំផុតលើពិភពលោក។ ក្នុងនោះប្រទេសកម្ពុជាយើងជាប់ចំណាត់ថ្នាក់លេខ ៥៩ មានន័យថា កម្ពុជាមិនមែនប្រទេសក្រីក្រនោះទេ។ យោងតាមគេហទំព័រនេះ មូលហេតុដែលប្រទេសទាំង ១០ នោះក្រីក្រគឺដោយសារ គោលនយោបាយខ្សោយ រដ្ឋាភិបាលពុករលួយ នីតិរដ្ឋខ្សោយ សង្គ្រាម និងភាពចលាចលក្នុងសង្គម រួមទាំងលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ បូករួមនឹងការជំពាក់បំណុលបរទេសច្រើនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijk87Rwdt72an6-6MGp1xhfBU9I0Agf0rlF7z_nD2WBBi0YvVgg3PvVa2Pg6wmiPciUs9sCbl9bO2UvbaKoeRRJRPC7r83LlBnLDPAbLPAanXwM21RXQWX3wKlkDplAt3uSr2Wp1VRqOp4DRUQOa2fJeJAMUhfEPjlo1xmtcQZcZC7hSWmdhnEtZ0o8qld/s700/image_2024-11-25_08-52-25%20(2).png

១.ប្រទេសស៊ូដង់ខាងត្បូង(South Sudan)៖ ស៊ូដង់ខាងត្បូងគឺជាប្រទេសដែលក្រីក្រជាងគេបំផុតនៅលើពិភពលោក ស្ថិតក្នុងទ្វីបអាហ្វ្រិក ជាមួយនឹងប្រាក់ចំណូលពលរដ្ឋជាមធ្យមក្នុងមួយឆ្នាំត្រឹមតែ ៤៥៥ ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់ម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5eTt3IDBIRpYnzNcSNFcpFKBbqJhz5xSO7V18u21cVakVxntYHt6IMfVkSYsQzjm1YEaEgrxE_ora84QEyklBtpXtzHZy3kEANIOQVDE4mMpPaf2lwGPJgqn1cWj-tqoNoGzskzGZLQol4TaJzos3s9LMJbyIDgKQKqDrutBDTgDn5vKBEBFNsERPiF8l/s1600/image_2024-11-25_08-52-25%20(4).png

២.ប្រទេសប៊ូរុនឌី(Burundi)៖ ប៊ូរុនឌីមានទីតាំងស្ថិតនៅតំបន់អាហ្រិ្វកខាងកើត ដែលមានប្រជាជនប្រមាណ ១៣ លាននាក់ ហើយប្រាក់ចំណូលពលរដ្ឋប្រចាំឆ្នាំមានត្រឹមតែ ៩១៦ ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់ម្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaHgFzlFvVJBDQNuP5-zKnzTXw-U2FH-8Fb4vlobcXQcAgzD9anyX5uu43EV3rUyLZX9gRtxN45o9gAA11Ac6OMwixwqbguCeGLuUgxl49EM4UcqWVMNV_taOC2VicR_mqg10za7CSWi7sDmUvB68NeWwVnKtA75Gs1XOwmi14PdcP0cyDjfr0NtdBzxG4/s1080/image_2024-11-25_08-52-25%20(3).png
៣.ប្រទេសអាហ្រ្វិកណ្តាល(Central Africa)៖ សាធារណរដ្ឋអាហ្រ្វិកកណ្តាលមានប្រជាជនសរុបជាង ២ លាននាក់ ដោយប្រាក់ចំណូលពលរដ្ឋក្នុងប្រទេសនេះប្រចាំឆ្នាំមានត្រឹមតែ ១,១២៣ ដុល្លារប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF53vNkcsgMLqF7pBpVL2eQ6O26QT1RpUNQKKs7BOzAixDX07LeOIXr2f1fPMi-UVSKo8M0cGWN_kY5TfertI-RKqtndgAm3kNzZnjLWCrABe15z51sx1SReGPvpHN8gtSy341vRL-5Y83JcEib-H1bkVpNvUGfO8H-LklMA2375B2DGa2xITVqcao43JF/s900/image_2024-11-25_08-52-25.png
៤.ប្រទេសកុងហ្គោ(DRC)៖ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោមានប្រជាជនសរុបប្រមាណ ១០០ លាននាក់ ជាមួយប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់ពលរដ្ឋម្នាក់គឺ ១,៥៥២ ដុល្លារ ដោយមួយថ្ងៃពួកគេរកបានត្រឹមតែ ២.១៥ ដុល្លារប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdZxsZDRl1d8JzPxR81_P4-dPnPcII_wuwNSZUpl9W1abOL_0O79DJQhraVLQ167YALqnJTZNKovdUSAWIM0Hu-GUPsbb1BQNsGZkdB14vXM1QmkDNIpkNDnHPV4RKURb0sN65wxeDf4w0xvBRAhfG1M70ipP3eR-Teu3XFE8bmgWGV9aQSOZ3ZZp2TwDV/s1200/image_2024-11-25_08-52-26.png

៥.ប្រទេសម៉ូសំប៊ិក(Mozambique)៖ គឺជាប្រទេសដែលស្ថិតនៅតំបន់អាហ្រ្វិកខាងកើត ដែលមានប្រជាជនសរុបជាង ៣៤ លាននាក់ ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់ពលរដ្ឋម្នាក់គឺ ១,៦៤៩ ដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3bsiSzgRJ_-YF6ruKQMJEAHIf3p2CrOeGP7bUzBtcEL-ddC0BMRduVYg_L1Z8A-vyBHNEMcp3HZ9MR8va5hUX4ByuoVBDPsHH0GyMh6nTS1WGmUZXcW4P_jWhRSFnx8s_bnlJDLPcvo1eelXmt09tmlkw8kAslW1DtKq027HnoaY_EKVC2dVmIxUre76W/s3008/image_2024-11-25_08-52-27%20(2).png

៦.ប្រទេសនីហ្សេរីយ៉ា(Nigeria)៖ ប្រទេសនេះស្ថិតនៅតំបន់អាហ្រិ្វកខាងលិច ដែលមានប្រជាជនជាង ២៥ លាននាក់ ជាមួយនឹងប្រាក់ចំណូលពលរដ្ឋក្នុងប្រទេសប្រចាំឆ្នាំ ១,៦៧៥ ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvDrjtq-EwlAiWEwHqkQgxBbVm17hKlVWgvbMPASuMcKtWsSr-Pr0KdPCuNMlyAqKLk9wWnSlBYJXOMobq3hPUB26AZvAW9fTczQdqfPCTcGhwDpvQirVio8MLEiPbTmrx620Jo8e1zKE3ZIu3BpdHc4JXU2_bZJ9gNwBphe-Lqth7QNB9AJOP8shGOrLS/s1280/image_2024-11-25_08-52-27.png

៧.ប្រទេសម៉ាឡាវី(Malawi)៖ ម៉ាឡាវីគឺជាប្រទេសដែលក្រីក្រជាងគេបំផុតទីប្រាំពីរនៅលើពិភពលោក ជាមួយនឹងប្រាក់ចំណូលពលរដ្ឋប្រចាំឆ្នាំ ១,៧១២ ដុល្លារអាមេរិកប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBjhvDSMmAl-g0zvq91L8DWMDp6YaQhyWv9dCs2FlH4HOcRAai0T9ZjgWNV4YWsTdglC0Tahr33lREnpV-dVbivXXbX8-uTPrcJRC2CZIdBOmM2ZjiH5iACLTXOhOVHlHRP9y_hF_mKxsJqzIqhz4tV4-9B3DpPxXUL329k2kI_ZHWQmyoxmduPAcTL42p/s1920/image_2024-11-25_08-52-31.png

៨.ប្រទេសលីបេរីយ៉ា(Liberia)៖ លីបេរីយ៉ាគឺជាសាធារណរដ្ឋចំណាស់ជាងគេនៅទ្វីបអាហ្រ្វិក និងប្រទេសក្រីក្របំផុតក្នុងពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំ ១,៨៨២ ដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7F9GIjfjfPaJ4iOlBUSOffjFDA7tqZcru0Qxamc9Kd2V6x2qfRGNwECtOyEyfLNIE_IyvVmLEm7U82BatkvZ4OzkR-xkrzkZv3QhRRR1hwnz2rzauiglZ6tLUJuskBnpFH9xGe32t9KSrZHIR9Y5dFByxi63QTZQqRRGCUef6c-v_nm5-R0ti8A1q5FzR/s2000/image_2024-11-25_08-52-32.png

៩.ប្រទេសម៉ាដាហ្គាស្ការ(Madagascar)៖ ចំណាត់ថ្នាក់លេខ ៩ ដែលជាប្រទេសកីក្របំផុតក្នុងលោកគឺប្រទេសម៉ាដាហ្គាស្ការ ស្ថិតនៅអាហ្វ្រិកខាងត្បូង។ ប្រទេសនេះមានប្រាក់ចំណូលជាមធ្យមត្រឹមតែ ១,៩៧៩ ដុល្លារអាមេរិកប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKJ14Hyz9BzPUjA2Aze6_CrIj5_6OFF5jbbGCp3dQzh8mMA5e_TYZXVmYCzwX3lRKrDXQ1GPI6fbzR23tpIuw1QGZQJxAYYoB8zob7Xg8QQ6PmWxRnQ8CdKhjrwJhatrAtSWz_n75g7oyTyAMr-4ccIKZxnDeccT1Qq_qKM3JNvkAv7PUYEh_8fXvbYLO4/s768/image_2024-11-25_08-52-38.png

១០.ប្រទេសយេម៉ែន(Yemen)៖ យេម៉ែនជាប់ចំណាត់លេខ ១០ គឺជាប្រទេសក្រីក្របំផុតនៅលើពិភពលោក។ ភាពក្រីក្ររបស់ប្រទេសនេះកើតចេញពីសង្គ្រាមស៊ីវិលដែលកំពុងបន្ត អំពើពុករលួយ និងការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ។ ដូច្នេះប្រទេសយេម៉ែនមានប្រាក់ចំណូលជាមធ្យមត្រឹមតែ ១,៩៩៦ ដុល្លារអាមេរិកប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggkvqORbHsdzoyFLyG0RPdIgd91OfEkAYy1iLZBRY7NSp1yzQsEPxhQFKaPNn7EXO52O2iJbdGjGlT2GvchYCrPhAR06Euml6GjTqvgp_Wx1tNlPmCZj7-f6stzFg8K4q24kYWrvhFm66A4CNmJ31hfvymftZJf2UQVi2n-FZp_Jnfihq63IYAJiKMSBbq/s3000/image_2024-11-25_08-52-34.png