Home ព័ត៌មានអន្តរជាតិ ហាងនេះលក់កាហ្វេ១កែវរហូតដល់៥៦ដុល្លារ អតិថិជនផឹកហើយមានអារម្មណ៍ស្រៀវឆ្អឹងខ្នង

ហាងនេះលក់កាហ្វេ១កែវរហូតដល់៥៦ដុល្លារ អតិថិជនផឹកហើយមានអារម្មណ៍ស្រៀវឆ្អឹងខ្នង

72
0

ប្រទេសចិន ៖ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ ហាងកាហ្វេ «Gushi Cliff Coffee» ស្ថិតនៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន ប្រទេសចិន បានប្រកាសអញ្ជើញអតិថិជនដែលមិនខ្លា.ចទីខ្ពស់ មកទទួលយករសជាតិកាហ្វេនៅកណ្តាលច្រាំងថ្មភ្នំមានកម្ពស់ខ្ពស់ជាងអគារ២០ជាន់ ។ ប៉ុន្តែអតិថិជនមួយចំនួនពុំពេញចិត្តនឹងតម្លៃកាហ្វេរបស់ហាងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwmb-juNCGMceqNNWaZrtiiz0yELTJJtRq812xAB7K0jNRMiELYTMSg_srzBikJMfydc5Aftz-Yg6cwp_7ZLKtO9Lo3NVAMd1LwpefFRe9X0pQD4QxPxEa8t1_zJYG27OC890aahThIWpKHEhWI2PIRasQJGWd5O2NVi6impfqWJvpQSVwgUX6UqpamdsK/s1110/image_2024-11-09_10-49-52.png

រយៈពេល១ខែកន្លងមក ហាងកាហ្វេ «Gushi Cliff Coffee» បានល្បីល្បាញយ៉ាងខ្លាំងក្នុងបណ្តាញសង្គមចិន ដោយសារហាងនេះលក់កាហ្វេថ្លៃកប់ពពក និងស្ថិតនៅទីតាំងខ្ពស់បំផុត ។ អតិថិជនមកផឹកកាហ្វេនៅទីនេះនិយាយថា ពួកគេស្រៀវឆ្អឹងខ្នងខ្លាំងណាស់ ។ កាហ្វេ Americano ១កែវ មានតម្លៃរហូតដល់៥៦ដុល្លារអាមេរិក ហើយកែវកាហ្វេ និងកាហ្វេ គ្មានអ្វីពិសេសឡើយ ប៉ុន្តែអតិថិជនអាចគយគន់ទេសភាពនៅជុំវិញហាងដ៏ស្រស់ស្អាតពីទីខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3bX94z_4t6I7vcAhcWTpe0Fxm1VRZ9-R9-quWsgncmio0qAuanvLPV5OsWuflJjeOxQhI9hxUBKWPNq9Dy4R4e3UVc-0GANzpobEoYe3RACyzYDdBWodhpIrFKpEYvYCsvNNDTR1OWpfdqRslxAinkPZInZOqbyv0NZaCFveqpcv9oJxllFNj2H8MYFmn/s1200/image_2024-11-09_10-49-53.png
ហាងនេះស្ថិតនៅលើច្រាំងថ្មភ្នំកម្ពស់១៣០ម៉ែត្រ និងជាប់សមុទ្រ ហើយអតិថិជនអាចឡើងមកផឹកកាហ្វេតាមជណ្តើរដែក បន្ទាប់មក អង្គុយសំយ៉ុងជើងចុះក្រោមមើលទឹកសមុទ្រ ។ ភ្ញៀវទេសចរខ្លះអាចពេញចិត្តនឹងកាហ្វេតម្លៃខ្ពស់នេះ ពីព្រោះបានបានគយគន់ផ្ទៃទឹកសមុទ្រ និងឆ្នេរសមុទ្រពេលផឹកកាហ្វេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYqdf5ezZwTe7iiCdKLkLeiZB8HrmnStqKIichENEeJ8YL4sA3umZ34VMu_LqBvDZz0FR2vxmZzuPxYayNYd1J67QNJKsnqRWLKxeExx_ho3l6pHurSAqJUG6-YY4PmU99wZKIN2F65pJZLfdckF1vwmJJAlVxyPrQ095KxUk8F3gT8sGM1fG_XBlvRRNZ/s680/image_2024-11-09_10-49-54%20(2).png

អ្នកនាង យេ គុនគុន អាយុ៣០ឆ្នាំ ជាភ្ញៀវទេសចរ និយាយថា ៖ «បើចង់មកផឹកកាហ្វេនៅទីនេះ ត្រូវចុះពីលើច្រាំងថ្មភ្នំកម្ពស់១៣០ម៉ែត្រ ឬស្មើអគារ២០ជាន់ ដោយមានមគ្គុទ្ទេសក៍ទេសចរជួយប្រាប់ផ្លូវ ។ ពីដំបូង ខ្ញុំខ្លាចខ្លាំងណាស់ពេលឃើញច្រាំងថ្មភ្នំ តែខ្ញុំឈប់ភ័យដោយសារមានមគ្គុទ្ទេសក៍ទេសចរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRDEOrwPdthbsy9Q9_PiAMODNQyZcvk4000ZynDLSlxvgESOzLIHPi_6cLrwHgfBPWmz5kVYOzRYh6hDwkGdnT7N2uzI62CS-zW3MFOftS2iyjfW3KfQJMYGzIQnEkyT5A8iGTmpTUfNggJmrtLd5HDNesh3OyD4KSB8sGYDJYWR4rGyz40iXed-sWru5Z/s1130/image_2024-11-09_10-49-54%20(3).png

នាងបានចំណាយពេល៣០នាទី ទើបទៅដល់ហាងកាហ្វេនៅកណ្តាលច្រាំងថ្មភ្នំ ។ ហាងកាហ្វេ «Gushi Cliff Coffee» បើកកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ និងដាក់ឈ្មោះតាមទីក្រុងនៅក្បែរនេះ គឺទីក្រុង Gushi ។ កាលពីមុន គ្មានអ្នកណាស្គាល់ទីនេះទេ ពីព្រោះវាសម្បូរដោយថ្មនៅក្បែរឆ្នេរសមុទ្រ ប៉ុន្តែក្រោយមក ក៏មានហាងលក់ភេសជ្ជៈ និងកន្លែងបោះតង់ ហើយអាជ្ញាធរព្យាយាមជំរុញទីនេះឱ្យក្លាយជាតំបន់ទេសចរណ៍ ។

ក្រោយពីអ្នកនាង យេ បានរៀបរាប់ពីបទពិសោធន៍របស់ខ្លួនក្នុងបណ្តាញសង្គម អ្នកលេងបណ្តាញសង្គមផ្សេងទៀតចង់មកផឹកកាហ្វេនៅទីនេះដែរ ប៉ុន្តែអ្នកខ្លះពុំចង់ផឹកឡើយ ដោយសារទីតាំងគ្មានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH_EFOkULaBLgnNKdAUwujrv1HxJJJzyh8kOTVz_BqHcaE2DwCzcZ5rbaWqND7ZTHG-ybuVx_kOXPQAa2AqsaI83XE2zicIHW74ZNcQykgTcV7_2GebGqJ2qnPTNKjBfi9konE8IOtMv9o1l_o_7JlqqT0BP35XTe6G6kakWT5-FHtDJ8g_xkUeLivyb89/s863/image_2024-11-09_10-49-54%20(4).png

ចំណែកម្ចាស់ហាងកាហ្វេនិយាយថា មានអតិថិជនប្រមាណ៥០នាក់មកផឹកកាហ្វេក្នុងថ្ងៃធម្មតា ហើយនៅថ្ងៃចុងសប្តាហ៍ មានអតិថិជនច្រើនជាងនេះទ្វេដង ប៉ុន្តែអតិថិជនត្រូវកក់១ថ្ងៃមុន ។ កាហ្វេមានតម្លៃរហូតដល់៥៦ដុល្លារអាមេរិក គឺអតិថិជននឹងទទួលបានការធានាសុវត្ថិភាព, ឧបករណ៍ការពារខ្លួន, ភេសជ្ជៈ, មគ្គុទ្ទេសក៍ទេសចរ និងបទពិសោធន៍ថ្មី ។ លើសពីនេះ អតិថិជននឹងអាចមើលឃើញច្រកសមុទ្រតៃវ៉ាន់ ដែលបែងចែកចិន និងតៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLDglCsWAwPZVDezOuxCVAjwEdFTc9w3Lor8bHHIaKE0OeV_6B-ib75Grim3pP0EVJJHWJD55qXjYhvkaxU07TPqg2_qz9DicKbVu3j69x7JFYD65W6nCeVt3Q2_7PqJBwA9CQszx37j2u1sMGD-3yhAqmqZDlspKTFwZKn8Va6SqyA3QUZZE5owWO7zLs/s700/image_2024-11-09_10-49-54.png

អតិថិជនខ្លះបានមកជប់លៀង ឬមកសុំសង្សាររៀបការក៏មាន ហើយម្ចាស់ហាងសង្ឃឹមថា វានឹងជួយជំរុញភ្ញៀវទេសចរមកកម្សាន្តនៅតំបន់ជនបទកាន់តែច្រើន ។ បើទោះជាមានមតិខ្លះរិះគន់ពីតម្លៃកាហ្វេក្តី ប៉ុន្តែម្ចាស់ហាងបញ្ជាក់ថា ហាងរបស់ខ្លួនផ្តល់នូវបទពិសោធន៍ខ្ពស់បំផុត និងអារម្មណ៍ប្លែកតែមួយគត់លើពិភពលោក ៕