Home ព័ត៌មានអន្តរជាតិ ព្រៃក្លូនដ៏ធំបំផុតរបស់ពិភពលោកកំពុងទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់

ព្រៃក្លូនដ៏ធំបំផុតរបស់ពិភពលោកកំពុងទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់

60
0

ភ្ញៀវទេសចររាប់ពាន់គឺចូលចិត្តទៅទស្សនាព្រៃក្លូនដ៏ធំមួយនេះណាស់ ព្រោះវាមានលក្ខណៈពិសេសជាច្រើនដែលយើងគួរតែស្វែងយល់។ Pando aspen គឺជាព្រៃតែមួយគត់ដែលបង្កើតឡើងដោយដើមឈើក្លូនរាប់ម៉ឺនដើម លាតសន្ធឹងលើផ្ទៃដី ១០៦ ហិចតា ក្នុងរដ្ឋ Utah ប្រទេសអាមេរិក។ ដើមឈើក្លូននៅទីនេះមានប្រហែល ៤៧,០០០ ដើមដែលតភ្ជាប់ដោយប្រព័ន្ធឫសដ៏ធំ មើលទៅដូចជាព្រៃធម្មតា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0lknwykRfYl0htsh_tSsHFzgkBkEPoZH6GJgmviAGfXJNYzN_o9CDTgFVidMQSH38_WVizeXDVZ3Z4C2oTZp2JtPb6dOG5qF9jsCVq3PYfRnwTWnLFpWrgt42ODGPSHVgXIxgelH6Jp2Y4bCGmVTuZ9I7Q9dRryycK6af9q9N8mdR-a5KGmxd-e8vK_uR/s1920/image_2024-11-09_10-55-02.png

យោងតាមអ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិក បានបញ្ជាក់ថាព្រៃ Pando aspen ក្នុងរដ្ឋ Utah មានអាយុកាល ១៦,០០០ ទៅ ៨០,០០០ ឆ្នាំហើយ គឺជាព្រៃក្លូនដ៏ធំមានតែមួយគត់ក្នុងលោក និងជាព្រៃមួយក្នុងចំណោមព្រៃចំណាស់ជាងគេបំផុតនៅលើភពផែនដី។ ក្លូនគឺជាបច្ចេកវិទ្យាដែលអ្នកវិទ្យសាស្រ្តប្រើដើម្បីបង្កើតសារពាង្គកាយមួយរឺច្រើនដែលមានព័ត៌មានសេនេទិច រឺលក្ខណៈដូចគ្នាបេះបិទទៅនឹងសារពាង្គកាយដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAwZ_NuEnhV7ShyphenhyphenVzF1w3rBFfJlUygWNkEaohhmHWY3mKGnW4pMI1_xcQzVU-JEOSPk9ixIoNgLa0v8YttiJLBgjGWzEHnWJR6nQta6sjvMKmnSfTjKk4O_rKrAkU0j-1LIJw8C1fkEVGSYWHtOYdpxiblweUGJ_mnAegb80utfajLyeLCzavF4VYSgd5-/s1200/image_2024-11-09_10-55-04.png

នេះមានន័យថាគេអាចក្លូនហ្សែន កោសិកា ឬជាលិកាដើមឈើណាដែលផុតពូជរាប់លានឆ្នាំ ឱ្យកើតឡើងជាថ្មីម្តងទៀត ដែលនេះហើយជាលក្ខណៈពិសេសរបស់វាបានកំពុងទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់។ ដូច្នេះប្រសិនបើលោកអ្នកចង់ឃើញដើមឈើចំណាស់ៗ និងធំៗមានអាយុកាលរាប់ពាន់ឆ្នាំ អាចមកទស្សនាព្រៃ Pando aspen នេះបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt-tHuHzHQ9P36mA2VpYQQfhb2W0vqYNyBPZpnP8wpdC5ohibjFvRAqSIUMhncSX0QXOuJcVybSmVDEtIPOnCvPf1aPHcvJ23KlE5AjhY48BEvFjrrNvXAYIfUhX0yr4LzOHwg_MshQclp9iIZqrVfnqvVMesM7wCfcLe7mjTYXO9Uc0pl6L75Jj6n-oUb/s815/image_2024-11-09_10-55-06.png

នៅកំឡុងពេលរដូវក្តៅ អ្នកទស្សនាអាចដើរលេងក្នុងព្រៃ Pando aspen ជាមួយនឹងស្លឹកពណ៌បៃតងដ៏រស់រវើក ហើយនៅពេលរដូវរងារអ្នកទស្សនាអាចឃើញស្លឹកលឿងភ្លឺចែងចាំង បង្កើតឱ្យមានបទពិសោធន៍ដ៏ល្អឥតខ្ចោះដែលមិនអាចបំភ្លេចបាន។ បច្ចុប្បន្នព្រៃនេះគឺត្រូវបានគេថែទាំយ៉ាងដិតដល់បំផុត ដោយសារវាជាព្រៃក្លូនមានតែមួយគត់ក្នុងលោក ជាមួយលក្ខណៈពិសេស ប្លែកពីគេបានកំពុងទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកឱ្យមកទស្សនាតំបន់នេះឥតឈប់ឈរជារៀងរាល់ថ្ងៃ៕