ប្រទេសអេស្ប៉ាញ ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មាន BBC រាយការណ៍ថា ប្រទេសអេស្ប៉ាញបានរ.ងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៥១ឆ្នាំមកនេះ គិតចាប់តាំងពីឆ្នាំ១៩៧៣ ដែលពេលនោះ មានពលរដ្ឋអេស្ប៉ាញស្លា.ប់អស់ជាង១៥០នាក់ ។
.png)
ក្រោយពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់ Valencia ស្ថិតនៅភាគខាងកើតប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៩ ខែតុលា កន្លងមក បានបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗក្នុងតំបន់ជាច្រើន ហើយចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់បានកើនឡើងដល់៩៥នាក់ ។ ក្រៅពីនេះ មានមនុស្សជាច្រើននាក់ទៀតបាត់ខ្លួន ខណៈអាជ្ញាធរសន្និដ្ឋានថា ចំនួនមនុស្សស្លាប់នឹងកើនឡើងបន្ថែមទៀត ។
ប្រធានាធិបតីអេស្ប៉ាញ លោក Pedro Sanchez បានប្រកាសកាន់ទុក្ខដល់ជនរងគ្រោះដោយសារទឹកជំនន់នៅទូទាំងប្រទេស រយៈពេល៣ថ្ងៃ ព្រមទាំងអំពាវនាវឱ្យពលរដ្ឋប្រុងប្រុងប្រយ័ត្នគ្រោះថ្នាក់ផងដែរ ។ លោកប្រធានាធិបតីសន្យាថា រដ្ឋាភិបាលនឹងជួយសង្គ្រោះ និងពុំបោះបង់ពលរដ្ឋទេ ។
ចំណែកកងទ័ព និងភ្នាក់សង្គ្រោះបន្ទាន់បានសហការគ្នាជួយស្វែងរកជនរងគ្រោះជាច្រើននាក់ ដែលជាប់ក្នុងអគារ, លំនៅឋាន និងជាប់ក្នុងរថយន្តចេញពុំរួច ។ ពលរដ្ឋដែលរួចជីវិតពីគ្រោះថ្នាក់ដោយសារទឹកជំនន់និយាយថា ពួកគេភ័យខ្លាចណាស់ ពីព្រោះអេស្ប៉ាញខានមានទឹកជំនន់ខ្លាំងបែបនេះយូរហើយ ។.png)
សារព័ត៌មានបរទេសរាយការណ៍ទៀតថា តំបន់ Valencia បានរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរបំផុត ដែលមានពលរដ្ឋស្លាប់ចំនួន៩២នាក់ និង៣នាក់ទៀតមកពីទីក្រុងផ្សេង ។ បុរសអង់គ្លេស អាយុ៧១ឆ្នាំ គឺជាជនរងគ្រោះម្នាក់ដែលរងរបួសធ្ងន់ធ្ងរជាងគេ បើទោះជាភ្នាក់ងារសង្គ្រោះបាននាំចេញពីលំនៅឋានក្តី ប៉ុន្តែគ្រូពេទ្យពុំអាចជួយសង្គ្រោះជីវិតបាន ។
ការិយាល័យឧតុនិយមអេស្ប៉ាញឱ្យដឹងថា ទីក្រុងឈិវ៉ា ដែលស្ថិតនៅក្បែរតំបន់ Valencia មានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយបរិមាណទឹកភ្លៀងក្នុងទីក្រុងនេះត្រឹមរយៈពេល៨ម៉ោង គឺស្មើបរិមាណទឹកភ្លៀងរយៈពេល១ឆ្នាំ ។ ទឹកភ្លៀងធ្លាក់យ៉ាងខ្លាំងលើកនេះ គឺដោយសារឥទ្ធិពលខ្យល់ព្យុះ ។
បើតាមរូបភាពផ្សព្វផ្សាយក្នុងបណ្តាញសង្គម គេបានឃើញរថយន្តជាច្រើនគ្រឿងអណ្តែតក្នុងទឹកគរលើគ្នា ខណៈផ្លូវធ្វើដំណើរត្រូវបានខូចខាតដោយសារទឹកជំនន់ ។ រីឯផ្លូវរថភ្លើងទៅកាន់ទីក្រុងម៉ាដ្រីក និងទីក្រុងបាសេឡូណា, សាលារៀន និងទីកន្លែងធ្វើការមួយចំនួនបានផ្អាកដំណើរការ ៕










