តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅមុនពេលព្រះមហាក្សត្របានដាក់រាជ្យ ឬ សោយទីវង្គត ក្រុមប្រឹក្សារាជសម្បត្តិ នឹងត្រូវធ្វើការបោះឆ្នោតដោយសម្ងាត់ ដើម្បីជ្រើសរើសព្រះមហាក្សត្រថ្មី។.png)
នៅក្នុងនោះ សមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិមានចំនួន ៩អង្គ/នាក់ រួមមាន៖
១.ប្រធានព្រឹទ្ធសភា
២.ប្រធានរដ្ឋសភា
៣.នាយករដ្ឋមន្ត្រី
៤.សម្ដេចព្រះសង្ឃរាជគណៈមហានិកាយ
៥.សម្ដេចព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយ
៦.អនុប្រធានទី១ ព្រឹទ្ធសភា
៧.អនុប្រធានទី១ រដ្ឋសភា
៨.អនុប្រធានទី២ ព្រឹទ្ធសភា
៩.អនុប្រធានទី២ រដ្ឋសភា.png)
កិច្ចប្រជុំក្រុមប្រឹក្សារាជសម្បត្តិចាត់ទុកជាបានការ លុះត្រាតែមានសមាជិកយ៉ាងតិច ៥រូបបានចូលរួមប្រជុំ ហើយការបោះឆ្នោតតម្រូវឱ្យមាន៥ឡើងសំឡេងឡើងក្នុង៩សំឡេងទើបអាចសម្រេចបាន។
ក្សត្រាដែលត្រូវបានជ្រើសរើសជាព្រះមហាក្សត្រ លុះត្រាជាសមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះជន្មយ៉ាងតិច ៣០ព្រះវស្សា ហើយជាព្រះញាតិវង្សនៃព្រះមហាក្សត្រ អង្គឌួង ឬព្រះមហាក្សត្រ នរោត្តម ឬព្រះមហាក្សត្រ ស៊ីសុវត្ថិ៕.png)










