Home ព័ត៌មានអន្តរជាតិ អស្ចារ្យណាស់! គ្រោងឆ្អឹងសត្វស្លាបផុតពូជក្នុងសារមន្ទីរអាចជជែកជាមួយមនុស្សបាន

អស្ចារ្យណាស់! គ្រោងឆ្អឹងសត្វស្លាបផុតពូជក្នុងសារមន្ទីរអាចជជែកជាមួយមនុស្សបាន

69
0

ប្រទេសអង់គ្លេស ៖ សារមន្ទីរមួយកន្លែងនៅប្រទេសអង់គ្លេសបានប្រើប្រាស់បច្ចេកវិទ្យា AI បង្កើតជាសំឡេងសត្វស្លាបផុតពូជពីផែនដី ដើម្បីអាចជជែកជាមួយមនុស្ស ។ សំឡេងបង្កើតពី AI នេះ ពុំមែនជាសំឡេងសត្វតាមធម្មជាតិទេ ប៉ុន្តែវាជាសំឡេងដូចមនុស្សសម្រាប់ឱ្យគ្រោងឆ្អឹងសត្វស្លាបអាចទំនាក់ទំនងជាមួយអ្នកចូលសារមន្ទីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiD6h3Ck_QKql4YYEWA2aRoQAxjYlgHWzXe21UdcMpVF09ENIqYG6xYfPbS3UdE_kouDPMpL_LzM4csQiGwDcsywuSktDjoRmiVl1tc8Ar81IaWgdEWI8yEQXyQ5ZQFeahu52zLCWjTqsm36vSrN9oPKa4aKvAF9Qdn8jyptJVlXT0o5EIJqQUaTtpihXw/s808/image_2024-10-21_11-03-14%20(2).png

ការបង្កើតសំឡេងនេះក្នុងគោលបំណងឱ្យអ្នកចូលសារមន្ទីរ Museum Of Zoology អាចសួរសំណួរផ្សេងៗ និងជាការបង្កើតបទពិសោធន៍ថ្មីក្នុងការចូលសារមន្ទីរ ។ គេបានឮសំឡេងរបស់គ្រោងឆ្អឹងសត្វស្លាបនិយាយជាមួយអ្នកចូលសារមន្ទីរម្នាក់ ដែលសំឡេងនេះបញ្ជាក់ពីលក្ខណៈរបស់សត្វស្លាបផុតពូជមួយប្រភេទឈ្មោះ Dodo ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKoHMd0gASSPV2fC5iher509acF5F7XZMq3ZG_uAVWXskUXFe88UtrByPzra8pbKsiyIoAnWjOekMhz5WOl20OPEdw36hs9SSoktrw1RfTcGPsj2halYdtgURDkENFx1d-BnWeyINsuYlL3YLPPDp8BCMKrSLxb1alDGn6JOGe8iQ5MRfDiqnOr5QmhAW7/s1181/image_2024-10-21_11-03-14%20(3).png

សត្វស្លាប Dodo មានទំហំខ្លួនធំ និងពុំអាចហោះហើរបានទេ ហើយវាធ្លាប់មានជីវិតរស់នៅលើកោះម៉ូរីសៀស ក្នុងមហាសមុទ្រឥណ្ឌា ប៉ុន្តែបានផុតពូជកាលពីសតវត្សទី១៧ ។ បច្ចេកវិទ្យា AI ដែលធ្វើឱ្យគ្រោងឆ្អឹងសត្វស្លាប Dodo អាចទំនាក់ទំនងជាមួយមនុស្សនេះ គឺធ្វើឡើងដោយក្រុមហ៊ុនផ្នែកស្រាវជ្រាវបច្ចេកវិទ្យា ។ ក្រុមហ៊ុនបានប្រមូលព័ត៌មានពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ និងស្រាវជ្រាវពីបរិស្ថានក្នុងអំឡុងពេលសត្វស្លាបនេះមានជីវិតលើផែនដី ដើម្បីបង្កើតសំឡេងឱ្យមានលក្ខណៈដូចសត្វនេះបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjIw05yLKCTGK9q9Tgbcwnp6xI111AY5LtsI9g8v5HTOHDAqpcDZDvp6HlYjqlUXu-Lu_L3P_Q-gOufKKhiqRxmFSVQ1l0jrPknKFBKlb7tWfmGK3SqnJk_4ayGHzOTi9JLS3qhBn3_SKxro0koDmkZWJM2mmMTymYX-rQ_n6TwhmhRPNk40SD1FafoLL9/s808/image_2024-10-21_11-03-14.png

បច្ចេកវិទ្យា AI អាចជួយឱ្យគ្រោងឆ្អឹងសត្វ Dodo ឆ្លើយតបសំណួររបស់មនុស្សយ៉ាងឆាប់រហ័ស ព្រមទាំងចេះស្តាប់ភាសាមនុស្ស រហូតដល់២០ភាសា ។ ក្នុងសារមន្ទីរនេះ មិនមែនមានត្រឹមតែគ្រោងឆ្អឹងសត្វ Dodo ប៉ុណ្ណោះទេ ដែលអាចជជែកជាមួយមនុស្សបាន ប៉ុន្តែក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យា ក៏បានប្រើប្រាស់បច្ចេកវិទ្យា AI ជាមួយគ្រោងឆ្អឹងសត្វផ្សេងទៀតផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWInStA6ZmF5xjsJlliRYQ-XRqmKBpPvGFJbmQafirUqTfUYFSAP55_L7IQ_xbNUcUK2kz5wPNFbfbQhvGw54_3jlNKhhe3tQeISI78xJIXMv6lWvjeqIMxQqbQw7rzwsa_S9r8pCeBZ_acsG9-CGp6HhuGIfcCEzuLSLW2XRUJ0SyZwSgRKROsZFPhYJ2/s1200/image_2024-10-21_11-03-15.png

ហេតុនេះ អ្នកចូលទស្សនាសារមន្ទីរនឹងអាចសាកសួរសំណួរផ្សេងៗដែលចាប់អារម្មណ៍ដោយសេរី ។ ក្រៅពីនេះ ការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងសារមន្ទីរ ក៏បានទាក់ទាញចំណាប់អារម្មណ៍មនុស្សចូលសារមន្ទីរកាន់តែច្រើន ។ ប៉ុន្តែបច្ចុប្បន្ន បច្ចេកវិទ្យានេះពុំទាន់បានប្រើប្រាស់១០០% ទេ ដោយសារក្រុមហ៊ុនកំពុងសាកល្បងប្រើប្រាស់រយៈពេល១ខែ គឺចាប់ពីថ្ងៃទី១៥ ខែតុលា រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUBou8i_yCIlKk_qRPtnTpNL8YGe7ewUtBOngx0TXBWDqJfDi87NtasMMErkBv5x_STs2_UFPKGkgXx0XBk0sMGaXNcuH0ITtos-fXAqi2apUE_DGxwwIWWoLCqGBpKGR_lqKAZwiKj5Rp97Ebz0wfA-mk6I7YllqKG6gl8VctIwh7QkjmXbqstipcdsLo/s640/image_2024-10-21_11-03-17.png

ក្រោយការសាកល្បងបច្ចេកវិទ្យា AI បង្កើតជាសំឡេងសត្វផុតពូជ សារមន្ទីរនឹងវិភាគព័ត៌មានផ្សេងៗ ដូចជា ៖ ការឆ្លើយតប និងប្រភេទការសន្ទនារវាងគ្រោងឆ្អឹងសត្វជាមួយមនុស្ស ដើម្បីពិចារណាពីគម្រោងប្រើប្រាស់បច្ចេកវិទ្យានេះ នាថ្ងៃអនាគត ៕