Home ព័ត៌មានអន្តរជាតិ តារាសម្តែងថៃ២រូបទៀតប្រឈមការចា.ប់ ខ្លួនពាក់ព័ន្ធនឹងក្រុមហ៊ុន The iCON GROUP

តារាសម្តែងថៃ២រូបទៀតប្រឈមការចា.ប់ ខ្លួនពាក់ព័ន្ធនឹងក្រុមហ៊ុន The iCON GROUP

137
0

ប្រទេសថៃ ៖ វាបានក្លាយជារឿងមួយល្បីល្បាញនៅខែតុលា ឆ្នាំ២០២៤ និងធ្វើឱ្យរង្គោះរង្គឺក្នុងវិស័យសិល្បៈប្រទេសថៃ ករណីក្រុមហ៊ុន The iCON GROUP ដែលមានលោក វ៉ារ៉ាត់ផុន វ៉ារ៉ាត់វរ៉ាគុន (ឬថៅកែផុន) ជានាយកគ្រប់គ្រងក្រុមហ៊ុន ត្រូវបានជនរងគ្រោះជាច្រើននាក់ចោ.ទប្រកាន់ថា ក្រុមហ៊ុននេះបោកប្រាស់ពួកគេឱ្យជួយលក់ផលិតផលរហូតដល់អស់ប្រាក់ពីខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjleKnJob4YieNhWTDdGUwEx5im-lZlvBINGmPqN4F-Dnte5WtqsnFC0wSYps1KBdvxQrJypPGcLG8wnnID3z-c3kR77JXKXMi50bNDlz8j-683u1fdZJxUxnfYq_X5OWXdV-7gwSM74nr7kCSFIv5xW_X7-XW_YEyl2nBub07DW-ZVXQITJNHvpZo0DquR/s1280/photo_2024-10-21_10-22-00.jpg

ក្រោយមានការប្តឹងជាបន្តបន្ទាប់ពីជនរងគ្រោះទាំងនៅប្រទេសថៃ និងក្រៅប្រទេស នៅទីបំផុត សមត្ថកិច្ចក៏បានចាប់ខ្លួនជនពាក់ព័ន្ធជាមួយក្រុមហ៊ុន ចំនួន១៨នាក់ ដែលសុទ្ធតែមានតួនាទីជានាយកគ្រប់គ្រងក្នុងក្រុមហ៊ុន និងទទួលបានចំណូលយ៉ាងច្រើន ។ ជនពាក់ព័ន្ធដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក៏មានតារាសម្តែង៣រូបផងដែរ គឺអ្នកនាង ភីឆាយ៉ា វឌ្ឍនាមុនទ្រី (ហៅមីន), លោក យូរ៉ាណាន់ ផាម៉ុនមុនទ្រី (ហៅសែម ឬលោក ប៉ាតាវី), លោក បូសាកាន់ កាន់ថាថាវ៉ន (ហៅកាន់) ។

កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ មេធាវីឈ្មោះ ដេឆា បានផ្តល់បទសម្ភាសន៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមជនដែលសហការជាមួយក្រុមហ៊ុន The iCON GROUP រួមគ្នាបោកប្រា.ស់ ពលរដ្ឋ និងត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះ គឺតុលាការពុំអនុញ្ញាតឱ្យពួកគេនៅក្រៅឃុំទេ បើទោះជាពួកគេមិនរត់គេចក្តី ពីព្រោះរឿងក្តីនេះមានជនរងគ្រោះជាច្រើននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUCTSBr2fxQ_MMHoDqjAtF8hB865qXohR1kJ6wA4_ncjUqT-wvDPOPgxA0HnCNKUcDNrfdd8fESbXvrRF4_iT4U0LDtFUUgT8iT5XXpEDqRX1_8eKcysl_MR5YBlEoju4WFmE_G0F0X1XSlPFHHjygXVSi2hKS2cbVsZvOIjOcuihfN9k0G6J5h5GHSrUK/s1280/photo_2024-10-21_10-22-01.jpg

តុលាការបញ្ជាក់ថា ជនជាប់ចោទម្នាក់ៗនឹងត្រូវជាប់ពន្ធនាគាររយៈពេលយូរឆ្នាំ ហើយជំហានបន្ទាប់ សមត្ថកិច្ចនឹងប្រមូលភស្តុតាងដើម្បីចាប់ខ្លួនជនពាក់ព័ន្ធជាមួយក្រុមហ៊ុន The iCON GROUP ផ្សេងទៀត ។ លោកមេធាវី ដេឆា បន្តថា តារាសម្តែង២នាក់ទៀតអាចប្រឈមនឹងការចាប់ខ្លួនដែរ គឺលោក បយប្រាកន ឆាត់ប៉ារិរ៉ាក់ និងលោក ដុមប្រាកនឡាំ ។

សមត្ថកិច្ចនឹងស៊ើបអង្កេតថា តើតារាសម្តែងទាំង២រូបនេះមានតួនាទីគ្រាន់តែផ្សព្វផ្សាយផលិតផលឱ្យក្រុមហ៊ុន The iCON GROUP ឬពួកគេបានអូសទាញមនុស្សផ្សេងទៀតឱ្យចាញ់បោកក្រុមហ៊ុន ។ ក្រៅពីនេះ ក៏មានការរឹបអូសទ្រព្យសម្បត្តិរបស់អតីតភរិយាលោក វ៉ារ៉ាត់ផុន វ៉ារ៉ាត់វរ៉ាគុន (ឬថៅកែផុន) ជានាយកគ្រប់គ្រងក្រុមហ៊ុន The iCON GROUP ពីព្រោះអតីតភរិយារូបនេះបានទទួលប្រាក់ពីក្រុមហ៊ុន ចំនួន១សែនបាតក្នុង១ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvcro2lZ28BzHeZh7d-jTHbR9LyOuVc1_upj7zBqdVfySnhqrNNVD7CQe4wp3bFN-3vKN78_GarlBDN46KF_oi-SzwC2albOgYFmSPbvr1vjVL2h5CExEpCoK9Fjk3LWyBd6zpvEV-9ixBHfFsQVOJr0i86jKYx-fZ-rgEsUFNydchWogil8rlSheKdQAd/s1280/photo_2024-10-21_10-22-02%20(2).jpg

ចំណែកជំនួយការរបស់តារាសម្តែងលោក ដុមប្រាកនឡាំ និយាយថា លោក ដុមប្រាកនឡាំ គ្រាន់តែមានតួនាទីជាអ្នកផ្សព្វផ្សាយផលិតផលឱ្យក្រុមហ៊ុនប៉ុណ្ណោះ ហើយលោកគ្មានតួនាទីក្នុងផ្នែកគ្រប់គ្រងក្រុមហ៊ុននេះទេ ។

រីឯតារាសម្តែងលោក បយប្រាកន ឆាត់ប៉ារិរ៉ាក់ បានចេញមកបង្ហាញពីភាពបរិសុទ្ធរបស់ខ្លួននៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ថៃ ថា លោកបានលុបចោលកិច្ចសន្យាជាមួយក្រុមហ៊ុន The iCON GROUP និងប្រគល់ប្រាក់ទាំងអស់ទៅឱ្យក្រុមហ៊ុនវិញហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrEwrsfGdtX3UxeI3h3lQzljt8U2hyphenhyphenjygk3XzycnCxDUYQrCNZZLdYnZm04-r7oWq72QsaSoWiAZYZdHWSofliaFZwm2x7L6tSs5FuoPFgqEfo9FrTebbc80j7agnvjTyvAjYfrjX5An4t_1y356vW6aLvDDb037ByeWcq6EMbf4Qb3H-6XUWiyfGd-06p/s1280/photo_2024-10-21_10-22-02.jpg

លោកមេធាវី ដេឆា បន្តទៀតថា ជនពាក់ព័ន្ធម្នាក់ទៀតដែលសមត្ថកិច្ចមានភស្តុតាងច្បាស់លាស់ គឺព្រះសង្ឃ១អង្គ ដោយសារព្រះអង្គបានទទួលប្រាក់១លានបាត និងធ្លាប់មានសង្ឃដីកាអូសទាញឱ្យជនរងគ្រោះបង់ប្រាក់ឱ្យក្រុមហ៊ុន The iCON GROUP ។

កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ចំនួនជនរងគ្រោះសរុបដែលបានចាញ់បោកក្រុមហ៊ុន The iCON GROUP គឺស្មើនឹង៥.៦៤៨នាក់ ដោយពួកគេបានបង់ប្រាក់ឱ្យក្រុមហ៊ុននេះសរុបជាង១.៦១១លានបាត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqMjAiM3hIvkjJ7wRgW5qx_Zaq2nCp11QXVNoAGoZX5vpeb16bi1NWhpCMT381V9zLKsvzsXwHCDX8BiilGN6ZWs-aoIPHRj0tZ95XU0Vg6BCJgzxTWDcM5Y3-2xdCvQHx291bmuGNpbDAKAo2V4heQSRiq0kLF8VhHo0LbTKMC0ZNbXKZcsg7RLboBHna/s1280/photo_2024-10-21_10-22-03.jpg