Home ព័ត៌មានអន្តរជាតិ ប្រទេសឥណ្ឌូណេស៊ីគ្រោងសាងសង់ផ្ទះចំនួន ១៥ លានខ្នងសម្រាប់ប្រជាជនក្រីក្រ

ប្រទេសឥណ្ឌូណេស៊ីគ្រោងសាងសង់ផ្ទះចំនួន ១៥ លានខ្នងសម្រាប់ប្រជាជនក្រីក្រ

68
0

ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីកំពុងស្វែងរកអ្នកវិនិយោគបរទេសដើម្បីគាំទ្រផែនការរបស់ខ្លួនក្នុងការសាងសង់ផ្ទះចំនួន ១៥ លានខ្នងរយៈពេល ៥ ឆ្នាំ ឬ ៣ លានខ្នងក្នុងមួយឆ្នាំសម្រាប់ប្រជាជនក្រីក្រនៅទូទាំងប្រទេស។
ថ្មីៗនេះលោក Hashim Djojohadikusumo ប្រធានក្រុមការងារលំនៅឋាន និងជាទីប្រឹក្សាកំពូលរបស់ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី បាននិយាយថា នេះគឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយដែលត្រូវបានប្រកាសដោយប្រធានាធិបតីថ្មី Prabowo Subianto និងដៃគូរបស់គាត់ Gibran Rakabuming Raka ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx3TuGddEKew7OIqkMRzD2GeE-ni0j6Bqq5hDwT5SuzeYUCsrVPX2AsL6cZVnFGG5FdVLssfnLZGkBGAwV91XjUWxMkpG7JhfzkOL74SebviXN6tGKFLSwQa4sJfNz9aYSDxN11wwiNK7iwDX7PXjNGOKoFRfAjV2p7cFgbtc6IhgStEKbMbI5FsoLzDmA/s1200/image_2024-10-21_10-35-19.png

លោក Hashim Djojohadikusumo បានប្រកាសថា “អ្នកវិនិយោគបរទេសនឹងត្រូវបានបែងចែកសម្រាប់សាងសង់ផ្ទះចំនួន ១ លានខ្នង ខណៈដែលអចលនទ្រព្យដែលនៅសល់ចំនួន ២ លានខ្នងទៀតនឹងត្រូវបានបម្រុងទុកសម្រាប់អ្នកវិនិយោគក្នុងស្រុក”។ ផែនការសាងសង់ផ្ទះចំនួន ៣ លានខ្នងក្នុងមួយឆ្នាំរួមមានផ្ទះល្វែងចំនួន ១ លានខ្នងនៅក្នុងទីក្រុង និង ២ លានខ្នងទៀតនៅតំបន់ជនបទ។ លោក Hashim បានបន្តទៀតថា ការសាងសង់ផ្ទះចំនួន ២ លានខ្នងនៅក្នុងភូមិជារៀងរាល់ឆ្នាំ ត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារជាច្រើននៅក្នុងតំបន់ទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgessZOZENTlBcOPRDPS0SaCoMTR4yx7zlAQQZIom_dPl1KuaGn2SkyRISbuOw7_JJB6Nj-_5p-fbuNsbiZ5iyna0xQjB1qhSCzHRSe_u5g07riApkfb0WDq0V7h8j-Eo4iv9uOdKT3cwZVqWW2ajXJfcb-XU_8cV53d-GU9Ztzqn4WOk_dVTA__DWA4aUu/s1360/image_2024-10-21_10-35-13%20(2).png

ដូច្នេះកម្មវិធីនេះត្រូវបានគេរំពឹងថានឹងក្លាយជាដំណោះស្រាយដំធំមួយដើម្បីបំពេញតម្រូវការលំនៅដ្ឋាននាពេលបច្ចុប្បន្នរបស់ប្រជាជនក្នុងបរិបទនៃការខ្វះខាតផ្ទះរបស់ប្រទេសឥណ្ឌូនេស៊ីប្រហែល ១២.៧ លានខ្នងនៅទូទាំងប្រទេស។ យោងតាមស្ថិតិ ប្រជាជនក្រីក្ររាប់ពាន់នាក់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងរស់នៅក្នុងតំបន់ដែលមិនមានលក្ខខណ្ឌអប្បបរមាគ្រប់គ្រាន់ ដូចជាកង្វះទឹកស្អាត អគ្គិសនី និងអ៊ីនធឺណិត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlcCm5s1VKb66LYQ03Gp8yyVuOqgUmATsPMLqqoeeeTuqmAOGRfmRj6iH5K-iBIAiY8GothVv48cat9sT_T-Bh8LKY3MkqvFf1gyn4JGyO7eXOrF6pthBHsB8cAXf7as8yD0cr63tchAg4evcByXiL2cGCMD1thFncSucjZgj7aHdULkFoiNKW3ZoP_vOY/s747/image_2024-10-21_10-35-13.png

ហេតុនេះហើយកម្មវិធីសាងសង់ផ្ទះថ្មីជូនប្រជាពលរដ្ឋគឺជាកិច្ចខិតខំប្រឹងប្រែងមួយរបស់រដ្ឋាភិបាលថ្មីក្នុងការជួយដល់ប្រជាពលរដ្ឋដើម្បីរក្សាលំនឹងជីវិត។ គួរបញ្ជាក់ដែរថាលោក Prabowo Subianto បានចូលកាន់តំណែងជាប្រធានាធិបតីជាផ្លូវការនៅថ្ងៃទី ២០ ខែតុលា បន្ទាប់ពីបានឈ្នះការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ីកាលពីខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzq9w0T_NM4W_f5XeRMMk2tsWM-9i9s7YW1zeSjjDWCXPyOcrBb9OhLk1vVlz5E2kYgX3gWgaiJVFAEoi36yLY0IGYdx7sv5_cImmyT3ED1_w5dWil41LYqJG0pgHmP-jbowpSV4NAF9O6gcZSO6H_a-WZV93VYINHAj1khcX2xM-5st40MrplHxDEfJIW/s4000/image_2024-10-21_10-35-14.png