Home ព័ត៌មានអន្តរជាតិ ថៃមានមហិច្ឆិតាចង់ក្លាយជាដឹកនាំឧស្សាហកម្មហាឡាល់ជាសកល

ថៃមានមហិច្ឆិតាចង់ក្លាយជាដឹកនាំឧស្សាហកម្មហាឡាល់ជាសកល

39
0

ប្រទេសថៃ៖ ប្រទេសថៃដែលគេស្គាល់ថាជាប្រទេសកាន់សាសនាព្រះពុទ្ធ ៩៥% ស្រាប់តែមានបំណងចង់ក្លាយជាដឹកនាំឧស្សាហកម្មហាឡាល់ឈានមុខគេនៅលើសកលលោកទៅវិញ ដោយសារទីផ្សារអាហារមូស្លីមក្នុងប្រទេសនេះកំពុងរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDSkHDcSLiGamk_fUANAVqNH359x3-sx5Gz1cpd9JrIodIjz7XRmzC17fBE5Rhn_u_PHPj5MeqTPgwJoxOLbXXEklATroEOhz3tBYPWsxRkz7AbPCvl-eomSCPHPwB1rcaJZP7gqypJ1NkVCt2IMJYrXEXF7t_gnItpYraUx0mgEgClNCiUUB5PLfEKBFt/s2560/image_2024-10-21_10-17-12.png

យោងតាមសារព័ត៌មានបរទេស Nation Thailand បច្ចុប្បន្នប្រទេសថៃកំពុងផ្តោតលើផលិតផល និងសេវាកម្មហាឡាលជាច្រើន ដើម្បីប្រកួតប្រជែងជាមួយម៉ាឡេស៊ី ក្នុងការក្លាយជាមជ្ឈមណ្ឌលហាឡាលឈានមុខគេនៅលើសកលលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfFdtDC3zsrSM1c2KGOxHUjfDds35nqmVTF5S1cGOQ9qawUay68jWQhqtttPIGjQJ5Ku-CCcYmlLaVFQfY9NyS0-DVB0bfuhUJ58XuS486rl_04NiPIHrVmmRcvGc7axoUDUgOTm-C7dIpjAH3YfMwL3-rkiX9h3czTh168K2jMeT-H8LK3-9sGUxgo6RN/s1068/image_2024-10-21_10-17-14%20(2).png

ឧស្សាហកម្មហាឡាល់រួមមានផលិតផល និងសេវាកម្មជាច្រើនដូចជា អាហារ គ្រឿងសម្អាង ម៉ូដ និងទេសចរណ៍។ ជាមួយនឹងគោលដៅនៃការអភិវឌ្ឍន៍ឧស្សាហកម្មហាឡាល ក្រសួងឧស្សាហកម្មថៃបានបង្កើតមជ្ឈមណ្ឌលឧស្សាហកម្មហាឡាល់ប្រទេសថៃ (THIC) ដើម្បីសម្រេចបាននូវមហិច្ឆតារបស់ខ្លួន ធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសឈានមុខគេក្នុងតំបន់ក្នុងការផលិត និងនាំចេញផលិតផលហាឡាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8R7qfUagreI6k6DtaXwyirFNDb-xZ93V2we7Id8acHD6_KP2APdSBJqR0sdQiVGMZoiFcj_fwOIlAzFRw3Hy6ewf4XrSxI8ICcMXd0zgJ9x2bGwaw4FltiFrEvw04TjxDxxcfpUTGJ7_g5jANcx_EQy2yxAS2UfStxa1LlVZ2Smba23Qnva2TF78JiH35/s1200/image_2024-10-21_10-17-14%20(3).png

គោលដៅរបស់រដ្ឋាភិបាលថៃគឺដើម្បីលើកកម្ពស់ប្រទេសថៃឱ្យក្លាយជាមជ្ឈមណ្ឌលផលិតផលហាឡាល់នៅឆ្នាំ ២០២៨ ដោយផ្តោតលើប្រភេទផលិតផលចំនួន ៥ គឺ ម្ហូបអាហារ ម៉ូដ ឱសថ សេវាកម្ម និងការធ្វើដំណើរ ដោយជំរុញឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីប្រកួតប្រជែងជាមួយឧស្សាហកម្មហាឡាលរបស់ប្រទេសម៉ាឡេស៊ី។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ Aat Pisanwanich បាននិយាយថា បច្ចុប្បន្ននេះប្រទេសម៉ាឡេស៊ីនៅតែនាំមុខគេក្នុងឧស្សាហកម្មហាឡាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz9DCqmbuYdTbYqwTOIIM-s0pU9hvlSCrWAplV5-njpareR-zzV6pNRRwl5hIEJJXEd_RAcNv_KkZr1JsUPgegmI-aQ3_2tF52llwVnVsaVhLhiFITVkwnLpLz8R0KBuKI5p5D44A5v4GrgeaW-OjIA7V5DSCcXJG48YSdU8ypSMBWM-Wzn6ltAvCvrjxp/s640/image_2024-10-21_10-17-14.png

ទោះបីជាម៉ាឡេស៊ីនៅនាំមុខគេក្នុងឧស្សាហកម្មហាឡាល់ក៏ដោយ ក៏ប្រទេសថៃនៅតែមានមហិច្ឆិតាចង់ក្លាយជាអ្នកដឹកនាំឧស្សាហកម្មហាឡាល់ឈានមុខគេនៅលើសកលលោកផងដែរ ដោយសារទីផ្សារអាហារមូស្លីមក្នុងប្រទេសនេះគឺកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ លោក Aat Pisanwanich បាននិយាយថា “ភាពខ្លាំងរបស់ប្រទេសថៃស្ថិតគឺនៅក្នុងឧស្សាហកម្មម្ហូបអាហារ ភេសជ្ជៈ និងកសិកម្ម”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTSL-MKa9CBVh_czDjX_XYyyugNH5luFiOcgiRec53lKwXLk6ZM_Pxl4JiuJ0Oi2ZbrjPMlFPjU0x__TlcvcvLclRr7FtfHtMxqNizRscEs1hJAFtT8BVcz_8O1OhoE_XqoWvaywdu2sWDuObHzHl_wiL1w7AOa7mwBAYrhj4FVhLvh2-ZErNl9NQPleWF/s820/image_2024-10-21_10-17-15.png

គួរបញ្ជាក់ដែរថា តម្លៃនៃការនាំចេញផលិតផលអាហារហាឡាលរបស់ប្រទេសថៃក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៣ មានចំនួន ២១៧ ពាន់លានបាត (ប្រមាណ ៥,៨៧ ពាន់លានដុល្លារអាមេរិក) កើនឡើង ២,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ភាគច្រើននៃការនាំចេញទាំងនេះ ស្ថិតនៅក្រោមប្រភេទអាហារហាឡាល់ធម្មជាតិ រួមមានអង្ករ គ្រាប់ធញ្ញជាតិ និងអំពៅ។ ដូច្នេះបច្ចុប្បន្នប្រទេសថៃមានក្រុមហ៊ុនផលិតអាហារហាឡាល់ចំនួន ១៥.០៤៣ និងគ្រឹះស្ថានអាហារហាឡាល់ជាង ៣.៥០០ កន្លែងហើយ៕