ប្រតិភូខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយលោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2z-6u-dV6J_2jHx7FAc6F4B7q-EhgZTvVgAts45mkaepf8hrz0xtKNNSKbRKyGXqdIn2MvU5LH-EUN7ze2-Kd8gcyNpnflhn3SrL6zZxsiAOplEaIeDF_wBY4o8q_ct81CFrna2nAmAFYeyzEJaTc78YnIP7JNQT2KBZa61voNOcyWrd0dM5oDQZwSj0l/s1024/image_2024-10-15_15-05-21.png

តាមរយៈជំនួបពិភាក្សានេះ ប្រតិភូខេត្តហ៊ូប៉ី បានបង្ហាញបំណងចង់សិក្សា និងរុករកធនធានរ៉ែធម្មជាតិក្នុងខេត្តសៀមរាប ដោយលើកឡើងថាបឹងទន្លេសាបជាបឹងដ៏ធំរបស់កម្ពុជា លោកប្រាកដក្នុងចិត្តថានឹងមានធនធានរ៉ែធម្មជាតិជាក់ជាមិនខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_4ZMICrmNLUujfqdLX_Ax4JzsywyINtS1b7oSN4uGczlaR-AOxstGrreXzCO4sEALqfmQW4824Typz2Kbg45Q8dl96DYf0fpNQVvckLzMsuteyQvVCMfwQp1t9LJNyG9nN8-aZ9aG56luLpEiJ4cN6z4600Bef5em3s01hSIQb_HKRi7OSmeo-BvAGLdy/s1024/image_2024-10-15_15-05-20.png
ក្រៅពីនេះ ភាគីចិនក៏មានបំណងសហការលើវិស័យ២បន្ថែមទៀត គឺការបណ្តុះបណ្តាលអ្នកជំនាញលើវិស័យទេចរណ៍ និងវិស័យកសិកម្ម នៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhq69kKjTl0tjbsmjn0lNXSSj3twRESN4p91SU2kVuo88o6DljUjKcWunGDRfIm9Jd8Jh33OJhXkBSg7caTThYXYcmkqKVw2I2XPL_1WpQs3fc7R3FNwmwBHHNkFKqrfdjdzF6sLb5XJ5Okuy0zzMwjWuDl_YqdQ0HOuSNCK0GJV2dgZeWLHp3xEj-ggDP/s1280/image_2024-10-15_15-05-47.png

គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ ប្រតិភូខេត្តហ៊ូប៉ី មានកិច្ចសហប្រតិបត្តិការជាមួយខេត្តកំពត ដោយវិនិយោគលើរោងចក្រផលិតស៊ីម៉ងត៍៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimfsR5meQkjSJKGcGnzriE7stxlV_8-qKj_c5XrHQkf38WIYtoEHu7pnYvsbB-AQfjKt9NZA48HtzQtPTm2es7mJldz0es6GKkNbg1U1H8iU0KeTyNSn1vMW1QmCbJ8TFe7gKmRaPxPQRthQZ8Bzt6gyO4aQ-1ZhY4ZB_ae56s5wySB_1hJFHUgFbeKw-m/s1024/image_2024-10-15_15-05-21%20(2).png