ភឹម ស្រីនោ ត្រូវបានអ្នកជិតខាងវា.យប្រ.ហាររួមទាំងបវរកញ្ញាថៃ Patcharaporn ចេញមកតទល់ជាមួយនាង បន្ទាប់ពីស្រីនោព្យាយាមបង្ហាញព័ត្តុតាងលាងភាពស្អាតស្អំមកខាងកម្ពុជានិងឆ្លើយតបអ្វីដែលលោក ណាវ៉ាត់ ដោយ ភឹម ស្រីនោ ប្រើប្រាស់ភាសាថៃដើម្បីឱ្យប្រជាជនផ្ទះលេខ២បានដឹងពីការពិតយ៉ាងណាខ្លះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-mZwP4O8KkFCoYBHJqHPbhq6S_Nf7IZSHytLj8oo3ukKSegt8pynvWLdHFPt_X_saQPnBJ1_ZJW29q7xTTSU3iqLvzCfuFwmvociHrPxKViXosUKDASjQRJ8fsr8ffd86odPcKKE5nWwx72knXgJKuILtmdHUrzXw_Lf-x_HAQeD8Ej1by5_Dsm5v04If/s1350/Snapinsta_app_339522119_2369278296573291_6242543702215029299_n_1080.jpg

ជាងមួយសប្តាហ៍ហើយរឿងរ៉ាវចម្រូងចម្រាស MGC និង MGI នៅមិនទាន់រលត់ទាំងស្រុងប៉ុន្តែបានថមថយកម្តៅខ្លះហើយដែរ ខណៈក្លិបអ្នកកាសែតកម្ពុជានិងសមាគមអ្នកកាសែតថៃស្នើសុំឱ្យស្ថាប័នទាំងពីរដោះស្រាយវិវាទឱ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយហានិភ័យនៃស្ថានភាពដែលមិននឹកស្មានដល់ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងដ៏យូរអង្វែងរវាងប្រជាពលរដ្ឋ និងប្រទេសយើងទាំងពីរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKdBblhJHtqvuQEkyx7R-B_WTVTTbpTbgYPKced1Y-50-pUzIhKz-OyQVbdudPKcnYbBY-xq9WI5ecEQCDCu0OdSJkSOnGKm4OuM0TjLUDVLYVjj3xlKuWMhOQ_tb5FtH_mWAPTL2r3A3F0oR9wTihqGNVYLrAUg9MHsf7Eo0-mG2GL2X7L5_rN6Pn5aJ0/s2048/image_2024-10-15_11-19-25.png

ជាមួយគ្នានេះដែរ ងាកមកកាន់ ភឹម ស្រីនោ ដែលក្រោកឈរមកតតាំងដើម្បីកម្ពុជាសុខចិត្តលុប Title ជា Miss Grand Cambodia 2023 ចេញពីបណ្តាញសង្គម ហើយបានព្យាយាមឆ្លើយតបជាភាសាថៃបង្ហាញពីព័ត្តុតាងនានាចំពោះភាគីម្ខាងទៀតដែលបាននិយាយប្រាសចាកពីការពិត។ ការនិយាយជាភាសាថៃរបស់ ភឹម ស្រីនោ ចំពោះបញ្ហាដែលបានកើតឡើង រូបនាង ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមថៃមួយចំនួនចូលមកវាយប្រហារផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbvn5bOwBPzuwruSIybfE8D0WIPm8LQ9ciltuXLvSjMM2SMdVe7lQM3tE4X4dacQdFf4Gw73tWhaiyZ6bsizBU6gFbPREz2by7rRHWfpsBqn2pmd_6YdjzRiqqUzuymO1kvTXGEseBMdkDV-kyXAAhf4RdNUI98NITFCbXjECYt38Zo9jnEC1RxouLDQaL/s2048/image_2024-10-15_11-19-27.png
អ្វីដែលកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍នោះនាង Patcharaporn ដែលជា Miss Grand Thailand 2020 ចេញមកតតាំងជាមួយ ភឹម ស្រីនោ ខណៈធ្លាយដំណឹងថាលោក ណាវ៉ាត់ ជាអ្នកឱ្យមកជួយចេញមកតតាំងជាមួយខាងកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8IDCOavObbrvQEC0hxxH8Q9zcrjrv9JHfYnUfyoz_L1rQNYUAETXss83A-CKA6aDhpQa0I_CxRk2exwQC4VK1a5rkEsgYyo1YjlniDOPtqCdrYLENZC2tZHYt-xqWhFem4HhaLdSzQIYRI0T5SjQoHyaDYp86BOYnXGcTD1BkBILr4hAvYLxJzlFhEoPp/s2048/image_2024-10-15_11-11-40.png

សំណេរដែលបញ្ជាក់ពីការ Live របស់ ភឹម ស្រីនោ ត្រូវបានអតីតបវរកញ្ញាថៃរូបនេះយកមកបង្ហោះនៅលើបណ្តាញសង្គម IG របស់នាង និងបានយកខម្មិនមួយចំនួនយកមកបង្ហោះផងដែរ និងបានចូលទៅខម្មិនលើការបង្ហោះរបស់ ភឹម ស្រីនោ ឡកឡឺយ ថែមទៀត៕