នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នាពិធីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំនៃថ្ងៃបង្កើត “កងពលតូចលេខ៧០” សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាពិនិត្យផ្លាស់ប្ដូរក្បាលម៉ាសុីនដឹកនាំពន្ធនាគារ ម១ ក្រោយមានការបង្ហោះវីដេអូចិនផឹកសុីយ៉ាងសប្បាយរីករាយនៅក្នុងពន្ធនាគារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfyU-DnB61ZvpIxtRrMcpoLmeT35DR2kefmJNlqd4wuhTvG2KepIuYxuvqDnuFBvmOn-naU7LuPtjanFHzpkr8607wzLsM4BOhQLAgzl210atQtoeJRRc2g4yoMW07KVVEjGHTMh48k67GEsL1vedgZ228Up87FCAwhXp5haf8ZE256tTRnC_rrMS8b38V/s960/463270821_862327536094288_1831281676767836198_n.jpg

សម្តេចធិបតីក៏បាន ស្នើឱ្យឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យស្រាវជ្រាវលើករណីនេះ និងពង្រឹងឱ្យបានតម្លាយភាព សុក្រិតភាព ស្របតាមច្បាប់ស្តីពីពន្ធនាគារនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Xve59_cD5_7f8kWjmjeQtHRVxpMJBgtydmMzNjsZidZ6pBtcoYWCytSBbdTQEDeccsZpHV9y02v689QJXLoeAnlkvLrQYB1vpDf6uDVZzByUZUL8pm8dChDyhn1xeFMoNJGClAn7oPjfW1Ln5wvkmspO-j1Ek7F5qaO9skhXEtRcUj20lOlJicIkJzET/s1182/image_2024-10-15_13-50-33.png

ជុំវិញករណីនេះ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានឹងកំពុងចាត់មន្ត្រីជំនាញចុះធ្វើអធិការកិច្ចស្រាវជ្រាវពី ឫសគល់នៃហេតុការណ៍ខាងលើ ព្រមទាំងអ្នកពាក់ព័ន្ធ ទាំងជនជាប់ឃុំ និងមន្ត្រីពន្ធនាគារ នៅមណ្ឌល អប់រំកែប្រែទី១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD5uLeWdyzNZQuX6IaYiWKN8NUH5huCTjsAuZtEc3SOilvu2MlMkvpFB3g3tzdSVB-kBh7B-TiAy0xT19twnVfjGmzEvRcbloRmKb9QETjyPRtYb06T4EOA04tvq5pXLfjA7zdZugnGv4IIczBX8DtL6ZFaoVj1_B8QmFguVfpk7y_S0d0vecv-q6ogPwt/s537/image_2024-10-15_13-50-33%20(2).png

អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានអះអាងថាខ្លួននឹងធ្វើការបំភ្លឺជាសាធារណៈនូវលទ្ធផលស្ដីពីការធ្វើអធិការកិច្ច និងស្រាវជ្រាវរបស់ក្រុមការងារជំនាញក្រោយកិច្ចការនេះត្រូវបានបិទបញ្ចប់ដោយជោគជ័យ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqUaDnuH2YLRj3_ovIFgtWzGtmKiF29HMlGDLNvxh-C1LbbZAZLFnYRhy9DZLyph9Gq5FFwiDnUs8GCbQD1Kj3rajyjBtjRH0wjGuzMcQ1omMe8QTsxk087SqkCMf6FWV2z-l6ygv8i4GiDhnzmmU0mi8lLRtWEzotg2WePhc7RtAkRc_I1FpGmJQ35pXT/s1280/463108221_994068439424153_3250509466012295848_n.jpg