Home ព័ត៌មានអន្តរជាតិ មកស្គាល់ប្រទេសចំនួន ៣ នៅលើពិភពលោក ដែលមានអាកាសធាតុក្តៅបំផុត ទោះដល់ខែត្រជាក់ ក៏ប្រទេសនេះនៅតែក្តៅខ្លាំង

មកស្គាល់ប្រទេសចំនួន ៣ នៅលើពិភពលោក ដែលមានអាកាសធាតុក្តៅបំផុត ទោះដល់ខែត្រជាក់ ក៏ប្រទេសនេះនៅតែក្តៅខ្លាំង

124
0

យើងដឹងហើយថា នាពេលបច្ចុប្បន្ននេះពិភពលោកគឺមានការប្រែប្រួលច្រើន ដូច្នេះអាកាសធាតុគឺកាន់តែអាក្រក់ទៅៗ។ ប៉ុន្តែដោយសារផែនដីមានអាកាសធាតុចម្រុះ ម្តងក្តៅ ម្តងត្រជាក់ ប្រទេសជាច្រើនក៏តែងតែប្រែប្រួលតាមរដូវកាលផងដែរ។ ទោះជាយ៉ាងណាក៏មានប្រទេសមួយចំនួនដែលមានអាកាសធាតុថេរដែរ មានន័យថា គឺក្តៅរហូត ទោះបីដល់ខែដែលត្រូវចុះត្រជាក់ ឬភ្លៀងខ្លាំងប៉ុណ្ណាក៏ដោយ ក៏ប្រទេសទាំង ៣ នេះនៅតែក្តៅដដែល។ នេះក៏ដោយសារប្រទេសទាំងនេះស្ថិតនៅក្បែរតំបន់វាលខ្សាច់ គ្មានព្រៃឈើ គ្មានទឹក ទើបសីតុណ្ហភាពក្នុងប្រទេសនេះក្តៅថេរ។ ដូច្នេះប្រទេសចំនួន ៣ នៅលើពិភពលោក ដែលមានអាកាសធាតុក្តៅបំផុតរួមមាន៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4vGCSX8FTvy9WFh7rfjQfI6UbCHrDD5664sLSwwRhf1Sz85QK_Mo3H8u-tOPsbmjYYpqBEWAa3dZoaOtnRVh8NMoCmQqWkD7MevvsujBxlE9DEDzwiABnlfUsLIAtnuZI0r7XQeEHz9mVm2NcjpEux7GHnV8cgYVufX27toSa0MWeoeK4ZYyZMql3sIbs/s1500/image_2024-10-15_14-54-45.png

១.ប្រទេសម៉ាលី៖ ក្នុងអំឡុងរដូវក្ដៅរបស់ប្រទេសម៉ាលី ដែលមានរយៈពេល ៣ ខែ សីតុណ្ហភាពក្តៅខ្លាំងរបស់វាអាចកើនឡើងរហូតដល់ ៤៥ អង្សាសេ ហើយសម្រាប់ខែត្រជាក់វិញប្រទេសនេះនៅតែក្តៅដដែល។ ដូច្នេះប្រទេសម៉ាលីដែលស្ថិតក្នុងទ្វីបអាហ្វ្រិកត្រូវបានគេចាត់ទុកថាជាប្រទេសដែលក្តៅជាងគេបំផុតក្នុងលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMKxeOeRpe6M3974IoczqkVwX4sH3Njv1hYjEYDZafLoncOSQ_2KS7Gzddn5zFrQ6uaGKxPkdtzzf42iKmOGy5ltigpSJr-PoCaQN3LtKrjK1_gB7dD7vJYk5_mcsy_qlj2qFk216T4MCzYAkxMjaf6EwdNw-4H1OWRyoVOpdfFOmlu1SwyI0NsfOJdZue/s1600/image_2024-10-15_14-56-08.png

២.ប្រទេសប៊ូគីណាហ្វាសូ៖ គឺជាប្រទេសស្ថិតនៅទ្វីបអាហ្វ្រិក ដែលត្រូវបានកំណត់លក្ខណៈដោយអាកាសធាតុចម្រុះ។ ទោះបីជាមានអាកាសធាតុចម្រុះក៏ដោយ ក៏អាកាសធាតុក្តៅនៅតែជះឥទ្ធិពលមកលើប្រទេសនេះខ្លាំងជាងគេផងដែរ។ ក្នុងរដូវក្តៅប្រទេសប៊ូគីណាហ្វាសូ មានសីតុណ្ហភាពរហូតដល់ ៤០ អង្សាសេ ហើយសម្រាប់ខែត្រជាក់វិញប្រទេសនេះក៏នៅតែរក្សាអាកាសធាតុក្តៅដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnFOsIWiFAk01aCbgb88o_Qu-Fuah0Mcd5NozOOnFtWfwElWUM0dwBe75fjby-zi9yTvwaE_co45nw8ftRP8Q05BEmTuoA5RiefvOIABT2_YeuKqP5ZaiUR3EmT40pnANJahmCO3Gx1BzF3awZZcIiIQufZscfdWFrt4HlazKkWBgayk_UEZXYeEYysUzL/s3000/image_2024-10-15_14-56-09.png

៣.ប្រទេសសេណេហ្គាល់៖ សេណេហ្គាល់ ដែលមានទីតាំងនៅភាគខាងលិចនៃទ្វីបអាហ្រ្វិក គឺជាប្រទេសក្តៅជាងគេបំផុតទី ៣ ក្នុងលោក ដោយសារវាស្ថិតនៅលើគែមនៃវាលខ្សាច់សាហារ៉ា និងឆ្នេរសមុទ្រអាហ្វ្រិក។ ប្រទេសនេះមានអាកាសធាតុប្រែប្រួលឥឈប់ឈរ ដែលនាំឱ្យសីតុណ្ហភាពកាន់តែខ្ពស់ ប្រឈមនឹងគ្រោះរាំងស្ងួត ការរិចរិលដី និងការបាត់បង់ជីវចម្រុះ ដែលប៉ះពាល់ដល់វិស័យកសិកម្ម និងស្ថិរភាពស្បៀង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgybGSCzEox4w4IiTIPzAbz9TDj2JWrpY6sZz59IAktuI0YNNxpwl3L98Mx4gT3x5junsV-h2dgdCejoqDrgs7q53gtwzuma2JomQE2cqp5NuZdIqKv_vVOOMCOBvVVRpOY_0uaayhodFYH11a3v-CdHnZnr8BsQaR2yYJwP1PlmX7vebqYxdDXrMcDtRUa/s2560/image_2024-10-15_14-56-10.png