ក្នុងការប្រគំតន្រ្តីផ្ទាល់ខ្លួនកាលពីពេលថ្មីៗនេះតារាចម្រៀងល្បីឈ្មោះ ជី ដេវីត ក្លាយជាមុខព្រួញពីអ្នកមួយចំនួនបន្ទាប់ពីបានស្លៀកសំលៀកបំពាក់លេងស្ទាយ៍ប៉ែកអឺរ៉ុប។ ការរិះគន់ «ខោមិនចំខោ សំពត់មិនចំសំពត់»នេះ ជី ដេវីត លោកបានពោលពាក្យសូមទោសដើម្បីបញ្ឈប់ការវែកញែកនិងបញ្ចប់រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1VLn5jU4UbTN23EoxVvIbnAqeWUdCR26u53TKVtV7b-l7tdccFIpSr1URZIuR_u5qS4ZaPwABW7rCSPHOpAhFxbdR3x8XfkFkuCG3n1HfwVDR3s-ouIy_TznPdaMEmLyETWEe49zZ7ijsaXxESQO_05KbaqxI18bzMbWvOgr6wdoWEOZ2l_UJoq7s5kmV/s2048/image_2024-09-24_09-44-26.png

កាលពីថ្ងៃទី២១ ខែកញ្ញា ជី ដេវីត បានរៀបចំកម្មវិធីប្រគំតន្រ្តីក្នុងផ្សារទំនើបដែលមានអ្នកគាំទ្រចូលរួមទស្សនាយ៉ាងច្រើនកុះករពោរពេញដោយភាពសប្បាយរីករាយ ជាមួយនឹងបទចម្រៀងល្បីៗរបស់លោកជាច្រើនបទ។ ដ្បិតថាតារាចម្រៀងរូបនេះមានការប្រគំតន្ត្រីជាច្រើនដងប៉ុន្តែសន្ទុះការគាំទ្រពីហ្វេនៗនៅតែមានដូចដើម។ ទោះយ៉ាងណា ការស្លៀកសំលៀកបំពាក់មួយរបស់ ជី ដេវីត បានរងនូវការវែកញែកខណៈលោកបានចេញវីដេអូដើម្បីមកបញ្ចប់រឿងមុននឹងមានការប្រគំតន្រ្តីឆាប់ៗនេះមួយទៀតមកដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvnJ_et89uUrnHXSmGcnym40WO3vKBGB4E-ifhvWn84aV6nHxPray7P51GATlN8fpAg4w8mVtOKgF884_9hYn49uAet-V12NDktgnXwSyEe2wlYLvkYnladSf34Rb_SsdP_epV7dp4jasNYXPQMjFKkItH2mCNr0XWs2NyBlrsrpvKCSbfUGDcZlvb1UMF/s2048/image_2024-09-24_09-44-29.png

ក្នុងវីដេអូតារាចម្រៀង ជី ដេវីត បាននិយាយថា លោកចង់បង្ហាញពីខោរបស់ខ្លួនមិនចង់ឱ្យទស្សនិកជនមកវែកញែកឈ្លោះគ្នារឿងខោឬសំពត់នោះទេ។ ដោយសារតែ Fashion មួយនេះរៀងប្លែកចឹងអ្នកមួយចំនួនក៏ស្រលាញ់ ចំណែកអ្នកទៀតពិបាកនឹងទទួលយកព្រោះតែថ្មីពេក។ ជី ដេវីត ថាលោកបានទិញវានៅពេលលោកទៅចូលរួម Fashion Show នៅប៉ារីសជាម៉ាក LV ដោយបានបញ្ជាក់ថាវាជាខោដែលមានជើងធំពេលចូលជិតគ្នាមើលទៅដូចជាសំពត់។ តារាចម្រៀងរូបនេះថា វាជាស្ទាយ៍ឬម៉ូតនឹងភាគច្រើនលោកឃើញគេស្លៀកនៅអឺរ៉ុបតែលោកក៏មិនចាប់អារម្មណ៍ថាគេស្លៀកក្នុងកម្មវិធីអ្វីនោះទេ។
ដោយសារម៉ូតនេះវាទំនង ជី ដេវីត ថាលោកបានសម្រេចចិត្តទិញវាដើម្បីស្លៀកទៅ Fashion Show ហើយក៏ដើម្បីស្លៀកច្រៀងខនសឺតផង ប៉ុន្តែម៉ូតនេះបានជាធ្វើឱ្យមានការរកាំរកូសនៅក្នុងខម្មិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSfbs9PxU_4-lm-yiJsGrSeqiFejiWuCQR2ETYag6SSDUeK6RYrYgliQUI8OEepVcPqReUISboSJwUvSggkXvqYLLvUh7rVSXFL6M4MMQMAWM1Vcj016gO8Hejh8MISe3Ia4VthIilfF2hlqOc9BvnOsZ0XskRhjzNaXdkTLumJwp5Bx_tmjZYEZuhlhf2/s2048/image_2024-09-24_09-44-32.png

ជី ដេវីត បានពោលពាក្យសូមទោសប្រសិនជាធ្វើឱ្យអ្នកទាំងអស់គ្នាដែលគាត់ថាស្លៀកសំពត់ឡើងច្រៀងដោយមិនដឹងថាជាស្ទាយ៍ឬអ្វី មួយទៀតលោកក៏បញ្ចប់រឿងត្រឹមតែប៉ុណ្ណឹងកុំប្រកែកគ្នា កុំវែកញែកចចារគ្នាព្រោះដោយសារតែអ្នកទាំងអស់គ្នានឹងត្រូវជួបលោកក្នុងកម្មវិធីតន្រ្តីនាថ្ងៃទី៥ ខែតុលា ខាងមុខនេះទៀតហើយក៏ជាថ្ងៃខួបកំណើតរបស់លោកផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiovZ-TB_DdfZjXH6aqVO5uBdgDs_zDgmBmEVlFsUjg-DkhOPVfiaQ3oDaC2Lw4KgxyH8y2GwdBwNe_uzJT-Iv2IymWgXc6KPuGHwENm5bxE_MZKP5dy31V87YJ5OjX2PRkhVM3rVaCz_GUsOzxOVO__oRi72wipy5ap8YuGTM7wy_I5-iMoBc21vWFKuWK/s1440/image_2024-09-24_09-44-35.png

ម្ចាស់បទ «នារី Dior » ក៏រំពឹងថា វីដេអូមួយនេះនឹងធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្ត ហើយលោកនឹងព្យាយាមរក Fashion អីដែលថ្មីៗមកបន្ថែមទៀតដើម្បីជាចំណីភ្នែកហើយបើសិនជាមានការខុសឆ្គងកុំប្រកាន់៕