Home ព័ត៌មានអន្តរជាតិ តារាភាពយន្តបារម្ភពីការបាត់បង់ការងារដោយសារបច្ចេកវិទ្យា AI

តារាភាពយន្តបារម្ភពីការបាត់បង់ការងារដោយសារបច្ចេកវិទ្យា AI

34
0

ប្រទេសអ៊ីតាលី ៖ បច្ចេកវិទ្យា AI បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតភាពយន្តផ្សេងៗ និងមានភាពយន្តខ្លីបង្កើតដោយ AI ទទួលបានពានរង្វាន់ពីការប្រកួតប្រជែងនៅមហោស្រពភាពយន្តអន្តរជាតិ លើកទី៨១ (The 81st Venice International Film Festival) ដែលរៀបចំនៅទីក្រុង Venice ប្រទេសអ៊ីតាលី ។ ប៉ុន្តែការរីកចម្រើននៃបច្ចេកវិទ្យានេះ ធ្វើឱ្យតារាភាពយន្តបារម្ភពីការបាត់បង់ការងាររបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhetmXbVy15cZPd7FJYtynFfKMWu3vuBrZYvInYZzrBPZa2aweNjEo8W_EjqQwU_WojKxfWI0Q6ebgfqfde-A2sgNGMYM5qE1G_U7ooNCGILyO4ZviPzAfdzuL1440ynULak6wFZXj9T0sGueDRxqW3HBC72TkBFL2-3Og4RhfrsVJ2Edb2OzbnX95tPS4p/s1998/image_2024-09-18_09-19-11%20(2).png

ភាពយន្តខ្លីបង្កើតដោយបច្ចេកវិទ្យា AI និងទទួលបានពានរង្វាន់ក្នុងការប្រកួត គឺរឿង «To Dear Me» ដែលរឿងនេះបង្ហាញពីជីវិតតស៊ូរបស់យុវតីម្នាក់ ដោយសារឪពុក-ម្តាយរបស់នាងចែកផ្លូវគ្នា ។ រីឯភាពយន្តខ្លីៗឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្របានបង្ហាញពីផ្លូវចិត្តរបស់មនុស្ស និងត្រូវបានជ្រើសរើសដោយគណៈកម្មការអន្តរជាតិ ក្នុងនោះមានរឿង Rob Minkoff បង្កើតឡើងដោយអ្នកដឹកនាំរឿងគំនូរជីវចលដ៏ល្បីល្បាញ «The Lion King» របស់ Disney ព្រមទាំងភាពយន្តជាច្រើនទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBTsxSPJBQ7NZ2G-t5pwKJ0Nya16EgKhfE1_joqDLs_qvKd8g13SfRs45Nr2JbcVLI48xsc7XMjSxTCkx0daGAjCAsg0tKaUaY5Z2dM_sv9fBpVycuuCQ9XpdEH4cpbBVkEbxgQULUrHWe3UUCSBG7JrutI7zjRW7IYI5GOD1xpc39zDqmx9lP8am4OH8_/s1500/image_2024-09-18_09-19-11.png

អ្នកដឹកនាំរឿងនេះបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន Reuters ថា ការបង្កើតភាពយន្តដោយបច្ចេកវិទ្យា AI នឹងធ្វើឱ្យយើងអាចផលិតសាច់រឿង ដែលធ្លាប់គិតថាពុំអាចទៅរួច ឱ្យវាចេញជារូបរាងបាន ។ AI ប្រៀបដូចជាឧបករណ៍ថ្មីសម្រាប់ការបង្កើតភាពយន្ត ។

ការប្រកួតប្រជែងភាពយន្តនេះរៀបចំឡើងដោយ Reply គឺជាក្រុមប្រឹក្សាអន្តរជាតិធ្វើការផ្នែក AI និងព័ត៌មានឌីជីថល ។ វាជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់បច្ចេកវិទ្យាថ្មីៗសម្រាប់យុវជនជំនាន់ក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8oVRthLp4WKF9xR-VROoAK9gAx8YNUy16ip30wjK87yvrt0KpD4nhPQO2bC5Iul7pW-w8lJdbrB_Oey89MqNC6KRjbQYkonDfQEVHC-2k31lM1MbvdOwB0q5lUtzRhXPUsWLpnRpkKf97_StDxHgNLkK0-06ICkng8qIDML0TXkaEsp_d_mnPkcppP0Qj/s1280/image_2024-09-18_09-19-13%20(2).png

ទោះយ៉ាងណា ការបង្កើតភាពយន្តដោយបច្ចេកវិទ្យា AI ពុំទទួលបានការគាំទ្រទាំងអស់ទេ ។ លោក Filippo Rizzante អ្នករៀបចំការប្រកួតភាពយន្តនិយាយថា ពួកលោកបានព្យាយាមទាក់ទងទៅមហោស្រពភាពយន្តជុំវិញពិភពលោក ប៉ុន្តែពុំទទួលការឆ្លើយតប ដោយសារមនុស្សភាគច្រើនគិតថា បច្ចេកវិទ្យា AI គឺជាការផ្លាស់ប្តូរមួយគួរឱ្យបារម្ភ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi86ud_yi6Td0CttOQTG7URICv6e50ZZ5zNMlJWraPzxqrXwE-kWFN_9g_XfHuMchtXtl8_Uec_eZx95s_eLRhKfhyphenhyphen7XYglZedokZhPbZblKmAGF4PUicTwiZW-8fiar4Ijxl70CZdzKRKPaHN_Jz4pH3xU3GHhcDLI0BoVkMy6C7hSKnNv9gWFYpRxtwFy/s1920/image_2024-09-18_09-19-13.png

បច្ចុប្បន្ន វិស័យសិល្បៈកំពុងប្រឈមនឹងបញ្ហាផលិតភាពយន្ត ដោយសារ AI អាចផលិតភាពយន្តកាន់តែច្រើន និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ ។ វាជាប្រធានបទមួយដ៏សំខាន់ពាក់ព័ន្ធនឹងភាពយន្តហូលីវូដកាលពីឆ្នាំ២០២៣ ផងដែរ ។ តារាភាពយន្តនិយាយថា AI បានលួចយកផ្ទៃមុខរបស់តារាភាពយន្ត និងធ្វើឱ្យពួកគេប្រឈមនឹងការបាត់បង់ការងារក្នុងវិស័យសិល្បៈ ៕