Home ព័ត៌មានអន្តរជាតិ ការស្វែងរកគូស្រកររបស់យុវជនអេស្ប៉ាញគឺនាំគ្នាទៅទិញផ្លែម្នាស់នៅផ្សារទំនើប ហើយលើកបង្ហាញគ្នា តែត្រូវជួបរឿងនេះវិញ

ការស្វែងរកគូស្រកររបស់យុវជនអេស្ប៉ាញគឺនាំគ្នាទៅទិញផ្លែម្នាស់នៅផ្សារទំនើប ហើយលើកបង្ហាញគ្នា តែត្រូវជួបរឿងនេះវិញ

112
0

ប្រទេសអេស្ប៉ាញ ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ការស្វែងរកគូស្រករតាមវិធីថ្មីកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងនៅប្រទេសអេស្ប៉ាញ ។ យុវជនអេស្ប៉ាញជាច្រើននាក់បានទៅប្រមូលផ្តុំគ្នានៅផ្សារទំនើប ព្រមទាំងបង្ហាញផ្លែម្នាស់ជាសញ្ញាសម្គាល់ថា ពួកគេចង់បានគូ ។ ប៉ុន្តែវាធ្វើឱ្យផ្សារទំនើបភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOb53_10v3sxdh5YN3Ra_Q6C2v1Anag8Z5vnPUZeM1L3ZLg-PJ-2ixF04zaLhMPTegvrV-tSCuHhSOE5K1VPdCB9-ssxI9awQRnKSx2-ls_uqY_2mTvDA4A3Qq8ROQh_0KTbfw5i7gyLODkVKAPEChB6rNTSd0t_P08xYQEZ5rjX8-Nu74bU0XYUgLFzb-/s1280/image_2024-09-18_09-26-09.png

បុគ្គលិកផ្សារទំនើបមួយកន្លែងបានរាយការណ៍ទៅសមត្ថកិច្ចឱ្យមកជួយអន្តរាគមន៍ភាពរញ៉េរញ៉ៃក្នុងផ្សារ ដោយសារក្រុមយុវជនជាច្រើននាក់បានប្រមូលផ្តុំគ្នាពេញផ្សារទំនើប ។ ពេលសមត្ថកិច្ចមកដល់ផ្សារទំនើប ក្រុមយុវជនទាំងនេះក៏បំបែកគ្នាយ៉ាងឆាប់រហ័ស និងគ្មានអ្នកណាម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNc0NyIp9ryTSNAJ6Px3rur_07d9E2myeMsPoEpTNMbjb00l52c4g3-MpJRGsZcPFUp0lveZZAtGQLeQaKIKf8qMsvGr7fSlq3qUZ5oQLXJUDIAPWQA_8aY61lG_cQu1iArTOZusWISbnTdoMDDxkfqn6T8KxlvP8HweLRWREhLDW_anG2vr_zNlo1X7gV/s3333/image_2024-09-18_09-26-10.png

ក្រុមយុវជនដែលពុំទាន់មានគូស្រករបានណាត់ជួបជុំគ្នានៅផ្សារទំនើប រួចហើយពួកគេយកផ្លែម្នាស់ដាក់ត្រឡប់ក្បាលចុះក្រោមលើកន្ត្រកអីវ៉ាន់ ឬរទេះរុញ ដើម្បីជាសញ្ញាសម្គាល់ថា ម្ចាស់ផ្លែម្នាស់កំពុងស្វែងរកគូស្រករ ។ យុវជនភាគច្រើនមកណាត់គ្នានៅកន្លែងលក់ស្រាទំពាំងបាយជូរក្នុងផ្សារទំនើប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV0o2GDUePTs6GYEaWv1LLmYPIQGRk2NzwI4dhtn5vOMbIRanNq4HT2N6pbwWYNvo8zZJktNa-ETi1rGo8btlUmZLdtVTn-mskk5gDLA2v6-TRo-3rc_QWYtk8oMxXcNJ_SJL64OHc37fAYKhpK628hrGWVzoac9cw9YmfctGihsXx94b2nNd8B9hLUoH-/s2000/image_2024-09-18_09-26-17.png

បើពេញចិត្តអ្នកណាម្នាក់ គឺពួកគេគ្រាន់តែយករទេះដាក់ផ្លែម្នាស់របស់ខ្លួន ទៅបុករទេះអ្នកដែលពួកគេពេញចិត្តស្រាលៗ ។ ការបុករទេះរុញនេះដើម្បីបង្ហាញពីអារម្មណ៍ថា ពួកគេចាប់អារម្មណ៍ចង់ជជែក និងស្គាល់គ្នាជាមួយអ្នកនោះ ។ បើម្ចាស់រទេះរុញម្ខាងទៀតចង់ជជែកជាមួយដែរ ពួកគេនឹងយករទេះម្នាស់បុកទៅវិញ ហើយអ្នកទាំងពីរក៏ចាប់ផ្តើមស្គាល់គ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjptiY3SZPb5POwQYJAXRGH0RDORuffzYUwpqWTfBrzQKDumXSKCcqoWQhopsLW50IIjt9w5d1judBhfPTQ0-j16dAFn7MP8eQwYZ9yf6judSzE0dz4c-G5Sd2qKCuRoZsoX89-ZiNd0Xm13LOrPm42NuO04Y4l4QGWJazdQ3BqVJK0JS__79zHtGwFyyCq/s4032/image_2024-09-18_09-26-19.png

ក្រៅពីផ្លែម្នាស់ ទំនិញផ្សេងៗក្នុងរទេះរុញ ក៏អាចប្រើប្រាស់ដើម្បីស្វែងរកគូស្រករបានដែរ ដូចជា ៖ បើដាក់សូកូឡា ឬនំចំណីក្នុងរទេះរុញ មានន័យថា ពួកគេកំពុងស្វែងរកគូស្រកររស់នៅជាមួយគ្នាអស់មួយជីវិត ។ ប៉ុន្តែបើពួកគេដាក់បន្លែផ្សេងៗក្នុងរទេះរុញ មានន័យថា គ្រាន់តែចង់រកដៃគូស្រឡាញ់គ្នាមួយរយៈ ។ ការទិញផ្លែម្នាស់ស្វែងរកគូនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់ហាងផ្សេងៗនៅប្រទេសអេស្ប៉ាញលក់ម្នាស់អស់ពីស្តុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2LyHkqzMOffzI9GF6AHVVMfSaADt8L10Xb06K8b84tK6PNwFA3oHB83jqihiABryqvhyAW57zfd2K-aiL01Ww-qJCX5KXMl5NDiuVuJ94__zBah0rpRwJnQJlKv1pZt62msI3JVjeTAS2PYAx6dbfTZ-_EK24qKYut-4QcDG0-S0kI0UJ7QY-iNjFR5qN/s680/image_2024-09-18_09-26-24.png

ដោយឡែក ហាងលក់ទំនិញមួយឈ្មោះ Lidl នៅប្រទេសអាល្លឺម៉ង់ ក៏បានទាក់ទាញយុវជនឱ្យស្វែងរកគូស្រករតាមវិធីថ្មីនេះដែរ ប៉ុន្តែពួកគេប្រើប្រាស់ផ្លែឪឡឹកជំនួសម្នាស់ ។ ហាងនេះបានអញ្ជើញអតិថិជនណាដែលពុំទាន់មានគូស្រករឱ្យមកប្រមូលផ្តុំគ្នានៅហាង និងទិញឪឡឹកដាក់ក្នុងរទេះរុញដើម្បីបញ្ជាក់ថា ម្ចាស់របស់វាចង់បានគូ ៕