Home ព័ត៌មានអន្តរជាតិ ហេតុអ្វីបានជាប្រទេសថៃជួបគ្រោះធម្មជាតិផ្ទួនៗគ្នាបែបនេះ?

ហេតុអ្វីបានជាប្រទេសថៃជួបគ្រោះធម្មជាតិផ្ទួនៗគ្នាបែបនេះ?

59
0

ប្រទេសថៃ ៖ យើងសង្កេតឃើញថា នៅឆ្នាំ២០២៤នេះ សារព័ត៌មានថៃបានរាយការណ៍ជាញឹកញាប់អំពីស្ថានភាពទឹកជំនន់នៅប្រទេសថៃ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចជា ៖ បំផ្លា.ញ ផលដំណាំ, ខូចខាតហេដ្ឋារចនាសម្ព័ន្ធ, ខូចខាតទ្រព្យសម្បត្តិពលរដ្ឋ រហូតដល់មានពលរដ្ឋថៃស្លា.ប់ និងរងរបួ.ស ដោយសារទឹកជំនន់ទៀតផង ។ តើវាបណ្តាលមកពីទេវតាដាក់ទោ.ស ឬយ៉ាងណា ទើបថៃជួបគ្រោះធម្មជាតិផ្ទួនៗគ្នាបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1MTx0QUPymg7aNonUHnaPzXwTSVXwz7Xiq6t9CYW_ydEZUKbBK39gac_DRpRnSod5-0BMdwC6_YMgBy_qu9C5NeXV9DqbwSdEE5vFW1pUlTtqlMpt4YXoZkaI43rvi2yWDgb-eEgIghPFrWhgu7ILGxqpGJI4U_XsBhNWS7XIJX2C-gbYgBjJdDq5nrDY/s800/image_2024-09-13_09-00-40%20(2).png

បណ្តាខេត្តជាច្រើនរបស់ថៃបានជួបគ្រោះធម្មជាតិធ្ងន់ធ្ងរដោយសារឥទ្ធិពលខ្យល់ព្យុះទីហ្វុង Yagi ដែលធ្វើឱ្យរដ្ឋាភិបាលថ្មីបារម្ភយ៉ាងខ្លាំង និងបញ្ជូនកម្លាំងអាជ្ញាធរចុះជួយអន្តរាគមន៍ពលរដ្ឋក្នុងតំបន់រងគ្រោះមានទឹកលិចខ្លាំង ហើយពលរដ្ឋពុំអាចចាកចេញទៅកាន់កន្លែងសុវត្ថិភាពបាន ។ ជាក់ស្តែង នៅបណ្តាខេត្តភាគខាងជើងរបស់ថៃបានលិចលង់យ៉ាងខ្លាំង បើធៀបនឹងរយៈពេលជាច្រើនឆ្នាំមកនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg41AuToFpTqD4OVqHCN-o_DJu-Z9Op6DsoUV_AYT4NcWL3cvMmruDklOqLB2AKDN_6bR-h2rmqhDDNSofHHrFh9B2VgT_DyBr61JYCpmA12XFDR7-I0UVe6kHgiTx6MuEoggp_NCnC7zN9uKMkFG4AyNQSPpXRol6_745gpznX-SX0FzI7J9MXv2SgfKJE/s1200/image_2024-09-13_09-00-39.png

កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ចាប់ពីថ្ងៃទី១៣ ខែកញ្ញា តទៅ ខ្យល់ព្យុះថ្មីៗជាច្រើនទៀតនឹងបោកបក់មកលើប្រទេសថៃ រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២៤ ហើយឥទ្ធិពលខ្យល់ព្យុះនឹងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើន ។ ហេតុនេះ រដ្ឋាភិបាលថៃបានប្រកាសឱ្យអាជ្ញាធរត្រៀមកម្លាំងចុះជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ។

ក្រោយពីឧតុនិយមថៃប្រកាសថា ប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២៤ ដោយសារថៃនឹងមានខ្យល់ព្យុះថ្មីៗបោកបក់បន្ថែមទៀត ធ្វើឱ្យពលរដ្ឋថៃរស់នៅតាមបណ្តាខេត្តបារម្ភយ៉ាងខ្លាំង និងបន់ស្រន់ទេវតា ព្រមទាំងម្ចាស់ទឹក ម្ចាស់ដី សូមឱ្យប្រទេសថៃរួចផុតពីគ្រោះធម្មជាតិនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwukCK1S4W5dWIqCm9rLafZamQoL9GzvcPh4_KuiXh_KexkMMhsD26CFn3MI9T4MfAU_bsnzxF5JizYGS9rpkjMSFW_gPlq6pxYSe_xuEAuF1xPO6WvINrnDd7oK71sWxtbmVCrlitz653-KhdYxtVEpiTErUM8bO6D2ifDdav6CXIxH7BMw9Rn2iEFnVE/s2000/image_2024-09-13_09-00-37.png

លោកយាយម្នាក់រស់នៅខេត្តឆ័យណាត និយាយថា លោកយាយ និងប្អូនស្រីបាននាំគ្នាបន់ស្រន់ម្ចាស់ទឹក ម្ចាស់ដី សូមជួយឱ្យប្រទេសថៃរួចផុតពីគ្រោះធម្មជាតិទឹកជំនន់ ហើយលោកយាយនឹងសែនមាន់ស្ងោរ ។ លោកយាយប្រាប់ថា ៖ «ខ្ញុំបានបន់ឱ្យទឹកជំនន់ស្រកទៅវិញឆាប់ៗ ហើយខ្ញុំនឹងសែនមាន់ស្ងោរដល់ម្ចាស់ទឹក ម្ចាស់ដី» ។

ក្រៅពីនេះ លោកយាយ និងប្អូនស្រីបានជួយគ្នាធ្វើជម្រកបណ្តោះអាសន្នតូចមួយនៅមាត់ផ្លូវធំទុកស្នាក់នៅផងដែរ ករណីភូមិស្រុករបស់លោកយាយមានទឹកជំនន់ភ្លាមៗ គឺលោកយាយនឹងបានជញ្ជូនសម្ភារៈមកកាន់ជម្រកបណ្តោះអាសន្ននេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8l01CrYkVtDNIKxPwUosprmL1t-QvdR8WZqH8TgJSTTEmQ16NeSpFNDAy8CsASJ7qk9DGLDdozfRF0ajlero_sx1oB2Ud_U3dsfdcvs8TdHB4mY6nI8KnpJ9mfQSwfS0yaQWa0R58DSyhQUMEG8mKh9W1shao1CK0NAZa1qci2OHfheDYXuKVXwFTRl-3/s6804/image_2024-09-13_09-00-21.png

ក្រៅពីខេត្តឆ័យណា នៅបណ្តាខេត្តផ្សេងៗរបស់ថៃ ក៏បានត្រៀមទប់ទល់នឹងស្ថានការណ៍ទឹកជំនន់ផងដែរ ដូចជា ៖ ខេត្តឧទ័យថានី, ស៊ីងបុរី, អាងថង, សុផាន់បុរី, អយុធ្យា, លុបបុរី, បាធុមថានី, នន់ថាក់បុរី, សមុទ្រប្រាកាន និងទីក្រុងបាងកក ។

អាជ្ញាធរថៃបានត្រៀមស្បៀងអាហារ, ទឹកបរិសុទ្ធ, ថ្នាំសង្កូវ និងទូកសម្រាប់ជម្លៀសពលរដ្ឋចេញពីតំបន់ទឹកលិច ព្រមទាំងដាស់តឿនពលរដ្ឋដែលរស់នៅក្បែរមាត់ទន្លេ និងតំបន់គ្រោះថ្នាក់ឱ្យប្រុងប្រយ័ត្នកម្រិតទឹកកើនឡើងខ្ពស់ និងគ្រោះថ្នាក់ដោយសារទឹកហូរធ្លាក់ពីតំបន់ព្រៃភ្នំ ដើម្បីត្រៀមខ្លួនជញ្ជូនសម្ភារៈទៅកាន់ទីទួលមានសុវត្ថិភាព ៕