Home ព័ត៌មានអន្តរជាតិ ព្យុះយ៉ាហ្គីកំពុងវាយលុកប្រទេសមួយចំនួននៅអាស៊ី តើមូលហេតុអ្វីទើបកម្ពុជាមិនរងគ្រោះពីព្យុះនេះវិញ?

ព្យុះយ៉ាហ្គីកំពុងវាយលុកប្រទេសមួយចំនួននៅអាស៊ី តើមូលហេតុអ្វីទើបកម្ពុជាមិនរងគ្រោះពីព្យុះនេះវិញ?

313
0

នៅអាស៊ីដូចជា ចិន វៀតណាម ថៃ ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន កំពុងប្រឈមនឹងបញ្ហាគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រដោយសារឥទ្ធិពលនៃខ្យល់ព្យុះយ៉ាហ្គី បណ្តាលឱ្យតំបន់ជាច្រើនលិចលង់ ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន។ ទោះជាយ៉ាងណាប្រទេសកម្ពុជាយើងវិញហាក់មិនមានផលប៉ះពាល់អ្វីសោះឡើយតើនេះមកពីមូលហេតុអ្វី? ទើបប្រទេសខ្មែរយើងរស់នៅយ៉ាងសុខសាន្ត និងមិនមានគ្រោះរញ្ជួយដី ហើយក៏មិនមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរដូចគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjafYBetI64lHmYGUsUZErQ1ykE8saBrbeWS0cGzGVt2is0fyN8Q4uyK70yYKm4BiBogTNFI70QxdoTjl0WRkNyOgxUioOZCc0_B8ipGkcYORlSCp8ODqsZLAqnIXTG8i39cXCTuL6jkxxmeVgBN_ssCv0CdHzNGMxBTrpemr_3jRLvRp5KTSRIP6cmrdr4/s770/image_2024-09-13_09-06-42.png

យើងគ្រប់គ្នាដឹងហើយថាថ្មីៗនេះប្រទេសជិតខាងដូចជាវៀតណាម ថៃ ឡាវ គឺកំពុងជួបប្រទះនឹងបញ្ហាគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរបំផុត ដោយតំបន់ជាច្រើនក្នុងប្រទេសវៀតណាមបានលិចលង់ ហើយបន្លែ សាច់ អង្ករ ស៊ុត ក៏ដូចជាទំនិញផ្សេងៗទៀតបានឡើងថ្លៃខ្លាំងខុសធម្មតា ធ្វើឱ្យប្រជាជនរស់នៅយ៉ាងលំបាក។ រីឯប្រទេសថៃវិញកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ថ្មីៗនេះក៏មានភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលនៃខ្យល់ព្យុះយ៉ាហ្គី ធ្វើឱ្យកម្រិតទឹកក្នុងទន្លេសាយ ខេត្តឈៀងរ៉ាយ កើនឡើងយ៉ាងឆាប់រហ័ស។ លើសពីនេះ ទឹកបានហក់ឡើងខ្ពស់រហូតដល់លិចទំនប់ទឹក និងមានទឹកជំនន់នៅតំបន់ជាយដែនថៃ និងមីយ៉ាន់ម៉ាទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXmBKZc2XcwwysLPFvDHwiASR3pH9kpNWBM1186hiyXyGXc7vWCUUz6DddIUU-a1LDRqWHjfjsWaDXd7NT12SXMLlq28tpRd9lF_6u-dgYL18hrXmtMZSFDOcNtXO-aqMTgA4vPUGZqSJd_HeSxS4LZ0b9omHT5Dt7zkIzYVhh4qnrfXqb8bS-Lj3xVcAx/s1480/image_2024-09-13_09-06-42%20(2).png

ទន្ទឹមនឹងនេះឥទ្ធិពលព្យុះយ៉ាហ្គីក៏បានបំផ្លាញផ្នែកជាច្រើននៃតំបន់ភាគខាងជើងប្រទេសឡាវផងដែរ ធ្វើឱ្យប្រទេសនេះរងផលប៉ះពាល់ដោយទឹកជំនន់ និងការរអិលបាក់ដី ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង និងធ្វើឱ្យអ្នកស្រុកជាច្រើនជាប់គាំង និងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត។ នៅប្រទេសហ្វីលីពីនវិញព្យុះត្រូពិច Bebinca ក៏នឹងបោកបក់បំផ្លាញតំបន់ជាច្រើនធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធខ្លាំងផងដែរ។ រីឯប្រទេសចិននៅខេត្តយូណាន និងខេត្តក្វាងស៊ីវិញគឺកំពុងទទួលរងឥទ្ធិពលខ្យល់ព្យុះជាបន្តបន្ទាប់ បណ្តាលឱ្យមនុស្សជាច្រើនបាត់បង់ជីវិត និងរងរបួស ក៏ដូចជាមានគ្រោះមហន្តរាយផ្សេងៗទៀតកើតឡើងផ្ទួនគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRAr1NBp-GiVOfj95FU2k6zeCSlBkVoqJLeMToUCm-6wFQpLpsfO48se0vywhD5bNPJlWqEw2676fuRkDQ15UBS34VQYVYM_aYx-XwF5VBiLd1Il_2T-BzoaiZgJV84H6T71uHIQt7HwlbQ3-o0Dt7K2mJSQ11JS_AdikjQVK0CzqrjDC9f3LsReZITDM-/s980/image_2024-09-13_09-06-43.png

ទោះជាយ៉ាងណាក៏ដោយ បើនិយាយពីប្រទេសកម្ពុជាយើងវិញហាក់មានភាពសុខសាន្តជាងគេ និងមិនមានគ្រោះរញ្ជួយដី ហើយក៏មិនមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរអ្វីឡើយ។ នេះក៏ដោយសារប្រទេសយើងមានទីតាំងនៅឆ្ងាយពីគែមនៃបន្ទះប្លាកែតដែលផ្លាស់ទី និងបុកគ្នាយ៉ាងជ្រៅក្រោមផ្ទៃ ដោយមានសណ្ឋានដីរឹង និងបិទយ៉ាងជិតល្អពីកំសួលចេញពីស្នូលភពផែនដី ជាហេតុធ្វើឱ្យប្រទេសយើងកម្រនឹងជួបគ្រោះមហន្តរាយនានាណាស់។ សរុបសេចក្តីមក ប្រទេសកម្ពុជាគឺស្ថិតនៅក្នុងតំបន់ទ្រនរទ្វីបចាស់ ដែលមានអាយុកាលរាប់ពាន់លានឆ្នាំមកហើយ ដូច្នេះវាមិនអាចកើតមានគ្រោះរញ្ជួយដី ឬមួយក៏រលកយក្សស៊ូណាមិ និងបន្ទុះភ្នំភ្លើងបាននោះឡើយ៕