Home ព័ត៌មានអន្តរជាតិ វៀតណាមសុំចិនបន្ថយការបង្ហូរទឹកពីទំនប់ខ្លាចមានទឹកជំនន់កាន់តែខ្លាំង

វៀតណាមសុំចិនបន្ថយការបង្ហូរទឹកពីទំនប់ខ្លាចមានទឹកជំនន់កាន់តែខ្លាំង

38
0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រោយពីប្រទេសចិនប្រកាសថា នឹងបង្ហូរទឹកចេញពីទំនប់វារីអគ្គិសនីនៅខេត្តយូណាន ធ្វើឱ្យវៀតណាមប្រញាប់ប្រញាល់សុំចរចាជាមួយចិន ដើម្បីឱ្យចិនបន្ថយការបង្ហាញទឹកពីទំនប់របស់ខ្លួន ។ វៀតណាមបារម្ភថា វានឹងធ្វើឱ្យស្ថានការណ៍ទឹកជំនន់ក្នុងប្រទេសវៀតណាមកាន់តែធ្ងន់ធ្ងរថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvqyqVRkIgBnbLUoK113UAKl5mQouevL7Ot42sB-QyKvfQF33qJlZ8W43ZDvLg7jTbk2u2ZoBw4AFL55cyvzfRn0L8vLzbEOJ5H_cUZ9DXDu4AWUAFZ7YJa9lMGm9hsa9eEjXVefY2xlnJfoELjsmvaEYk2hqcjTJmaxTxpmYVo6seoYRVV50K7WzyILuN/s599/image_2024-09-13_08-51-31%20(2).png

សារព័ត៌មានវៀតណាមរាយការណ៍ថា អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងការអភិវឌ្ឍជនបទ ឈ្មោះ ង្វៀន វ៉ាំងហៀប ថ្លែងថា ចិនបានជូនដំណឹងមកវៀតណាមថា ចិនមានគម្រោងបង្ហូរទឹកចេញពីទំនប់វារីអគ្គិសនីនៅភាគខាងជើងទន្លេឡូ ក្នុងខេត្តយូណាន ហើយវានឹងហូរឆ្លងកាត់ខេត្តហាសាង របស់វៀតណាម និងជាដៃទន្លេក្រហម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2a6ZmCnr1N3pmk0b-FF_ORqrc8iohMVKl2b3AapJ013v0pMZr5JO67mkk9QZx-nq1MivPe_ITSBakI52zPxUFUZcdz2hEV_-9nH-xtWPY5_y8BBrnkNZsr3KBsPqprbHBUWoAH-lM9B-Ebu5uUqXz4Nahk3-xfKiUKlFKFE6IQE403qB11D5G0PM2S2Np/s1080/image_2024-09-13_08-51-31%20(3).png

អនុរដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាមបានបង្ហាញក្តីបារម្ភថា ការបង្ហូរទឹករបស់ចិននឹងធ្វើឱ្យស្ថានការណ៍ទឹកជំនន់នៅភាគខាងជើងវៀតណាមកាន់តែធ្ងន់ធ្ងរថែមទៀត ។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះថ្លែងថា ៖ «ចិនជូនដំណឹងមកវៀតណាមជាមុនដើម្បីឱ្យយើងត្រៀមខ្លួនទប់ទល់ទឹកជំនន់ ហើយចិនប្រាប់ថា នឹងបង្ហូរទឹកមិនច្រើនទេ បើទោះវាមានផលប៉ះពាល់ ប៉ុន្តែមិនធ្ងន់ធ្ងរទេសម្រាប់វៀតណាម» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzFPfH8LYnkPjDSPfcgrewrszPP2-iwpu-1t6RXQhFoRTYb9Sk2XLycvfhhM_ZV3r8YnzvHp236_Coa7Zrc0tOTsqkl-pJAiHbSmEl6iEU51WNg5WLSSG_GM3yAxRgBDy73IfCXR9RARmQrKIDAhQL8VCThU9RsU_6fMeuCFylW57wg2pSF_8IguzAj30_/s976/image_2024-09-13_08-51-31.png

ចំណែកក្រសួងការបរទេសវៀតណាមឱ្យដឹងថា ភ្លៀងបានធ្លាក់ខ្លាំងជាប់ៗគ្នាអស់រយៈពេលជាច្រើនថ្ងៃ ទើបធ្វើឱ្យកម្រិតទឹកក្នុងទំនប់នៅចិនកើនឡើងខ្ពស់ ហើយនឹងធ្វើឱ្យបាក់ទំនប់ចិន ។ វានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសទាំងពីរ ហើយក្រោយពីពិចារណាពីបញ្ហានេះរួច ចិនក៏ជូនដំណឹងមកកាន់អាជ្ញាធរខេត្តហាសាង ថា ចិននឹងបង្ហូរទឹកចេញពីទំនប់ ចាប់ពីថ្ងៃទី១១ ខែកញ្ញា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6jzwgS3iFIvlmuyF8kG9RkLGMf0VkTy2Y4-_Y8KclaLkUzHZEKNZCZ2GePZbc0Bl7Id48-nLwVy5OBtzcaD5UlikBFNYpBHgsDSLF36EsuQPAGH34J0mwsUucdpBldbH9P4dXs9DcpP2Gez4dVYZ-0bZwYrWpptXpoMw6itnAdw31sJ9TNiAuqKVtOxPL/s1024/image_2024-09-13_08-51-32%20(2).png

ប៉ុន្តែបន្ទាប់ពីមន្ត្រីវៀតណាមបានចរចាជាមួយចិនជាផ្លូវការរួចរាល់ ចិនក៏បានយល់ព្រមបង្ហូរទឹកចេញពីទំនប់នៅប្រទេសចិនក្នុងបរិមាណតិចជាងមុន ដើម្បីកុំឱ្យវៀតណាមរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirlcvIST1Fr2CIPoTjltPMmGWTwEz8XBYtpEzXth37fOcJKU709EnpVwHZcN9aJbvflCOXslU4z8MNbLe7CrwpyCcaKongtPXwk4KP2FwTHn_cQOrFalNQU56VrDfCCTZhkeQu_L-k1EnB_NCrwFMve7MyXj3Y7mHS3FXzQmNxnM8FL2tdDuuTtiHglf0g/s980/image_2024-09-13_08-51-32.png

នៅខែកញ្ញា ឆ្នាំ២០២៤ ខ្យល់ព្យុះ Yagi បានបោកបក់មកលើតំបន់ភាគខាងជើងវៀតណាម ដែលបណ្តាលឱ្យពលរដ្ឋវៀតណាមស្លាប់ និងរងរបួសជាច្រើននាក់ដោយសារខ្យល់ព្យុះនេះ ។ ដូច្នេះ ទើបវៀតណាមប្រញាប់សុំចរចាជាមួយចិនរឿងការបង្ហូរទឹកពីទំនប់ ដោយសារបារម្ភថា ស្ថានការណ៍នឹងកាន់តែអាក្រក់ខ្លាំង ៕