Home ព័ត៌មានអន្តរជាតិ អាមេរិកបានរកឃើញមីក្រូប្លាស្ទិកនៅក្នុងខួរក្បាលមនុស្សជាលើកដំបូង!

អាមេរិកបានរកឃើញមីក្រូប្លាស្ទិកនៅក្នុងខួរក្បាលមនុស្សជាលើកដំបូង!

57
0

ថ្មីៗនេះការសិក្សាមួយពីសហរដ្ឋអាមេរិកបានរកឃើញសារធាតុមីក្រូប្លាស្ទិកដែលមាននៅក្នុងខួរក្បាលមនុស្សជាលើកដំបូង ដែលការរកឃើញនេះគឺជាការភ្ញាក់ផ្អើលមួយ និងគួរឱ្យព្រួយបារម្ភបំផុត។ យើងគ្រប់គ្នាដឹងហើយថា មីក្រូប្លាស្ទិកគឺភាគល្អិតតូចៗ មានទំហំតិចជាង ៥ មីលីម៉ែត្រ ដែលអាចបង្កឱ្យមានបញ្ហាសុខភាពនៅពេលដែលវាជ្រាបចូលទៅក្នុងខ្លួនមនុស្ស។ ដូច្នេះនៅពេលដែលមីក្រូប្លាស្ទិកបានជ្រាបចូលទៅក្នុងរាងកាយមនុស្ស ជាពិសេសគឺខួរក្បាល នឹងបណ្តាលឱ្យមានការរលាកខួរក្បាល ធ្វើឱ្យខូចកោសិកា ផ្លាស់ប្តូរការបញ្ចេញហ្សែន និងផ្លាស់ប្តូររចនាសម្ព័ន្ធខួរក្បាល។ ក្រៅពីនេះ វាក៏អាចផ្ទុកជាតិពុល ឬបាក់តេរីពីបរិស្ថាន ដែលបង្កហានិភ័យដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរបំផុតផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdHEU2kG8Qdar9tyXuF6T2boBhhzT7zA1PRVsA3X-5RCQgCnxrv7W2lhoJoIqOdMVdEA5P3iInceSB-WOo7j6jeQwqafEgV7TIuA5u0dx3M5yoOsXzqhxC9cGN4AR0uu-NEOIrNPiaQfSFbk8T-JyMj1WcLfs-XvWgxDusZDRB4UpX57Bkdbxj54_ieUvd/s1200/image_2024-09-02_08-50-57.png

តើមូលហេតុអ្វីដែលធ្វើឱ្យមីក្រូប្លាស្ទិកអាចជ្រាបចូលទៅក្នុងរាងកាយមនុស្ស? ជាការពិតណាស់មីក្រូប្លាស្ទិក គឺតែងតែមានវត្តមាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង តាំងពីសំលៀកបំពាក់ រថយន្ត ទូរស័ព្ទដៃ រហូតដល់ដបទឹក និងធុងដាក់អាហារ និយាយរួមទៅមីក្រូផ្លាស្ទិចគឺមានគ្រប់ទីកន្លែងនៅក្នុងបរិស្ថានតែម្តង។ មូលហេតុដែលភាគល្អិតតូចៗនេះតែងតែមានគ្រប់ទីន្លែង គឺដោយសារមនុស្សយើងប្រើប្រាស់ពពួកប្លាស្ទិកជារៀងរាល់ថ្ងៃ ដែលពពួកទាំងនេះហើយអាចធ្វើឱ្យបរិស្ថានប្រែប្រួល ដូច្នេះយើងជៀសមិនផុតពីការប៉ះពាល់វានោះទេ។ ហេតុនេះមីក្រូប្លាស្ទីកច្រើនតែចូលក្នុងខ្លួនមនុស្សតាមរយៈអាហារ និងទឹកដែលមានមេរោគ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwbLwjel29RtBIXG0AE6paQ-njVs5VsBiGbIDIZ3NLGZhLfs8916bt5ZdbQD7JLlbpiXiL-KjoECPwbdbHbsJsSoGksgncDkLSwPn3ac7P4bmR5kl1Zp2nqQ4mxJDsV06Q8ot0IZnY1hMhrAyVRpFlHg83LRialAP6s6KUUsyPWb6citdkXq1Fd6SXGT2Z/s3000/image_2024-09-02_08-52-19.png

ទោះជាយ៉ាងណាក៏ដោយ យើងអាចចាត់វិធានការដើម្បីកាត់បន្ថយការប៉ះពាល់ដូចជា ជៀសវាងអាហារ និងភេសជ្ជៈដែលខ្ចប់ក្នុងផ្លាស្ទិចប្រើតែមួយដង ឬជៀសវាងការកំដៅអាហារឡើងវិញក្នុងធុងប្លាស្ទិក។ លើសពីនេះ ការកាត់បន្ថយការប្រើប្រាស់សរសៃសំយោគក្នុងសម្លៀកបំពាក់ និងក្នុងផ្ទះក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពផងដែរ។ ខណៈពេលដែលយើងរង់ចាំភស្តុតាងវិទ្យាសាស្រ្តបន្ថែមទៀតដើម្បីយល់កាន់តែច្បាស់ពីផលប៉ះពាល់នៃមីក្រូប្លាស្ទីកលើសុខភាពមនុស្ស វិធានការកាត់បន្ថយការប៉ះពាល់ផ្លាស្ទិក និងកាកសំណល់គឺចាំបាច់ដើម្បីការពារបរិស្ថាន និងសុខភាពសហគមន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR3_ZbnCk5hYGnuEidM2yYivtTHofvKNoT02zRn4NWgfEwyOT8iSwmY5vfIxZR-5g1AFsHP0DW1n2QoiF5Xab6os_UE0VGquGKpWZw0173ZG-ybjEr3DtEKKPHNLp-Ta9rBwtvSlTsaeYEuH5DcI0rLxIhFJn10nKLzUGS7fz_4TveDUvbehvnJ0aSJc6e/s2000/image_2024-09-02_08-52-26.png

គួរបញ្ជាក់ដែរថា មីក្រូប្លាស្ទិកមិនមែនទើបតែជ្រាបចូលទៅក្នុងខួរក្បាលមនុស្សនោះទេ កាលពីឆ្នាំ ២០១៨ វាក៏ត្រូវបានគេរកឃើញនៅក្នុងលាមកមនុស្សផងដែរ ដោយពួកវាអាចប៉ះពាល់ដល់អតិសុខុមប្រាណនៃពោះវៀនដែលបណ្តាលឱ្យរលាក លើសពីនេះមីក្រូផ្លាស្ទិចក៏អាចស្រូបចូលតាមខ្យល់ផងដែរ។ ហើយក្នុងខែមីនា ឆ្នាំ ២០២២ គេក៏បានរកឃើញមីក្រូប្លាស្ទិកនៅក្នុងសួត និងឈាមរបស់មនុស្សទៀតផង នៅពេលដែលភាគល្អិតទាំងនេះចូលទៅក្នុងពោះវៀន ឬសួត ពួកវាអាចផ្លាស់ទីទៅក្នុងចរន្តឈាម និងរាលដាលដល់សរីរាង្គផ្សេងៗទៀត៕