Home ព័ត៌មានអន្តរជាតិ ខ្សាច់ដ៏កម្រមានរូបរាងដូចផ្កាយត្រូវបានប្រទះឃើញនៅឆ្នេសមុទ្រជប៉ុន

ខ្សាច់ដ៏កម្រមានរូបរាងដូចផ្កាយត្រូវបានប្រទះឃើញនៅឆ្នេសមុទ្រជប៉ុន

51
0

ប្រទេសជប៉ុន៖ ខ្សាច់ផ្កាយដ៏កម្រត្រូវបានប្រទះឃើញនៅតែលើទឹកដីនៃប្រទេសជប៉ុនប៉ុណ្ណោះ ដែលវាគឺជាទិដ្ឋភាពដ៏ស្រស់ស្អាត និងប្លែកអស្ចារ្យខុសពីខ្សាច់ផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRS2V220dxMy_5I8ZZvYCZ2ScRTkmXLekitn3pLhEvVRsSWIKconh26dVEUgBqNRofvVJIFMcV1XQnJ79cSvdzP05LsvHmTUcPwOXrwqyozD7B23A92eDxVtc8Yke72kJQ7vrHgKz6MGTiOuZNfCLdbCT3qQVay-VyMXe0DFK9LCLRMoAt28RJ0opoZgK6/s1200/image_2024-09-02_08-55-09.png

បើយើងមើលពីចម្ងាយវាហាក់ដូចជាខ្សាច់ធម្មតានោះទេ ប៉ុន្តែនៅពេលអ្នកក្រឡេកមើលឱ្យកាន់តែជិតនោះនឹងឃើញគ្រាប់ខ្សាច់តូចជាច្រើនមានរូបរាងដូចផ្កាយដ៏ល្អឥតខ្ចោះ ហើយអ្វីដែលកាន់តែពិសេសនោះខ្សាច់ផ្កាយគឺមានតែលើទឹកដីនៃប្រទេសជប៉ុនប៉ុណ្ណោះ ត្រូវបានគេចាត់ទុកថាជាខ្សាច់ដ៏កម្រនិងស្រស់ស្អាតបំផុតក្នុងលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtodmg7I58tFk-M-i2d13mOHwBjXfYUB5XpBlIvro32TU3ocmf3nO5O04hfEyS9BSRYLLn71aEU8a4TC8bWE-u7zbmW-vXeIM-HIg0HJ07r0U9EtCpHs-gCu72iPJsTyM8nDvuHW1ywYdZc9vKGzsFF7oaXc_iCSTe-3Ye0wPz7e5FVlMQNWhkH0tEavVE/s1280/photo_2024-08-28_09-33-38.jpg

ខ្សាច់ផ្កាយដ៏អស្ចារ្យនេះត្រូវបានរកឃើញនៅឆ្នេសមុទ្រលើកោះ Taketomi, Hatoma និងកោះ Iriomote។ ជាធម្មតាខ្សាច់ភាគច្រើនត្រូវបានបង្កើតឡើងពីថ្ម សារធាតុរ៉ែ និងផ្កាថ្មដែលជ្រុះទៅជាបំណែកតូចៗជាច្រើនឆ្នាំ។ ប៉ុន្តែសម្រាប់គ្រាប់ខ្សាច់ផ្កាយនីមួយៗនេះវិញគឺមានភាពខុសប្លែកពីគេ ដោយសារវាមានផ្ទុកសារពាង្គកាយសមុទ្រកោសិកាតែមួយមីក្រូទស្សន៍។ នេះបើយោងតាម National Geographic ខ្សាច់ផ្កាយតាមពិតគឺជាសំបកនៃសារពាង្គកាយកោសិកាតូចមួយដែលមានអាយុកាល ៥០០ លានឆ្នាំមកហើយ ដូច្នេះផ្កាយខ្សាច់គឺជាសំបកនៃអតិសុខុមប្រាណដែលត្រូវបានគេហៅថា foraminifera ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSboKCeO8Fixbk2w3kQ0BqaGrmzxZrOywuyLdOecKqjXZhl3JKQBxoefwJV4lNVgQO7EEv4RvypVHaHP08g4oAq5MU_jSI2PQXHa8VnpmrwU8mFisfsGVNUzVkcmbZ4rV8obGaoXSLBheqpRdSB_dLC3TQNy6cQsGhAXm4FoaEzP4AXYPCQG92DGcNSDyF/s1280/photo_2024-08-28_09-33-39.jpg

Foraminifera ជារឿយៗស្ថិតនៅលើកំពូល និងជម្រាលខាងក្រោមនៃថ្មប៉ប្រះទឹកនៅឆ្នេរសមុទ្រ ដោយពួកវាត្រូវបានបោកបក់ទៅលើច្រាំង ក្លាយជារាងមូល និងគ្មានបន្លា។ ហើយយូរៗទៅសំបក foraminifera ក៏កកកុញនៅលើឆ្នេរដែលបង្កើតជាខ្សាច់ប្រាំចំណុច ហេតុនេះ “ប្រសិនបើអ្នកក្រឡេកមើលខ្សាច់ឱ្យកាន់តែជិត ឬកាន់មួយក្តាប់តូច អ្នកនឹងឃើញខ្សាច់ជាច្រើនសុទ្ធតែមានរូបរាងផ្កាយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeADE_3_JGzHg74EPA2L8q7qaYRs9uxAXBnEb3fwRxXm_r3qIQoTBUmatPH14L5kF18ig3zVJOrDapeksLjXXYv3DKRrhZZfzAEufYlxqOTxDf5dJ06Ppda3TBDr_CXrkwq4eJBDrnLCF3midh0sW3wsBUulPR7sO32bBT0TojaBC99IGyIwPF9m2EPKzE/s1280/photo_2024-08-28_09-33-40.jpg

លោក Mark Wilson អ្នកជំនាញខាងសត្វឆ្អឹងខ្នងនៅសាកលវិទ្យាល័យ Worcester ក្នុងរដ្ឋ Ohio បាននិយាយថា foraminifera មានកោសិកា algal រស្មីសំយោគតូចៗ ហៅថា diatoms នៅខាងក្នុងសែលរបស់ពួកគេ។ Diatoms ស្រូបយកពន្លឺ និងផលិតកាបូអ៊ីដ្រាត ក៏ដូចជាអុកស៊ីសែន។ ដូច្នេះខ្សាច់ផ្កាយជាប្រភេទខ្សាច់ដ៏កម្រ ស្ថិតនៅលើឆ្នេរអូគីណាវ៉ា ប្រទេសជប៉ុន និងតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងខាងត្បូង។ នៅឆ្នេអូគីណាវ៉ា កោះមួយចំនួនដូចជា Taketomi, Hatoma និង Iriomote មានភាពល្បីល្បាញដោយសារខ្សាច់ផ្កាយ ប៉ុន្តែវាពិបាកក្នុងការស្វែងរកបន្តិចនៅលើកោះផ្សេងទៀត។ ខ្សាច់ផ្កាយអាចដើរតួជាអ្នកការពារកោះ រួមទាំងជួយបន្ថែមសម្ភារៈចាំបាច់ដល់ច្រាំងកោះទៀតផង៕