Home ព័ត៌មានអន្តរជាតិ ប្រេស៊ីលនឹងបិទការប្រើប្រាស់បណ្តាញសង្គម X របស់លោក Elon Musk

ប្រេស៊ីលនឹងបិទការប្រើប្រាស់បណ្តាញសង្គម X របស់លោក Elon Musk

41
0

ប្រទេសប្រេស៊ីល ៖ ប្រទេសប្រេស៊ីលចាប់ផ្តើមបិទការប្រើប្រាស់បណ្តាញសង្គម X របស់ពលរដ្ឋ ក្រោយពីលោក Elon Musk ពុំព្រមបិទបញ្ជីអ្នកប្រើប្រាស់ដែលផ្សព្វផ្សាយព័ត៌មានមិនពិត តាមដីការបស់តុលាការប្រេស៊ីល រហូតដល់មានបញ្ហាជាមួយចៅក្រមតុលាការកំពូល ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_XdQa0Im__-MBNNTdaAcwF1Ub3275OnJ6zAYW4Gjy3h52FX3Jyu5Gz5aNupxekdF5P0O4QDY-ham039N1lqGsVgz3nrfpxp9H70Az9jNsZq2gfc9Jfz_hRDgVcvOVnS_1BaoIC5n50LPouYOFoXO6WsdWmlYgM_IIcx1blPj6RWpeSb5yRnIl0bZnryfL/s1200/image_2024-08-31_13-18-01.png

រដ្ឋាភិបាលប្រេស៊ីលនឹងបិទការប្រើប្រាស់បណ្តាញសង្គម X (ឬ Twitter) របស់ពលរដ្ឋជាង២០០លាននាក់នៅទូទាំងប្រទេស ក្រោយពីម្ចាស់បណ្តាញសង្គមនេះ គឺលោក Elon Musk ពុំអនុវត្តតាមដីការបស់តុលាការប្រេស៊ីល ។ តុលាការបានចេញដីកាឱ្យលោកបិទបញ្ជីអ្នកប្រើប្រាស់មួយចំនួន ដោយសារពួកគេផ្សព្វផ្សាយខ្លឹមសារខុសច្បាប់ប្រេស៊ីល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgirgdXSmvftA2QnNxcGj-1D_o6UAlDY48D5MCdSiJre0LFgyvzv-OmLoLN7aTSn9ryE_ti4PBykrmM2pDaDMxU2s4Y0cTVDQ8hyphenhyphenDPHkEaiseod9ojdWFI5lPedm7NHLRYTHqiPY_pSSckLf9NXudz_s9z9CxqRYTGVA3SViWvWxTKKDO-iTKTnxmzMTUiS/s700/image_2024-08-31_13-17-53.png

កាលពីថ្ងៃទី៣០ ខែសីហា លោក Alexandre de Moraes តុលាការកំពូលប្រេស៊ីលបានចេញដីកាឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធើរណេតទាំងអស់បិទការប្រើប្រាស់បណ្តាញសង្គម X នៅទូទាំងប្រទេស ដោយសារលោក Elon Musk គ្មានភ្នាក់ងារតំណាងស្របច្បាប់នៅប្រេស៊ីលតាមពេលកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCTxFy6PS7lY6fabXWRb6mMELZknV8IcuQPBOMiZpwn9UnsJETE5FQ6njX5pIYAvmEGN5rVvvOTpWgC8RXbAZ8BWQgnRr91CESbiPh9NEJ3moD1P-ADrZxStV7Mlcuo1r7e4k7SmaW3EzXbBI5EZOzjkYitfwkeujGHWNObmQZNM7o-B6bP2izvJTxUxUu/s1200/image_2024-08-31_13-18-16.png

ប៉ុន្តែលោក Elon Musk យល់ឃើញថា ដីការបស់តុលាការខុសច្បាប់ ហើយលោកក៏ព្រងើយកន្តើយរហូតមក ។ វាធ្វើឱ្យលោកតុលាការគំរាមចាប់ខ្លួនលោក Elon Musk ពីករណីមិនគោរពដីកាតុលាការ រហូតដល់លោក Elon Musk បិទការិយាល័យបណ្តាញសង្គម X នៅប្រេស៊ីល ។

លោកបានសរសេរក្នុងបណ្តាញសង្គម X កាលពីថ្ងៃទី៣០ ខែសីហា ថា សេរីភាពនៃការបញ្ចេញមតិ គឺជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែចៅក្រមប្រេស៊ីលកំពុងព្យាយាមបំផ្លាញវា ដើម្បីគោលដៅនយោបាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJCnc1SIeOYP1a-dvNT4bFOslN_REJEp5RPnXEKoW2bG3tIkzIWpE7YLJG6VttYjEr5GPB2eozp2QN5BY5fr2U8p3Reb6DcrhtMVnYJhxgMXnBU6-8UUCiZIsuBDkky4mjpxWuRb6qLiGFEydgfdHiMsLWdj_Q-mWDs-goJwHh4KR7eCqxLyvtIUOVJvvM/s1920/image_2024-08-31_13-18-26.png

នេះជាការសាកល្បងដ៏ធំបំផុតរបស់លោក Elon Musk ដែលតម្រូវឱ្យផ្លាស់ប្តូរបណ្តាញសង្គម X ឱ្យមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ។ កាលពីដើមខែសីហា ឆ្នាំ២០២៤ លោក Elon Musk ទើបតែមានបញ្ហាជាមួយសហភាពអឺរ៉ុប ករណីការគ្រប់គ្រងបណ្តាញសង្គមនេះ ៕