តាមជំនឿចាស់បុរាណ លោកតែងហាមដាច់ខាត ក្នុងការថតរូបដែលមានលេខសេស ដូចជាការថតរូបម្នាក់ឯង ឬ៣នាក់ ឬ៥នាក់ និយាយឱ្យស្រួលស្តាប់គឺមានចំនួនជាលេខសេស។
ការថតរូបជុំដែលមានចំនួនសេស និងធ្វើឱ្យម្នាក់ក្នុងចំណោមនោះនឹងជួបបញ្ហាមិនល្អ ឬក៏ពេលថតនោះនឹងមានវិញ្ញាណមិនល្អមកបង្គ្រប់ដើម្បីឱ្យម្នាក់ក្នុងចំណោមនោះមានគូរដូចអ្នកដ៏ទៃ។
ចាស់ៗលោកមានតំណមណាស់ចំពោះចំនួនសេស ជាក់ស្តែងដូជជាការធ្វើពិធីណាមួយលោកមិនដែលជ្រើសរើសយកថ្ងៃសេសទេ ព្រោះខា្លចមានបិសាចចង្រៃផ្សេងៗតាមជ្រៀតជ្រែក។
ជំនឿនេះ មិនដឹងថាបានកើតមានក្នុងសង្គមខ្មែរតាំងសម័យណាមកនោះឡើយ ដោយគ្រាន់តែជាការហាមប្រាមតៗគ្នាពីចាស់ៗពីដើមប៉ុណ្ណោះ៕
		
	









