Home ព័ត៌មានជាតិ ប្រាសាទ ដាវីន ក្លាយជាស្ត្រីដែលជាម្តាយដំបូងគេតំណាងកម្ពុជាក្នុងឆាក Miss Universe មានសមិទ្ធផលធំ៣ក្នុងដៃគួរឱ្យចាប់អារម្មណ៍

ប្រាសាទ ដាវីន ក្លាយជាស្ត្រីដែលជាម្តាយដំបូងគេតំណាងកម្ពុជាក្នុងឆាក Miss Universe មានសមិទ្ធផលធំ៣ក្នុងដៃគួរឱ្យចាប់អារម្មណ៍

86
0

ទីបំផុតដូចការប៉ាន់ស្មានរបស់អ្នកគាំទ្រមួយចំនួនធំដែលគិតថាអ្នកនាង ប្រាសាទ ដាវីន នឹងក្លាយជា Miss Universe Cambodia 2024 តំណាងប្រទេសកម្ពុជាចូលប្រកួតនៅលើឆាកអន្តរជាតិ ខណៈសមិទ្ធធំៗ៣ក្នុងដៃរបស់ ប្រាសាទ ដាវីន គឺកាន់តែជំរុញចិត្តឱ្យអ្នកគាំទ្រជឿជាក់លើនាងកាន់តែខ្លាំងក្នុងការតំណាងកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyEdQUvNQgOjdEH4dhvRAWMGrIDelyWJazGkHaj1qr37Kaj4gC75mMjUDFoZWo7v-QQ5WpxpCdjBen9K3k7nvZ6bPhLmrYUq0PGcPkpqVpXrXGPKDGBZsQGWbfL5RNRjSdFOrToKP46LFTbdY3irpqolW0O60LI-owfOErH5uMVfgWk23l7giWa2wJ6LuN/s2048/image_2024-08-30_09-38-45.png

នៅរាត្រីថ្ងៃទី២៩ សីហា ក្នុងចំណោមTOP5 ទាំង៥រូបរួមមាន មៀលីយ៉ាន ឆន ស្រីណេត ប្រាសាទ ដាវីន ហង្ស សូរីយ៉ាន់ និង ខេមា មេតាយ័រ គឺ ប្រាសាទ ដាវីន បានក្លាយជា Miss Universe Cambodia 2024។ ក្នុងរាត្រីគ្រងមកុដ កញ្ញាឯកចក្រវាលកម្ពុជា ក្រោមចំណងជើងថា «ស្ត្រីនៃចក្កវាឡ» បានផ្តល់នូវផ្ទាំងទស្សនីយភាពដ៏ជក់ចិត្តនៃសិល្បៈវប្បធម៌ខ្មែរដែលជារឿងដ៏គួរឱ្យសរសើរដែលកម្មវិធីបវរកញ្ញាបានលើកយកនូវសិល្បៈវប្បធម៌ខ្មែរបង្ហាញបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijd8zC4Z1BmSNgPlL0qN2h9_tTR6FxCmQRRBWL0a2KD-LR6nveqm_hO7Ch0crIRJVNovaHa6pqXjobIHFU15Mg4hcvCyGqsxZEqbvrx3pGfwJKIEJQeN1f4nhpdowAYHhnUmekG5j5scPfi-zlaWs2c_t72lbGuwciPtMrspE24f1pmVDEu8GtZ_ds9wEf/s2048/image_2024-08-30_09-38-48.png

លទ្ធផលដែល ប្រាសាទ ដាវីន បានក្លាយជា Miss Universe Cambodia 2024 គឺមានការចូលរួមអបអរសាទរយ៉ាងច្រើនពីសំណាកទស្សនិកជនរួមទាំងអ្នកនៅក្នុងចង្កោមវិស័យបវរកញ្ញស្របពេលមានមនុស្សជាច្រើនគឺបានទាយទុកមុននិងមានការរំពឹងខ្ពស់ថារូបអ្នកនាងនឹងក្លាយជាម្ចាស់មកុដឆ្នាំនេះ។ ក្នុងពេល ប្រាសាទ ដាវីន នឹងតំណាងកម្ពុជាចូលរួមប្រកួតនៅឆាកអន្តរជាតិ Miss Universe លើកទី៧៣ នៅប្រទេសម៉ិកស៊ិកកូ នាពេលខាងមុខឆាប់ៗនេះ ប្រាសាទ ដាវីន គឺជាស្រ្តីដែលជាម្តាយដំបូងគេតំណាងកម្ពុជាចូលប្រកួតក្នុងកម្មវិធីនេះផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់រយៈពេលចុងក្រោយនេះ Miss Universe Cambodia 2024 គឺមានសមិទ្ធផលធំៗបីនៅក្នុងដៃគួរឱ្យកត់សម្គាល់បង្កើនទំនុកចិត្តហ្វេនៗឱ្យកាន់តែជឿជាក់លើសមត្ថភាពម្ចាស់មកុដថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZHBKZrGGJPmw9kmvKS6xSR-JluIk0amwCZeOmqiBIzek2YJFXPAloPFqkMiHVHZsnMa7U8b0PRxy0DyBDXnGGmI_tLf8EMGp5v47fMvAZIv_wU9R-Dlwx38xqqrKaqacPvdN61cfBtmmtug6in9Pb65-d4dYVdU1L2bmMlioad8fHDNMCSzMkce1WjoZF/s2048/image_2024-08-30_09-38-52.png

កាលពីឆ្នាំ២០២៣ អ្នកនាង ប្រាសាទ ដាវីន តំណាងកម្ពុជាដំបូងគេប្រកួតក្នុងកម្មវិធី Universal Woman និង បានជាប់លំដាប់រងទី៤ លើទឹកដីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ សមិទ្ធផលធំមួយទៀតអ្នកនាងគឺជា ND Mister Friendship Cambodia 2023 ព្រមទាំងបានបញ្ចូន លាវ វេងហួរ ទៅប្រកួតនៅប្រទេសថៃនិងបានធ្វើឱ្យប្រទេសកម្ពុជាយកឈ្នះប្រទេសផ្សេងទៀតក្លាយជា Mister Friendship International 2023។ ចុងក្រោយនេះទៀតសោតពោលគឺនៅក្នុងឆ្នាំ២០២៤ Miss Universe Cambodia 2024 វ័យ៣៣ឆ្នាំរូបនេះគឺក៏ជាអ្នករៀបចំកម្មវិធី Universal Women 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរនិងបានផ្សព្វផ្សាយវប្បធម៌ខ្មែរយ៉ាងទូលំទូលាយតាមរយៈបេក្ខភាពជាច្រើនរូបចូលរួមប្រកួត៕