គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៣២ហិចតា ក្នុងស្រុកបាទី ខេត្តតាកែវ ត្រូវបានសមាគមពាណិជ្ជកម្មចិនឆោសានស្នើសុំការគាំទ្រ និងជួយសម្របសម្រួលពីរដ្ឋបាលខេត្តតាកែវ។
គម្រោងនេះ នឹងជួយបង្កើតការងារកាន់តែច្រើនថែមទៀត ដោយកាត់បន្ថយការធ្វើចំណាកស្រុក ជាពិសេសនឹងលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋខេត្តតាកែវឱ្យកាន់តែល្អប្រសើរឡើង។
គិតត្រឹមឆ្នាំ២០២១ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៤ នៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើននៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងបាវិត។
គួរបញ្ជាក់ផងដែរថា មុខងារនៃតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ គឺជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការសម្របសម្រួលការលើកទឹកចិត្តសម្រាប់ការវិនិយោគ ជាពិសេសក្នុងវិស័យកាម្មន្តសាល៕










