តារាល្បីៗមួយចំនួនបានសាក់រូបមនុស្សជាទីស្រលាញ់របស់ខ្លួនដើម្បីកាន់តែបង្ហាញពីទំហំសេចក្តីស្រលាញ់ជ្រាលជ្រៅរបស់ពួកគេ។ តួយ៉ាងថ្មីៗនេះតារារ៉េប Goofy ក៏បានសាក់រូបរបស់គូស្នេហ៍ផងដែរ មានទាំងអ្នកសរសើរនិងមានទាំងអ្នកផ្លែផ្កា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEakT-Quls0tQ0tpjFA3yMzqz6pd-POqnTsYPVfMYcqauEN3cu2p-m7uu937NM1XYJ68h2sGyCbZYclhzfR8XpL4V073zVXiJHynDWWrVeY75C9Q1oDsNtiaPQXYqLyrnfiKvovoKgR7R6RwsU7sIJj3aiUzMUuJOKb-gdna0IQ3-DEqeirUKeFSbvz6k_/s1280/photo_2024-08-29_14-34-54.jpg

Goofy គឺជាអតីតបេក្ខភាពTOP3 នៅក្នុងកម្មវិធី The Rapper Cambodia អាចនិយាយបានថារូបគេជាបេក្ខជនលេចធ្លោម្នាក់ ថែមទាំងទទួលបានឱកាសផ្សាយពាណិជ្ជកម្មរួមជាមួយម្ចាស់ជ័យលាភី ជាពិសេសតារារ៉េប វណ្ណដា។ បន្ទាប់ចប់ការប្រកួតនៅពេល យូហៃ ចេញបទចម្រៀងជាមួយគ្រូបង្វឹក នរិទ្ធ Goofy ក៏បានលេចមុខក្នុង MV ផងដែរ។ ទោះយ៉ាងណា ចាប់តាំងពីប្រកួតចប់ Goofy ពុំទាន់បានសាងភាពលេចធ្លោខ្លាំងទៅលើស្នាដៃចម្រៀងនោះទេ ប៉ុន្តែបានទម្លាក់បទចម្រៀងមួយបទជូនទស្សនិកជនកាលពីថ្ងៃទី២១ សីហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcxTysuK4dgl-kCRckGKwNcbP_8VbdXgVG1e8BGEWCpAC2p6oMvo_XYLLfT2HaxOpYhD7Ne9bn5rpYFVkZe2p_NO425kVHSVQW0DS4hjZWvqOLcbAhyM0cW0JdEGIFplVnYigOzlZXgUoAti9mdzDpL7QlDKFtby0aKwlYYJCnq2UNQqdoiArBEuFHO7LP/s1280/photo_2024-08-29_14-31-19.jpg

ក្រៅពីការងារសិល្បៈចំពោះទំនាក់ទំនងស្នេហារបស់ Goofy បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាពិសេសបន្ទាប់ពីបានសាក់រូបនារីដែលខ្លួនស្រលាញ់បង្ហាញត្រឹមភ្នែក។ សុខចិត្តលះបង់ឈឺសាច់សាក់រូបមនុស្សស្រីដែលខ្លួនស្រលាញ់នេះក៏បានធ្វើឱ្យនារីជាសង្សាររំភើបចិត្តព្រោះតែសំណាងមានដៃគូស្មោះស្ម័គ្រហ៊ានសាក់រូបរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTb4dw-_ddrfwIBsGoG-2ixfsJ5H51UY9eP1XitM98esa7121Mm-xkQNfLxi_l3Qgk19X47zRmYgDNmlaBcy3EgfzHow8ADEJc4wA_PKh_xLxoz0LqrTXIpht2qE9vSv3Zlm-OhlS8kwbjd5nIbjHDC1dhpvmQaDIcoNZmYaYvPmaMWYwjIbRMCObkrkVl/s1280/photo_2024-08-29_14-27-42.jpg

Goofy ក៏បានadd Story នៅលើបណ្តាញសង្គមរបស់ខ្លួនបង្ហាញពីរូបស្នាមសាក់និងបានមេនសិនឈ្មោះគូស្នេហ៍ដែលមានគណនីបណ្តាញសង្គម cha kvai ហើយសង្សាររបស់តារារ៉េបរូបនេះពិតជាស្រស់ស្អាតនិងមានភាពទាក់ទាញយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7hcOAqPEITDTOeICSRMENksOfgzfYLmWjy2wfLW_64xwFOAtX_3FJpdbCU_NJWw1QeL5b_WJLEOXSf-QoY1KL8JqT5jS9-8WDVnWrVx-GyKYCGflGV3QiLW4WcByha77pUVYt8lSwistv8SwdNgTBBjVf5QH896E4hL6aBwWTNY1xpXWBnDcme3A6J9YJ/s1280/photo_2024-08-29_14-27-27.jpg

ទោះជាយ៉ាងណា អ្នកមួយចំនួនទៀតបានផ្លែផ្កាពាក្យសម្តីទៅកាន់ Goofy ពោលអាណិតគូស្នេហ៍ចាស់របស់ Goofy ដែលខំតស៊ូមកជាមួយគ្នា សាក់ឈ្មោះ គូស្នេហ៍បែរជា Goofy សាក់រូបនារីដទៃទៅវិញ៕