Home ព័ត៌មានអន្តរជាតិ ថៃដាក់លក្ខខណ្ឌឲ្យកម្ពុជា ចង់ចរចាបញ្ហាដែនសមុទ្រទ្វេភាគី ឬបិទផ្លូវចរចាព្រំដែនគោក

ថៃដាក់លក្ខខណ្ឌឲ្យកម្ពុជា ចង់ចរចាបញ្ហាដែនសមុទ្រទ្វេភាគី ឬបិទផ្លូវចរចាព្រំដែនគោក

81
0

ល្បិចគេចវេសពី​ច្បាប់សមុទ្រអន្តរជាតិ ដើម្បីមានប្រៀបលើកម្ពុជា! បន្ទាប់ពីកម្ពុជាសម្រេចចិត្តរុញវិវាទដែនសមុទ្រទៅកាន់យន្តការអន្តរជាតិ រដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ភួងកែវកែវ បានចេញមុខចោទប្រកាន់ម្ដងហើយម្ដងទៀតថា ការជ្រើសរើសយកយន្តការសម្រុះសម្រួលជាកំហិត ក្រោមច្បាប់សមុទ្រ UNCLOS នេះ កំពុងធ្វើឲ្យការចរចារឿងព្រំដែនគោកត្រូវបានជាប់គាំង។ ដូច្នេះ បើកម្ពុជានៅតែបន្ត​ជ្រើសរើសយកផ្លូវច្បាប់អន្តរជាតិ នោះភាគីថៃនឹងប្រើប្រាស់លេសនេះដើម្បីបិទផ្លូវចរចាព្រំដែនគោក ដែលវាមិនខុសអ្វីពីការដាក់លក្ខខណ្ឌបង្ខំឱ្យកម្ពុជាត្រូវតែរើសយកការចរចាទ្វេភាគីនោះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwpXLURRj6ud-8XrvJE-hQeQP4a_U0SgiE5Z5-RmIIhmToGP-tNufNBrWgo97YKLZXh_wKUEL4UOvkDQi0ushzWnKHKkDqIZ3uitBvs0bqcNdg-mjltTR25WQApJ6NVEh_CIucc5DC9Vh9hlFHX75C_j01KtNUCiuUKj_gJQ_s8IH8WKPwkcoaAYkNEUc/s1200/photo_2026-08-06_09-40-00.jpg
យោងតាមការចុះផ្សាយលម្អិតរបស់សារព័ត៌មាន THE STANDARD លោក សីហស័ក្តិ ភួងកែវកែវ បានព្យាយាមធ្វើជាបង្ហាញជំហរមិនបារម្ភចំពោះគម្រោងរបស់កម្ពុជា ក្នុងការដាក់លិខិតទៅកាន់អង្គការសហប្រជាជាតិ (UN) ដើម្បីទទួលស្គាល់ MOU ឆ្នាំ២០០០ នោះទេ។ ទោះជាយ៉ាងណា អ្វីដែលរដ្ឋាភិបាលថៃចង់ចង្អុលបង្ហាញ និងវាយប្រហារពិតប្រាកដ គឺការព្យាយាមទម្លាក់កំហុសផ្លូវចិត្ត មកលើកម្ពុជា ដោយចោទប្រកាន់ថា ចំណាត់ការផ្លូវច្បាប់សមុទ្រអន្តរជាតិរបស់កម្ពុជា កំពុងតែបំផ្លាញបរិយាកាសទ្វេភាគី និងធ្វើឱ្យកិច្ចព្រមព្រៀងព្រំដែនដីគោកត្រូវជួបភាពទាល់ច្រក។ យុទ្ធសាស្ត្រភ្ជាប់បញ្ហាផ្សេងគ្នាពីរមកដោះដូរនេះ គឺជាល្បិចការទូតដ៏មានឥទ្ធិពល ដើម្បីបង្ខំឱ្យកម្ពុជាស្ថិតក្នុងស្ថានភាពទាល់ច្រក និងត្រូវសម្រេចចិត្តតាមការចង់បានរបស់ថៃ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGR7k2jNC49Rjp0TRdxjLRwxr1wx1HMsaBxFxiOlDgSLD411jJnpiIx3Wv27YTARy4eOSRvP-ghX9Rq5L0_D-1DIqrm1haejgr0-3Cmrtn68GVVX1w-Pb0dVhw-qxdxMU8gZYQ7yU7oc7IyrJrMyQTHoEv-frrjAJcDEKdZLHXzwONQkeLj52dKSBrvJE/s750/photo_2026-08-06_09-40-01.jpg
     
    មូលហេតុពិតប្រាកដដែលថៃមិនចង់ចូលរួមដោះស្រាយបញ្ហាព្រំដែនសមុទ្រក្រោមនីតិវិធីចាប់បង្ខំនៃយន្តការ UNCLOS គឺដោយសារតែពួកគេដឹងខ្លួនថា នឹងត្រូវបាត់បង់អំណាចគ្រប់គ្រង និងបាត់បង់ប្រៀបលើលទ្ធផលចរចា។ នៅក្នុងការចរចាទ្វេភាគីធម្មតា ថៃដែលមានទំហំសេដ្ឋកិច្ច និងឥទ្ធិពលយោធាធំជាង អាចមានប្រៀប និងមានឱកាសប្រើប្រាស់សម្ពាធផ្សេងៗមកលើកម្ពុជាបានយ៉ាងងាយស្រួល។ ប៉ុន្តែ នៅពេលវិវាទនេះត្រូវរុញចូលទៅដល់យន្តការអន្តរជាតិ អ្វីៗគ្រប់យ៉ាងត្រូវដោះស្រាយដោយតម្លាភាព ផ្អែកលើខ្នាតគតិយុត្តិ និងច្បាប់សមុទ្រអន្តរជាតិសុទ្ធសាធ ដោយមានគណៈកម្មការសម្រុះសម្រួលជាភាគីទីបីចូលរួមដឹងឮ។ ត្រង់ចំណុចនេះ ថៃមិនអាចប្រើសម្ពាធណាមួយមកគំរាមកំហែងកម្ពុជាតាមចិត្តចង់បានទៀតឡើយ ទើបពួកគេព្យាយាមប្រើបញ្ហាព្រំដែនគោកធ្វើជាចំណាប់ខ្មាំងដើម្បីគាបសង្កត់កម្ពុជាវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS-3GnaD4bzVQNNrPITMMErjHN2Ih5mO5-d6fXrKz2jCpRtPlwof_wNGvO15tmwYaFVFQTFrJ8igwtVnnG3SP_XeraWl6uCrkQ6c8AcXL2GnCJRG-a_IDgEwTU0vF9u6fPDWmbXsyyeS43J5QuX_VbOjXXWejhbjayVUglxwjuGZWISiDfunMXNm47-WQ/s750/photo_2026-08-06_09-40-01%20(2).jpg

    ជារួមមក សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសថៃ គឺជាល្បិចការទូត និងសម្ពាធនយោបាយដ៏មុតស្រួចមួយ ដែលព្យាយាមដាក់លក្ខខណ្ឌគាបសង្កត់កម្ពុជា។ ថៃចង់ឱ្យកម្ពុជាបោះបង់យន្តការច្បាប់អន្តរជាតិដែលផ្តល់យុត្តិធម៌ស្មើភាព ហើយដើរត្រឡប់មកចូលក្នុងក្របខ័ណ្ឌចរចាទ្វេភាគីដែលថៃមានប្រៀបជាងវិញ ដោយយកបញ្ហាព្រំដែនគោកមកធ្វើជាលេសបិទបាំង។ នេះជាយុទ្ធសាស្ត្រ «ឌឺដងផង បង្វែរដានផង» ដែលភាគីកម្ពុជាត្រូវតែប្រុងប្រយ័ត្ន និងត្រៀមយុទ្ធសាស្ត្រតបតផ្នែកច្បាប់ឱ្យបានរឹងមាំបំផុត៕