Home ព័ត៌មានអន្តរជាតិ កាណាដាប្រកាសដំឡើងពន្ធ១០០% លើរថយន្តអគ្គិសនីចិន សូម្បី Tesla ក៏មិនលើកលែង

កាណាដាប្រកាសដំឡើងពន្ធ១០០% លើរថយន្តអគ្គិសនីចិន សូម្បី Tesla ក៏មិនលើកលែង

53
0

ប្រទេសកាណាដា ៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលកាណាដាប្រកាសដំឡើងពន្ធលើរថយន្តអគ្គិសនីនាំចូលពីប្រទេសចិន រហូតដល់១០០% និងយកពន្ធដែក និងអាលុយមីញ៉ូមចិន ២៥% ។ ការដំឡើងពន្ធនេះ គឺអនុវត្តតាមគោលការណ៍របស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានប្រមូលពន្ធទំនិញចិនកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxtcM6ySKhEWKmpbaaW8xKaTMTF_1I0NR1qkkmXPs3bMozmhxouBAF8wB47ZykXBr5iVMd9UHdeAcsQqh5RmZvjpp7pGTGpbTbfz7YerfWPF07ESLJdCLWtwl2O_oYSxMpsglKb9mf5oLTuZ1hAbn0uLDu11Km7GaiAZYhZLeJ_mRI6xE4HtooT636bB08/s1400/image_2024-08-30_08-29-47.png

កាណាដានឹងប្រមូលពន្ធរថយន្តគ្រប់ប្រភេទដែលនាំចូលពីប្រទេសចិន ព្រមទាំងរថយន្ត Tesla ផងដែរ ។ បរិមាណការនាំចូលរថយន្តពីចិនមកកាន់ Vancouver ជាទីក្រុងធំបំផុតរបស់កាណាដា បានកើនឡើង៤៦០% បើប្រៀបធៀបប្រចាំឆ្នាំ មកស្មើនឹង៤៤.៣៥៦គ្រឿងនៅឆ្នាំ២០២៣ ក្រោយពី Tesla ចាប់ផ្តើមនាំចេញរថយន្តអគ្គិសនីផលិតនៅទីក្រុងសៀងហៃ មកកាណាដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdj4gBD2007ZTj7jhijGGAyOtfWC0PdCsTSPGYvw4G5o9GD8LBV4CzWMbD0xEZUdRLxtQQdDGVLJp-PpiQzKaeTmvk29BZlKYEjMbKVPD4YTR8jlMn2SmBrn4l71_FGBY23iN-OCyX5iQWxnJ1-2R4QyFUECBzxAOsv4hxNBD868_ynjVOpz9CqMEGpmw5/s1200/image_2024-08-30_08-30-32.png

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ទីក្រុង Ottawa នឹងឆ្លើយតបទៅរដ្ឋាភិបាលចិន ដែលតាំងចិត្តអនុវត្តគោលនយោបាយផលិតទំនិញលើសលប់ (Over-Capacity) ហើយលោកជឿថា ចិនពុំបានអនុវត្តតាមច្បាប់ទេ ។ ចំណុចសំខាន់ វិធានការរបស់កាណាដាស្របគ្នានឹងការអនុវត្តរបស់ប្រទេសផ្សេងៗ ហើយអត្រាពន្ធថ្មីនឹងអនុវត្តចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ តទៅ ។

ស្ថានទូតចិននៅកាណាដាបានរិះគន់ការប្រមូលពន្ធថ្មីនេះថា ជាវិធានការរារាំងពាណិជ្ជកម្ម ហើយពាក់ព័ន្ធនឹងរឿងនយោបាយ ។ ស្ថានទូតចិនបញ្ជាក់ថា កាណាដាក៏ពុំអើពើនឹងបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsypyzFnhF0m-rSvwnyHdAED_gRVMH54Z7yRL_8QK-qHFJslTESErBbo7Y3IfQFo_HKKjdw5gb9jGhU2qJobL1QnU61b-zll7eP9hm1CaVSFCSpJmsKIvTVgLzxvXVcUPI7NEEPx1mGmUsIJ0rVHd0MTXUVCoxSgmLhYh6rKMBgCMgeAgEDXYwduWX1QgP/s5500/image_2024-08-30_08-30-09.png

មន្ត្រីនាំពាក្យស្ថានទូតចិននិយាយថា ទង្វើរបស់កាណាដានឹងប៉ះពាល់ដល់កិច្ចសហការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាអតិថិជន និងអាជីវកម្មកាណាដា ។ មន្ត្រីនាំពាក្យស្ថានទូតចិនបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២៦ ខែសីហា ថា រដ្ឋាភិបាលកាណាដាដំឡើងពន្ធរថយន្តអគ្គិសនីចិន ដោយពុំពិចារណាពីការតវ៉ារបស់ចិនជាច្រើនលើក ។

ហេតុនេះ ចិនសូមអំពាវនាវឱ្យកាណាដាទទួលស្គាល់ការពិត និងអនុវត្តតាមច្បាប់របស់ WTO ។ កាណាដាគួរតែដោះស្រាយសកម្មភាពខុសឆ្គង ព្រមទាំងឈប់យករឿងនយោបាយមកពាក់ព័ន្ធជាមួយសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពីព្រោះចិនជាដៃគូពាណិជ្ជកម្មលំដាប់ទី២ របស់កាណាដា បន្ទាប់ពីអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSsbKdYGU2J-3kjuBd4mivTgfjHvdxPmeiB0yHjDSRgKAhKmQXvnXTc149suEBZifNKSXMwV7lrzfJsPIUG5BXrRSg7_PhoowazRCu414uWAI_0UxR7IkDjKN12tVQEA8mA9pRqhURG7sMKTz7vCTkC4V-Gv08l9IryiqO4uSNbbJfwgj9rNcavu3gYyBH/s960/image_2024-08-30_08-30-40.png

ចំណែក Tesla ពុំបានបង្ហាញពីបរិមាណរថយន្តអគ្គិសនីនាំចេញពីចិនមកកាណាដាទេ ប៉ុន្តែតាមការពិនិត្យលេខកូដរថយន្ត (Vehicle Identification Codes) បង្ហាញថា មានការនាំចេញរថយន្តម៉ាក Model 3 និង Model Y ពីសៀងហៃ មកកាណាដា ។

មន្ត្រីរដ្ឋាភិបាលកាណាដាទទួលស្គាល់ថា កាណាដានឹងដំឡើងពន្ធ១០០% ពីរថយន្តអគ្គិសនីផលិតនៅចិន ។ បើក្រុមហ៊ុននានាដែលមានរោងចក្រនៅចិន ផ្លាស់ប្តូរទៅផលិតរថយន្តអគ្គិសនីនៅប្រទេសផ្សេង ពួកគេនឹងរួចផុតពីអត្រាពន្ធនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuxkxnlUBMXFdYCy0JWrbBDcDaZaX5e1ojbx0iZdygYgsXJF7IiHxUjPfs0ajNN3zTwV6imYv5foY-g8lMoGxtoLD7eZ7OX72XSoL6EpcVkzWHykA9CWBGXlS2-r4iOpSg4PxX4U6h5k0aWAVJM4ejYgGFV-IuxwDcJt_6sBcaEYC8ijZ3C-JUB19X2DqG/s1200/image_2024-08-30_08-35-04.png

លោក Seth Goldstein អ្នកយុទ្ធសាស្ត្រដើមទុនមកពី Morningstar បញ្ជាក់ថា ៖ «ការឆ្លើយតបនឹងវិធានការពន្ធទាំងនេះ ខ្ញុំគិតថា Tesla នឹងផ្លាស់ប្តូរទីតាំងផលិត ឬនាំចេញរថយន្តពីអាមេរិកមកកាណាដាជំនួស» ។

សហភាពអឺរ៉ុបបានបន្ធូរបន្ថយអត្រាពន្ធចំពោះ Tesla នៅខែសីហា ឆ្នាំ២០២៤ ដោយប្រមូលពន្ធរថយន្ត Tesla នាំចូលពីចិន ត្រឹមតែ៩% ប៉ុណ្ណោះ ។ រីឯក្រុមហ៊ុនរថយន្តខ្លះត្រូវបានសហភាពអឺរ៉ុបយកពន្ធរហូតដល់៣៦,៣% ៕