Home ព័ត៌មានអន្តរជាតិ ស្ត្រីមានទ្រព្យសម្បត្តិច្រើនមហាសាល បែរជាកំណា.ញ់ បំផុតលើពិភពលោក

ស្ត្រីមានទ្រព្យសម្បត្តិច្រើនមហាសាល បែរជាកំណា.ញ់ បំផុតលើពិភពលោក

58
0

សហរដ្ឋអាមេរិក ៖ អ្នកស្រី Hetty Green គឺជាអ្នកជំនួញម្នាក់ត្រូវបានគេស្គាល់ឈ្មោះថា «ស្ត្រីមានទ្រព្យសម្បត្តិច្រើនបំផុតនៅអាមេរិក» ដោយសារការប្រកបមុខជំនួញរីកចម្រើន និងអាចរកប្រាក់ចំណូលបានច្រើនពុំគួរឱ្យជឿ ។ អ្នកស្រីបានកើតនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៨៣៤ និងស្លាប់នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩១៦ ។

អ្នកស្រី Hetty Green បានចាប់ផ្តើមលេងភាគហ៊ុនផ្តោតទៅលើតម្លៃ (Value Investing) ។ ជារៀងរាល់ថ្ងៃ អ្នកស្រីតែងតែស្លៀកពាក់ខោអាវពណ៌ខ្មៅជានិច្ច និងធុំក្លិនខ្លួនយ៉ាងខ្លាំង រហូតដល់គេដាក់ឈ្មោះថា «មេធ្មប់ Wall Street» ប៉ុន្តែវាពុំមែនជាឈ្មោះដែលធ្វើឱ្យមនុស្សម្នាស្គាល់អ្នកស្រីច្រើនបំផុតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKCna8IBYnNfPpSeWYSql-TojE4eOMB8bvsoAnVRn2pDaOnPLNv2lct_BejHXPlNFkn58HWXJHVydJ9P56KPgEn_n40Y-ThAgJN6WIBNNT5Nv5kxbJLnDvZLxyH8Br_1u0O18MycgoCJLYyKOT1Z-RFNg38aWw5Z7fEaYv6dYwFagPKEye3l3nOG2W7dwU/s2048/image_2024-08-30_08-26-37.png

ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រីល្បីល្បាញខ្លាំងក្នុងសង្គម គឺដោយសារមនុស្សទូទៅបានដាក់ឈ្មោះអ្នកស្រីថា «បុគ្គលកំណាញ់បំផុតលើពិភពលោក» ហើយឈ្មោះនេះក៏បានកត់ត្រាក្នុង Guinness World Records ទៀតផង ។

បើទោះជាអ្នកស្រីមានទ្រព្យសម្បត្តិច្រើនមហាសាលយ៉ាងណាក្តី ប៉ុន្តែការរស់នៅប្រចាំថ្ងៃរបស់អ្នកស្រី គឺពុំខុសគ្នានឹងមនុស្សគ្មានផ្ទះសម្បែងឡើយ ។ អ្នកស្រីបានរើសនំខេកដែលគេបោះបង់ចោលយកមកបរិភោគ និងទិញនំ Biscuit តូចៗមានតម្លៃថោកពីហាងលក់គ្រឿងទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYBokKrcXRRZiZaYcfifqzChlEPlFO03m3f7a1tLujVmdubRbeEbGKKYVgjdgTM5S9GT-WWDCVBgZlVrI3MIvo7g8LjVFr2smnqTGegO3_8ZCtgZ-MO6jaUS9vnCzIdfFtgcElCtmp3MVcLcxp52p9XZE-TqfJoSVytsYg9NqFEvDIfCQPnWiUSTJYjTMy/s680/image_2024-08-30_08-27-21.png

អ្នកស្រីពុំប្រើប្រាស់ម៉ាស៊ីនកំដៅ ឬបង់ថ្លៃទឹកក្តៅក្នុងផ្ទះទេ ហើយអ្នកស្រីក៏ពុំព្រមទៅព្យាបាលជំងឺនៅមន្ទីរពេទ្យដែរ ។ ប៉ុន្តែអ្នកស្រីបានយកឈើមកសង្កត់ស្នាមហើមលើរាងកាយជំនួសវិញ ។ លើសពីនេះ អ្នកស្រីពុំបានចំណាយប្រាក់ទិញខោអាវថ្មីៗទេ គឺអ្នកស្រីស្លៀកតែខោអាវពណ៌ខ្មៅ១កំប្លេប៉ុណ្ណោះ អស់រយៈពេល៦៥ឆ្នាំ ។ អ្នកស្រីស្លៀកពាក់ខោអាវដដែលនេះរៀងរាល់ថ្ងៃ រហូតដល់វាផុយដាច់រហែក ។

អ្នកស្រីប្រាប់ទៅអ្នកបោកខោអាវរបស់ខ្លួនថា ឱ្យសម្អាតនៅត្រង់ចំណុចណាដែលប្រឡាក់ ឬកខ្វក់ប៉ុណ្ណោះ ដើម្បីសន្សំសំចៃថ្លៃសាប៊ូ ។ គេនិយាយថា អ្នកស្រីស្លៀកខោតែ១ប៉ុណ្ណោះ តាំងពីអាយុ១៦ឆ្នាំ រហូតដល់ពេលអ្នកស្រីស្លាប់អាយុ៨១ឆ្នាំ គឺអ្នកស្រីពុំបានស្លៀកខោផ្សេងឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLrr8fLYNM2z9IDG_-r5_9bDhuUAHbpzWSsSXFY58F8iaaXsWLu29Y-XaQ1F-muuLBsucf_ehidrZC2ceRRa9B4TB-SbPh7VPteY9jpnf4CxVXFC4y_AUvJYdKHydaJzWDDF7Zvdj6awfBKVn7UCGdOlV0PLYk0pYrdZ822gMRqkJPdN-q4p-IWm9zbD-b/s1440/image_2024-08-30_08-27-25.png

ក្រោយមក គេក៏បានប៉ាន់ស្មានពីទ្រព្យសម្បត្តិទាំងអស់របស់អ្នកស្រី គឺស្មើពី១០០លានដុល្លារ ទៅ២០០លានដុល្លារអាមេរិកឯណោះ ។ បើប្រៀបធៀបចំនួនប្រាក់នេះជាមួយពេលបច្ចុប្បន្ន គឺស្មើពី២.៧០០លានដុល្លារ ទៅ៥.៤០០លានដុល្លារអាមេរិក ហើយគេកំណត់ថា អ្នកស្រីជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក នាសម័យនោះ ៕