Home ព័ត៌មានអន្តរជាតិ ភ្ញៀវទេសចរទៅលេងមហាកំផែងលែងពិបាកហើយ ចិនផ្តល់សេវាកម្មដ្រូនដឹកអាហារដល់កន្លែង

ភ្ញៀវទេសចរទៅលេងមហាកំផែងលែងពិបាកហើយ ចិនផ្តល់សេវាកម្មដ្រូនដឹកអាហារដល់កន្លែង

52
0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរក្រុងប៉េកាំង ប្រទេសចិន បានដំណើរការ ការដឹកជញ្ជូនអាហារតាមដ្រូនជាលើកដំបូងទៅឱ្យភ្ញៀវទេសចរមកលេងមហាកំផែង ។ អាជ្ញាធរនិយាយថា ការដឹកជញ្ជូនអាហារតាមដ្រូននឹងជួយឱ្យភ្ញៀវទេសចរទទួលបានអាហារ, ភេសជ្ជៈ និងសម្ភារៈចាំបាច់មួយចំនួនយ៉ាងឆាប់រហ័សក្នុងអំឡុងពេលមេឃក្តៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4c5AJk8uUrLIVKZBb578BOB6X4jEm70gYvm46LywNxLOFxZR3Y2eGHeu4xxmicL56PYNAhvcX5zU_QLuH1B4bxVja63MyaOLN8kz4KqepCJZqN01-QDGWtPouOFa_Lmh01NVVwrb8zB0HO5Ghl7Z8u9gZMC1kD-Af_acGd0-XdWbl0aNnV1lR7QGemEve/s8640/image_2024-08-30_08-38-50.png

កន្លងមក ភ្ញៀវទេសចរដែលមកដើរកម្សាន្ត និងស្រាវជ្រាវនៅមហាកំផែងរបស់ចិនចិន ពួកគេជួបការលំបាកយ៉ាងខ្លាំង ដូចជា ៖ ខ្វះខាតអាហារ និងខ្វះទឹកផឹក ពេលដើរផ្លូវឆ្ងាយ ។ ហេតុនេះ អាជ្ញាធរប្រចាំតំបន់ប៉ាតាំលីងរបស់មហាកំផែងបានសហការជាមួយភ្នាក់ងារដឹកជញ្ជូនអាហារអនឡាញ ដោយការប្រើប្រាស់ដ្រូនសម្រាប់បញ្ជូនអាហារ និងភេសជ្ជៈមកឱ្យភ្ញៀវទេសចរដល់កន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4JI6qnpWXHdysnM8cBIZ88NrnL1jzUKj0mcH-11e-QUDFGSPDbvJUbxdyXHbt4Fu18ZTWd3ni1FJ3m5UZoQpm2khrWj5l7MZol1WktKed6ZZ4QLHkzhrnvrO2tBswk33f7Zco6_GjmxZ1eYcp7txaPX368h7l0U6QRy9sl-4mDMsIqPgWASvluitEgV9R/s1024/image_2024-08-30_08-39-03.png

ភ្ញៀវទេសចរណាចង់ទិញអាហារ និងភេសជ្ជៈ ពួកគេអាចស្កេន QR Code តាមរយៈទូរស័ព្ទដៃដើម្បីកុម្ម៉ង់ទិញអាហារ បន្ទាប់មក ដ្រូននឹងបញ្ជូនអាហារមកឱ្យភ្ញៀវទេសចរក្នុងរយៈពេលត្រឹមតែ៥នាទី ។ ប៉ុន្តែបើភ្ញៀវទេសចរដើរទៅទិញអាហារដោយខ្លួនឯង ពួកគេនឹងចំណាយពេលរហូតដល់៥០នាទីឯណោះ ។

ភ្នាក់ងារបញ្ជូនអាហារតាមដ្រូនទៅឱ្យភ្ញៀវទេសចរ បញ្ជាក់ថា នៅពេលដ្រូនបញ្ជូនអាហារឱ្យភ្ញៀវទេសចររួចហើយ ដ្រូននឹងនាំយកសំរាមរបស់ភ្ញៀវទេសចរត្រឡប់មកវិញ ។ ហេតុនេះ វាបានជួយកាត់បន្ថយប្រាក់ឈ្នួលយ៉ាងច្រើនសម្រាប់អាជ្ញាធរជួលបុគ្គលិកថែទាំមហាកំផែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6_PwxUCdn1FDJT4yeJ4cflzAOWzlu9AiOJd6U5apFXlXRo0dVUrfqF29ctOKZ5ILFAcf6LnOAHFRLfu9qEJoaqlgjhL378x8_KVJVar9_RWMI5idureGg3Fc3OqXHYqZtdSsCwwmnuGVHBUycM2fcRfosscW1KUjlGLJx8lbdJtbHHV8cq0qyTGd93AM2/s1091/image_2024-08-30_08-39-04.png

ចំណុចមើលទេសភាពក្នុងតំបន់ប៉ាតាំលីងរបស់មហាកំផែងចិន គឺទទួលបានការពេញនិយមយ៉ាងខ្លាំង ដែលបានទទួលស្វាគមន៍ភ្ញៀវទេសចរលើកដំបូងនៅឆ្នាំ១៩៥៨ ។ នៅតំបន់នេះបានទទួលស្វាគមន៍ភ្ញៀវទេសចរចិន និងភ្ញៀវទេសចរបរទេស រហូតដល់ជាង២០០លាននាក់ឯណោះ ។

គួរបញ្ជាក់ថា មហាកំផែងរបស់ចិនមានប្រវែងសរុបជាង២ម៉ឺនគីឡូម៉ែត្រ ដែលគ្របដណ្តប់ខេត្ត-ក្រុង ចំនួន១៥ រួមមាន ៖ ក្រុងប៉េកាំង, ហឺប៉ី និងម៉ុងហ្គោលីខាងក្នុង ស្ថិតនៅភាគខាងជើងប្រទេសចិន រួមទាំងឆ្លងកាត់ខេត្តហ្គាន់ស៊ូ និងខេត្តស៊ីនជៀង ស្ថិតនៅភាគពាយ័ព្យប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9GANqZS6IXvC3z99-t5PEaVECzZbMnn1MPKTanFcq9ZMOnFZBKmkJ5zVTdTOn6RYFHSfAga6WHpyw2KCz1FvaORUswjULe0pnRNb0esI5odYN236uYnwLZehIabOI8GjaNwC0-I9jYCgehL5ziZjxtSPO0c7flXf1c5u7972OUUitAxkt6ymu9_jTCbs7/s1024/image_2024-08-30_08-39-10.png

កន្លងមក អាជ្ញាធរក្រុងប៉េកាំងបានបន្ថែមសេវាកម្មថ្មីៗ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ និងជំរុញសេដ្ឋកិច្ច ។ ក្រៅពីសេវាកម្មដឹកជញ្ជូនអាហារតាមដ្រូន ភ្ញៀវទេសចរអាចចូលរួមវគ្គបណ្តុះបណ្តាលសាកល្បងការអប់រំអាកាសយានិក ឬពួកគេអាចជិះឧទ្ធម្ភាគចក្រ ឬជិះយន្តហោះបើកបរដោយស្វ័យប្រវត្តិមើលទេសភាពដ៏ស្រស់ស្អាតនៅមហាកំផែង ៕